រាជធានីភ្នំពេញ ៖ នៅពេលមនុស្សគ្រប់គ្នាសុទ្ធតែអាចបង្កើតវេបសាយ និងហ្វេសប៊ុកផេកបាន ការឃោសនាត្រូវបានគេយល់ថា កាន់តែងាយស្រួល។ ប៉ុន្តែអ្នកជំនាញនិយាយថា ការបង្កើតវេបសាយ និងហ្វេសប៊ុកគឺមិនពិតជាជោគជ័យក្នុងការផ្សព្វផ្សាយទូទៅទេនៅក្នុងសម័យកាលឌីជីថល កាលបើគេមិនមានជំនាញផលិតខ្លឹមសារដែលមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សចូលអាន ឬទស្សនានោះ។
លោក ងួន សេរ័ត្ន សាស្ត្រាចារ្យផ្នែកទំនាក់ទំនងសាធារណៈនៅ ដេប៉ាតឺម៉ង់ត៍ សារព័ត៌មាន និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិនភ្នំពេញបាននិយាយថា វេបសាយ និងហ្វេសប៊ុក គឺគ្រាន់តែច្រកសម្រាប់បញ្ចេញព័ត៌មានប៉ុណ្ណោះ។ ដូច្នេះដើម្បីជោគជ័យនៅក្នុងការផ្សព្វផ្សាយ គេត្រូវចេះបង្កើតខ្លឹមសារព័ត៌មាន ( content) ឱ្យបានល្អ មានភាពទាក់ទាញ មានប្រយោជន៍ និងចំគោលដៅ។ លោកនិយាយថា នៅពេលដែលខ្លឹមសារល្អនៅក្នុងវេបសាយនិងហ្វេសប៊ុក ពេលនោះវានឹងធ្វើឱ្យមានអ្នកមើល និងអ្នកអានច្រើន។ ដូច្នេះអ្នកអាចជោគជ័យនៅក្នុងការផ្សព្វផ្សាយបាន។
លោកបានពន្យល់ថា បច្ចេកវិទ្យាបានបើកឱកាសកាន់តែច្រើនដល់មនុស្សគ្រប់រូបក្នុងការធ្វើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងការប្រកបរបរប្រចាំថ្ងៃ។ ប៉ុន្តែ ឧបសគ្គ គឺនៅតែមានសម្រាប់មនុស្សគ្រប់គ្នា។ នោះគឺការរកវិធីបង្កើតខ្លឹមសារឲ្យបានល្អ។ ហេតុដូច្នេះ ហើយបានជាគេនិយាយថា «ខ្លឹមសារគឺជាស្តេច» ។
ដូច្នេះដើម្បីជោគជ័យនៅក្នុងការផ្សព្វផ្សាយ គឺទីមួយ-ប្រើច្រកបញ្ចេញព័ត៌មានឲ្យបានត្រឹមត្រូវដែលអាចជាកាសែត ទូរទស្សន៍ វេបសាយ និងហ្វេសប៊ុកជាដើម។ បន្ទាប់មកគឺការផលិតខ្លឹមសារដែលមានភាពទាក់ទាញ និងមានប្រយោជន៍ ដល់អ្នកអាននិងអ្នកទស្សនា។ ដោយសារតែហេតុនេះហើយ គេឃើញថា ការផ្សព្វផ្សាយជាវីដេអូ និងអត្ថបទ ( PR stories and videos) កាន់តែពេញនិយមសម្រាប់ការផ្សព្វផ្សាយនាសម័យកាលនេះ។
សារព័ត៌មាន «កោះសន្តិភាព» បានបង្កើតសេវាកម្មនៃការផ្សព្វផ្សាយតាមរយៈការផលិតអត្ថបទ PR និងវីដេអូ បម្រើដល់អតិថិជនរបស់ខ្លួនដែលមានចំណូលចិត្តធ្វើការផ្សព្វផ្សាយតាមរយៈអត្ថបទ និងវីដេអូដែលមានភាពទាក់ទាញនេះតាមបណ្តាញទាំងអស់របស់ខ្លួន។ សេវាកម្មផ្សព្វផ្សាយតាមអត្ថបទ និងវីដេអូនោះរួមមាន ការផលិតអត្ថបទសម្រាប់ផ្សាយតាមកាសែត តាមវេបសាយ និងហ្វេសប៊ុក និងការផលិតវីដេអូផ្សព្វផ្សាយតាមរយៈទូរទស្សន៍អនឡាញរបស់កោះសន្តិភាព កម្មវិធីព័ត៌មាន 60 Buzz កម្មវិធីម្ហូបអាហារ FaceTaste កម្មវិធីព័ត៌មាន Softfeed និង កម្មវិធីជាច្រើនទៀតរបស់សារព័ត៌មានកោះសន្តិភាព។
ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយក «កោះសន្តិភាព» សម្រាប់ការផ្សព្វផ្សាយតាមអត្ថបទ និងវីដេអូ?
អ្នកស្រី ថុង សុវណ្ណរង្សី នាយកផ្នែកលក់នៃសារព័ត៌មាន «កោះសន្តិភាព» បានពន្យល់ថា មុននឹងសម្រេចធ្វើការផលិតអត្ថបទ និងវីដេអូសម្រាប់ការផ្សព្វផ្សាយ យើងពិភាក្សា និងផ្តល់យោបល់ដល់អតិថិជនដើម្បីធ្វើយ៉ាងណាឱ្យអត្ថបទ ឬវីដេអូដែលផលិតមកមានអ្នកអាន និងអ្នកទស្សនាច្រើន។ ទីពីរនៅ «កោះសន្តិភាព» យើងមានអ្នកជំនាញច្បាស់លាស់នៅក្នុងផ្នែកសារព័ត៌មានទំនាក់ទំនងសាធារណៈដែលយល់ច្បាស់ពីយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយតាមរយៈអត្ថបទ និងវីដេអូតាមបណ្តាញសង្គម។
អ្នកស្រី ថុង សុវណ្ណរង្សី មានប្រសាសន៍បន្ថែមថា ចំណុចទីបីនោះគឺ «កោះសន្តិភាព» មាន
បណ្តាញសារព័ត៌មានគ្រប់ទម្រង់ ដែលសុទ្ធតែមានប្រជាប្រិយភាពនៅកម្ពុជាដូចជាកាសែតកោះសន្តិភាព វេបសាយកោះសន្តិភាព ដែលមានអ្នកអានចំនួនពី៣០ទៅ៥០ម៉ឺននាក់ក្នុងមួយថ្ងៃ និងហ្វេសប៊ុកផេកដែលមានអ្នកគាំទ្រជិតបួនលាននាក់។ និយាយឱ្យខ្លីដើម្បីភាពជោគជ័យនៅក្នុងផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់អតិថិជនអោយបានជោគជ័យ «កោះសន្តិភាព» នឹងផលិតចេញជាអត្ថបទ និងវីដេអូដែលធានាថា នឹងអាចមានអ្នកអាន និងទស្សនាដល់រាប់ម៉ឺននាក់តាមបណ្តាញសារព័ត៌មានដ៏ពេញនិយមទាំងអស់ដែលខ្លួនមាន។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការផលិតអត្ថបទ និងវីដេអូអំពីផលិតផល និងសេវាកម្មរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់លេខ ៖ 098 555-627/076 6868-000/023 987-118 ៕ ដោយសហការ
កាលពីសប្ដាហ៍មុនជារយៈពេលនៃការធ្វើដំណើរទៅស្រុករបស់ជនជាតិចិន ដើម្បីបានជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែអ្វីដែលចម្លែកនោះគឺមានរថយន្ត...
ការសុំរៀបការគឺជារឿងដ៏រំភើបមួយសម្រាប់ស្ត្រីគ្រប់រូបដែលធ្វើឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត ប៉ុន្តែមានពេលខ្លះក៏បានធ្វើឲ្យក្ដីស្រមៃនេះក្លាយជា...
គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិនបានបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ២០ ខែឧសភា ដែលជារឿយៗត្រូវបានគេហៅថា «ថ្ងៃបុណ្យនៃក្តីស្រឡាញ់ចិន» (Chinese...
វិទ្យាល័យមួយកន្លែងនៅតៃវ៉ាន់កំពុងអនុវត្តន៍នូវកូដសម្លៀកបំពាក់ឯកសណ្ឋានដែលអនុញ្ញាតឱ្យសិស្សស្រី និងសិស្សប្រុសស្លៀកសំពត់ ។ នោះគឺវិទ្យាល័យ Banqiao Senior ដែលមានទីតាំងនៅ...
ទីភ្នាក់ងារ «Shanghaiist» ផ្សាយថា មានហេតុការណ៍ដ៏សន្ធត់នៅលើដងផ្លូវមួយ ក្នុងទីក្រុងណានជីងប្រទេសចិន ស្ត្រីម្នាក់បានលោតឡើងលើកាប៉ូរថយន្តកំពុងបើកបរយឺតៗ និងវាយ...
ថ្នាំគ្រាប់ពន្យាកំណើតគឺជាវិធីសាស្ត្រពន្យាកំណើតដ៏ពេញនិយមបំផុតដែលស្ត្រីទូទាំងពិភពលោកកំពុងតែប្រើប្រាស់។ វាក៏ត្រូវបានគេប្រើដើម្បីព្យាបាលការមករដូវមិន...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនដោយចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនខេទឹកកក៦ថង់តូចត្រូវបានបញ្ជូនទៅ...
រាជធានីភ្នំពេញ ៖ ទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលគ្រោងចំណាយប្រមាណ៨,២ ប៊ីលានដុល្លារអាមេរិក ត្រូវបានសមាជិក...
បង់ក្លាដេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេទូរស័ព្ទមករំខានរហូតជារៀងរាល់ថ្ងៃដោយសារតែរឿងល្បីមួយបានបង្ហាញលេខទូរស័ព្ទរបស់លោកធ្វើ...
ជំងឺរលាកសួតគឺជាការបង្ករោគលើសួត ហើយអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការបង្ករោគនៅផ្លូវដង្ហើមស្រួចស្រាវដែលប៉ះពាល់លើសួតអាចបង្កឡើងដោយរឿងមួយចំនួន...
ប្រទេសថៃ៖ តាមការឱ្យដឹងពីសហព័ន្ធកីឡាប្រណាំងម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា កីឡាករ សាលី អ៊ូម៉ើតដណ្ដើមបានមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក...
វ័យវឌ្ឍនាការរបស់សត្វលោករមែងចម្រើនលូតលាស់ឡើងជាកំលោះ ក្រមុំ មានរូបសម្រស់ស្រស់ស្អាត សម្បុរស្រស់ថ្លា ហើយមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះក៏ចាប់ផ្តើម...
នៅដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយដុល្លារអាមេរិក អឺរ៉ូ និងប្រាក់បណ្តាប្រទេសអាស៊ីមួយចំនួន ។ ធនាគារ អេស៊ីលីដា ភីអិល...
រាជធានីភ្នំពេញ ៖ បើតាមគម្រោងរបស់សាលាសិល្បៈហ្វូណន នឹងដាក់គម្រោងថា នាខែវិច្ឆិកា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ សាលានឹងក្រុមការងារត្រៀមកញ្ចប់ថវិកាដ៏ច្រើន ដើម្បីឈុត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀន១កញ្ចប់តូច កាលពីវេលា...
ខេត្តសៀមរាប ៖ កីឡាករជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ជាមួយភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រមាណជាង១២០០០នាក់ ...
អ្នកទស្សនវិជ្ជាព្រះពុទ្ធសាសនាបានទាញយកហេតុដែលនាំឱ្យកើតមានសេចក្តីទុក្ខមកអាងយ៉ាងនេះថា សេចក្តីទុក្ខរបស់សត្វលោកកើតមកអំពីយើងនៅមានឧបាទាន គឺសេចក្តីប្រកាន់មាំ...
ការហាត់ប្រាណដើរតួនាទីដ៏សំខាន់មួយទៅលើសុខភាពទូទៅ។ ការសិក្សាអាចបន្ថយការប្រឈមនឹងជំងឺជាច្រើនទៀតដែរដូចជា ការធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខ្សែបម្រើជើងចាស់ប្រេស៊ីល Ronaldinho បានសម្តែងការគាំទ្រ Neymar តារាឆ្នើម Paris Saint-Germain ត្រលប់ទៅអតីតក្លិប FC Barcelona វិញ។អនាគតរបស់ Neymar ជាមួយនឹងក្លិប...
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand ចំណាត់ថ្នាក់លេខ៣ នៃប្រទេសថៃ បានមកដល់ប្រទេសកម្ពុជាយើង កាលពីព្រឹកថ្ងៃទី៨ ខេធ្នូ ឆ្នាំ២០១៩។ ដោយមានការភ្ញាក់ផ្អើលជាច្រើន...