ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ចែករំលែក​ពី​ការ​សម្រេចចិត្ត​សំខាន់​ៗ​បី​ក្នុង​ជីវិត​មនុស្ស

4 ឆ្នាំ មុន

បរទេស ៖ លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) មិន​ត្រឹមតែ​ជា​បុគ្គល​ដ៏​ជោគជ័យ​ក្នុង​រឿង​លុយ​និង​ការ​វិនិយោគ​ទេ លោក​ថែម​ជា​បុគ្គល​ជោគជ័យ​ក្នុង​ជីវិត​ទៅ​ទៀត​ដែល​បាន​ក្លាយជា​អ្នក​ផ្តល់​ដំបូន្មាន​សំខាន់​ដល់​មហាសេដ្ឋី​ធំ​ៗ​ដូច​ជា​លោក​ប៊ី​ល ហ្គេ​ត​ស៍…

បរទេស ៖ លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) មិន​ត្រឹមតែ​ជា​បុគ្គល​ដ៏​ជោគជ័យ​ក្នុង​រឿង​លុយ​និង​ការ​វិនិយោគ​ទេ លោក​ថែម​ជា​បុគ្គល​ជោគជ័យ​ក្នុង​ជីវិត​ទៅ​ទៀត​ដែល​បាន​ក្លាយជា​អ្នក​ផ្តល់​ដំបូន្មាន​សំខាន់​ដល់​មហាសេដ្ឋី​ធំ​ៗ​ដូច​ជា​លោក​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ជាដើម​។ លោក​បាន​ជួបនឹង​មនុស្ស​ជា​ច្រើន​ប្រភេទ​ទាំង​បរាជ័យ និង​ជោគជ័យ ហើយ​យោង​តាម​បទ​ពិសោធន៍ លោក​បាន​ចែករំលែក​ថា​មានការ​សម្រេច​ចិត្តធំ​ៗ៣​ក្នុង​ជីវិត​ដែល​អាច​បែងចែក​អ្នក​ជោគជ័យ និង​អ្នកមាន​តែ​ក្តី​សុបិន​បាន​។

១. កុំ​លះបង់​អ្វី​ដែល​ខ្លួន​មាន ដើម្បី​ឈោង​ចាប់​អ្វី​ដែល​អ្នក​មិន​ត្រូវការ ៖ លោក​បា​ហ្វេ​ធ្លាប់​ផ្តល់​យោបល់​ដល់​និស្សិត​ម្នាក់ មក​ពី​សាកលវិទ្យាល័យ University of Florida ថា លោក​បាន​ជួប​មនុស្ស និង​អាជីវកម្ម​ដែល​ឈោង​ចាប់​អ្វី​ៗ​ជា​ច្រើន ព្រោះ​តែម​ហិ​ច្ច​តា​ទោះជា​ខ្លួន​ត្រូវ​លះបង់​អ្វី​ដែល​ខ្លួន​មាន​ក៏​ដោយ​។ លោក​បាន​បន្ត​ថា «​ប្រសិនបើ​អ្នក​ហ៊ាន​លះបង់​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក ដើម្បី​អ្វី​ដែល​មិន​សំខាន់​សម្រាប់​អ្នក វា​មិន​សម​ហេតុ​សម​ផល​ឡើយ​» ។

២. វិនិយោគ​លើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ស្មោះត្រង់ និង​គោរព​តាម​សីលធម៌ ៖ លោក​បាន​ប្រាប់​ទៅ​និស្សិត​ខាងលើ​ឲ្យ​គិត​ពី​មិត្ត​រួម​ថ្នាក់​ម្នាក់​ដែល​អាច​ជោគជ័យ​ក្នុង​រយៈពេល​វែង​បាន រួច​លោក​បាន​បន្ថែម​ថា​«​អ្នក​ប្រហែលជា​ជ្រើស​មនុស្ស​ដែល​អ្នក​ចូល​ចិត្ត​សន្ទនា​ជាមួយ​ជាងគេ អ្នក​ដែល​មានគុណ​ភាព​ជា​អ្នកដឹកនាំ​ល្អ​ជាងគេ អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​ចង់​ជួយ​សម្រេច​គោលដៅ​របស់​គេ ។ មនុស្ស​ម្នាក់​នោះ​ជា​មនុស្ស​ដែល​ចិត្តល្អ ស្មោះត្រង់ និង​ជា​មនុស្ស​ដែល​មិន​លួចគំនិត​អ្នក​ដទៃ​» ។

៣. យកក្តី​ស្រលាញ់​ទៅ​ធ្វើ​ជា​រង្វាស់​នៃ​ភាព​ជោគជ័យ​៖ ក្នុង​សៀវភៅ​ជីវប្រវត្តិ​របស់​លោក​បា​ហ្វេ The Snowball: Warren Buffett and the Business of Life លោក​បា​ហ្វេ​បាន​បកស្រាយ​ថា រង្វាស់​សំខាន់​ជាងគេ​នៃ​ភាព​ជោគជ័យ​ក្នុង​ជីវិត​គឺ​ក្តី​ស្រលាញ់​ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់​ក្នុង​ជីវិត​។

មនុស្ស​មួយ​ចំនួន​ទទួលមរណភាព​ដោយ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ប៉ុន្តែ​មិន​មាន​នរណា​ដែល​ស្រលាញ់​ពួក​គេ​ពិតប្រាកដ​ទេ​។ ហើយ​ភាព​លំបាក​មួយ​ទាក់ទិន​នឹង​ក្តី​ស្រលាញ់​គឺ​មនុស្ស​មិន​អាច​យក​លុយ​ទៅ​ទិញ​វា​បាន​ឡើយ​។ លោក​បាន​អះអាង​ថា «​វិធី​តែ​មួយ​ដើម្បី​ទទួល​បាន​ក្តី​ស្រលាញ់​គឺ​ធ្វើ​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​បាន​ក្តី​ស្រលាញ់​»៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ