ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ទាំង​កណ្តាលថ្ងៃត្រង់​នេះ​ចាត់​ទុក​ថា​សំណាង​១​ក្នុង​ចំណោម​១​ពាន់​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចាត់​ទុក​ថា​ជា​សំណាង​១​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ទៅ​ចុះ ដែល​ក្បាល​រថយន្ត​សណ្ដោង​១​គ្រឿង​បើកបរ​បោះពួយ​ជ្រុល​បុក​ចូល​ទៅ​ក្នុងផ្ទះ​ជាងក្រឡឹង​មួយ​កន្លែង​ទាំង​កម្រោល ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​២…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចាត់​ទុក​ថា​ជា​សំណាង​១​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ទៅ​ចុះ ដែល​ក្បាល​រថយន្ត​សណ្ដោង​១​គ្រឿង​បើកបរ​បោះពួយ​ជ្រុល​បុក​ចូល​ទៅ​ក្នុងផ្ទះ​ជាងក្រឡឹង​មួយ​កន្លែង​ទាំង​កម្រោល ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប៉ុន្តែ​ខណៈនោះ​ម្ចាស់​ខាងលើ​បាន​រួច​ផុត​ពី​គ្រោះ​មិន​មាន​រង​របួស ឬ​ស្លាប់​នោះ​ឡើយ ចំណែកឯ​អ្នកបើកបរ​រថយន្ត​នោះ​វិញ​បាន​ប្រាប់​ថា គឺជា​រឿង​អ​ចេតនា កាលដែល​កើត​មាន​ហេតុនេះ​ឡើង គឺ​ដោយសារ​តែ​រថយន្ត​របស់​ខ្លួន​គាំង​ដៃចង្កូត​មិន​អាច​បញ្ជា​បាន ។ ចំណែក​ក្បាល​រថយន្ត​សណ្ដោង​ខាងលើ​នោះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-1221 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​១​គ្រឿង​ខាងលើ​មាន​តែ​ក្បាល​អត់​មាន​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ទេ បើកបរ​ក្នុង​ល្បឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំនុច​កើតហេតុ​អត់​បាន​បន្ថយល្បឿន​ទេ ហើយ​បាន​បត់​ឡា​កួរ​ទៅ​ខាងស្ដាំ​ដៃ​ចូល​ទៅ​កាន់​ផ្លូវ​បេតុង​១​យ៉ាង​ព្រហើន ក៏​ជ្រុល​ទៅ​បុក​ចូល​ក្នុងផ្ទះ​ខាងលើ​ទាំង​កម្រោល​តែ​ម្ដង ។

ខណៈនោះ​ម្ចាស់ផ្ទះ​ខ្លះ​បាន​រត់គេច​ទាំង​ព្រលឹង​ចុង​សក់ និង​ខ្លះ​ទៀត​មិន​នៅ​ដោយ​ចេញ​ទៅ​ទទួលយក​កូន​ចេញពី​សាលារៀន​ទើប​មានសំណាង​បាន​រួចខ្លួន​ផុត​ពី​សេចក្ដីស្លាប់ និង​របួស ប៉ុន្តែ​ផ្ទះ​រួម​ជាមួយ និង​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​នោះ​ផង​បាន​រង​ការ​ខូចខាត ។ ចំណែក​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​នោះ​វិញ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​របស់​ខ្លួន​នោះ​ទេ តែ​បាន​និយាយ​ថា ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​ព្រោះតែ​រថយន្ត​គាំង​ជាប់​ចង្កូត​បញ្ជា​មិន​បាន​ទើប​បុក​ចូល​ផ្ទះ​បែប​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា មុន និង​បុក​ចូល​ដល់​ផ្ទះ​ជាងក្រឡឹង​រថយន្ត​នេះ​ក៏​បាន​បុក​រះ​ផ្ទះ​ពេទ្យធ្មេញ និង​ផ្ទះ​ជាងកាត់សក់​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្លះ​ៗ​ដែរ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ត្រូវ​បាន​បើក​ថយក្រោយ​ចេញពី​ក្នុងផ្ទះ​នោះ​វិញ​ហើយ អ្នកបើកបរ​បាន​ខ​ល​ទាក់ទង​ទៅ​កាន់​តំណាង​បស់​ខ្លួន ដើម្បី​ឲ្យ​មក​សម្របសម្រួល​គ្នា​ជាមួយ និង​ម្ចាស់ផ្ទះ​ទាំង​២​នោះ​ហើយ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ