ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំបុក​ឡើងថ្លៃ​១​កំប៉ុង​១៥០០​រៀលពេល​មាន​អ្នក​កុម្ម៉ង់​ច្រើន​រាប់​ម៉ឺន​កំប៉ុង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អំបុក​ឡើងថ្លៃ​ខ្ពស់​ខណៈ​មាន​អ្នក​មក​កុម្ម៉ង់​ច្រើន​ៗ​រាប់​ពាន់​កំប៉ុង​ក្នុង​១​នាក់​ៗ​រហូត​មាន​អ្នក​មក​កុម្ម៉ង់​ដោយ​ឥត​កំណត់​ឲ្យ​តែ​មាន​អំបុក​ប៉ុន្មាន​ក៏​គេ​ប្រមូល​ទិញ​ដែរ​ធ្វើ​ឲ្យ​អ្នក​ដាល់អំបុក​តម្លើង​ថ្លៃ​រហូត​១​កំប៉ុង​១៥០០​រៀល ដោយ​កន្លង​មក​លក់​១​កំប៉ុង​តែ​១០០០​រៀល​ប៉ុណ្ណោះ ។ ធ្វើ​ឲ្យ​អ្នក​ប្រកប​មុខរបរ​ដាល់អំបុក​ជាង​១០០​គ្រួសារ​នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ​រីករាយ​នាំ​គ្នា​ឡើងថ្លៃ​នៅ​ពេល​ពិធី​អកអំបុក​ថ្ងៃ​ទី​៩ វិច្ឆិកា ជិត​មក​ដល់​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​ដោយ​មិន​កំណត់ និង​មាន​ថ្នាក់ដឹកនាំ​ក្រុមការងារ​ថ្នាក់​ជាតិ​ថ្នាក់​ខេត្ត​ចុះ​ជួយ​មូលដ្ឋាន​បាន​កុម្ម៉ង់​អំបុក​ត្រៀម​ធ្វើ​ពិធី​អកអំបុក​ថ្ងៃ​ទី​០៩ វិច្ឆិកា…

ខេត្តស្វាយរៀង ៖ អំបុក​ឡើងថ្លៃ​ខ្ពស់​ខណៈ​មាន​អ្នក​មក​កុម្ម៉ង់​ច្រើន​ៗ​រាប់​ពាន់​កំប៉ុង​ក្នុង​១​នាក់​ៗ​រហូត​មាន​អ្នក​មក​កុម្ម៉ង់​ដោយ​ឥត​កំណត់​ឲ្យ​តែ​មាន​អំបុក​ប៉ុន្មាន​ក៏​គេ​ប្រមូល​ទិញ​ដែរ​ធ្វើ​ឲ្យ​អ្នក​ដាល់អំបុក​តម្លើង​ថ្លៃ​រហូត​១​កំប៉ុង​១៥០០​រៀល ដោយ​កន្លង​មក​លក់​១​កំប៉ុង​តែ​១០០០​រៀល​ប៉ុណ្ណោះ ។

ធ្វើ​ឲ្យ​អ្នក​ប្រកប​មុខរបរ​ដាល់អំបុក​ជាង​១០០​គ្រួសារ​នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ​រីករាយ​នាំ​គ្នា​ឡើងថ្លៃ​នៅ​ពេល​ពិធី​អកអំបុក​ថ្ងៃ​ទី​៩ វិច្ឆិកា ជិត​មក​ដល់​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​ដោយ​មិន​កំណត់ និង​មាន​ថ្នាក់ដឹកនាំ​ក្រុមការងារ​ថ្នាក់​ជាតិ​ថ្នាក់​ខេត្ត​ចុះ​ជួយ​មូលដ្ឋាន​បាន​កុម្ម៉ង់​អំបុក​ត្រៀម​ធ្វើ​ពិធី​អកអំបុក​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាង​មុខ​នេះ​ជា​ពិសេស​មាន​អ្នក​កុម្ម៉ង់​អំបុក​ច្រើន​ដោយ​គ្មាន​កំណត់​គឺ​មាន​ប៉ុន្មាន​គេ​ទិញ​យក​ទាំងអស់​សម្រាប់​យក​ទៅ​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រជាពលរដ្ឋ​អ្នក​ផលិត​អំបុក​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ស្ថិត​នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ២៦​គ្រួសារ​ភូមិ​គោក​កណ្តោល​៤៦​គ្រួសារ​ភូមិ​ធ្លក និង​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ៣៩​គ្រួសារ​ផលិត​អំបុក​ក្នុង​១​ថ្ងៃ​ក្នុង​១​គ្រួសារ​ផលិត​បាន​៤០០​ទៅ​៥០០​កំប៉ុង​ហើយ​ពេល​នេះ​ត្រូវ​ផលិត​អំបុក​បន្ថែម​គឺ​ផលិត​រហូត​៧០០​ទៅ​៨០០​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​តាម​តម្រូវការ​អ្នក​កុម្ម៉ង់​ទិញ ។

បើ​តាម​អ្នក​ផលិត​អំបុក​ឈ្មោះ ម៉ៅ ផា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​កុម្ម៉ង់​អំបុក​បាន​មក​យក​អំបុក​ចាប់ពី​ថ្ងៃ​ទី​២ វិច្ឆិកា មក​ដល់​ថ្ងៃ​ទី​៤ វិច្ឆិកា រហូត​ដល់​ថ្ងៃ​៨ វិច្ឆិកា គឺ​កុម្ម៉ង់​ទិញ​ច្រើន​ក្នុង​១​ថ្ងៃ​ៗ​គឺ​គ្មាន​កំណត់​ឲ្យ​តែ​ផលិត​បាន​ប៉ុន្មាន​គឺ​គេ​ប្រមូល​ទិញ​ទាំងអស់​គឺ​ឈ្មួញកណ្តាល​គេ​ប្រមូល​ទិញ​យក​ទៅ​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ​រាប់​ម៉ឺន​កំប៉ុង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ