សង្វេគ​ណាស់​ម្ចាស់​ថ្លៃ​អើយ​! ជីវិត​ជន​ពិការ​3​នាក់​ទៅ​ណា​មក​ណា​តោង​គ្នា (​វី​ដេ​អូ​)


ខេត្តបន្ទាយមានជ័យ ៖ ការ​ពិការ​មាន​ច្រើន​ប្រភេទ ខ្លះ​ពី​កំណើត ខ្លះ​ដោយសារ​ឧប្បត្តិហេតុ​ផ្សេង​ៗ ហើយ​ខ្លះ​ទៀត​ដោយសារ​តែ​សង្គ្រាម​។ តែ​អកុសល​ជន​ពិការ​ប្រុស​ស្រី​3​នាក់ មាន​ទាំង​កូន​តូច​បី​ក្នុង​ដៃ​ផង​នោះ រស់នៅ​ដោយ​លំបាក មើលទៅ​ពិតជា​គួរ​ឲ្យ​សង្វេគ ទៅ​ណា​មក​ណា​ត្រូវ​តោង​ដៃ​គ្នា​អាស្រ័យ​លើ​បុរស​ម្នាក់​ដែល​ពិការ​ភ្នែក​ម្ខាង ហើយ​ភ្នែក​ម្ខាង​ទៀត​មើល​បាន តែ​មិន​ដល់​50​ភាគរយ ថែម​ទាំង​មើល​មិន​បាន​ឆ្ងាយ​ទៀត​ផង​។

ជន​ពិការ​ទាំង​3​នាក់​ខាងលើ​នេះ មាន​2​នាក់​ជា​ប្តី​ប្រពន្ធ ដោយ​ឈ្មោះ​ឆ​ន តុង ភេទ​ប្រុស​អាយុ​35​ឆ្នាំ និង​ឈ្មោះ ប្រាក់ សា​វេ​ត ភេទ​ស្រី អាយុ​24​ឆ្នាំ ស្នាក់​នៅ​ចល័ត និង​មាន​ទីលំនៅ​ភូមិ​ច្រ​ម៉ាស់ ឃុំ​និង​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ (​ប្តី​ពិការ​ភ្នែក​ម្ខាង ចំណែក​ប្រពន្ធ​ពិការ​ភ្នែក​ទាំង​2)​។ ចំណែ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ កៅ យ៉ែ​ម ភេទ​ស្រី អាយុ​35​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប (​ពិការ​ភ្នែក​ទាំង​2) គឺជា​មិត្តភក្តិ​របស់​បុរស​ពិការ​ខាងលើ​។

គ្រួសា​ពិការ​ខាងលើ ដែល​បុរស​ជា​ប្តី អះអាង​ថា ការ​ពិការ​នេះ មាន​តាំងពី​អាយុ​4​ខែ​មក​ម្ល៉េះ ដោយសារ​តែ​ទឹកសាប៊ូ ។ ឯ​នាង​ជា​ប្រពន្ធ​អះអាង​ថា ពិការ​កាលពី​អាយុ​8​ឆ្នាំ ដោយសារ​ជំងឺ​ក​ញ្ជ្រិ​ល​។ ​ទោះជា​យ៉ាងណា គ្រួសា​មួយ​នេះ​ក៏​នៅ​តែ​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​បង្កើត​បានកូន​ស្រី​2​នាក់ មាន​អវៈយវៈ​គ្រប់គ្រាន់​ជា​ចំណងដៃ​។ ចំណែក​ស្ត្រី​ពិការ​ឈ្មោះ​កៅ​យ៉ែ​ម​វិញ អះអាង​ថា បាន​ធ្លាក់ខ្លួន​ពិការ​តាំងពី​កំណើត​។

ជន​ពិការ​ទាំង​3​នាក់​នេះ រស់នៅ​ប្រៀប​ដូច​ជា​គ្រួសា​តែ​មួយ គឺ​ស្នាក់​នៅ​ជុំ​គ្នា និង​ទៅ​ណា​មក​ណា​ជុំ​គ្នា​រហូត​។ ហើយ​ពួក​គាត់​ទាំង​៣​នាក់​បាន​ប្រាប់​ថា បច្ចុប្បន្ន​នេះ​រស់​អាស្រ័យ​លើ​ការ​ចល័ត​ទី​តាម​បណ្តា​ខេត្ត​នានា ដោយ​ដាក់​ធុងបាស់ និង​អំ​ភ្លី​ស្រែកច្រៀង ដើម្បី​សុំ​ថវិកា​ពី​អ្នកស្រុក ដោយ​ធ្វើ​ដំណើរ​ម្តង​ទៅ​ខេត្ត​នេះ និង​ម្តង​ទៅ​ខេត្ត​នោះ​។

ពួក​គាត់​បន្ត​ទៀត​ថា ការ​ចល័ត​ទី​ដោយ​ដាក់​ធុងបាស់​ស្រែកច្រៀង​រក​ប្រាក់​ចិញ្ចឹមជីវិត​នេះ​ពេល​ខ្លះ​ក៏​មានការ​ថ្នាំងថ្នាក់​ពី​អ្នក​ដទៃ​ដែរ តែ​ក៏​ចេះ​តែ​សុំ​អង្វរ​គេ​ទៅ ធ្វើ​ម្តេច​បើ​ជីវិត​ពួក​គាត់​បែប​ហ្នឹង​ទៅ​ហើយ ជា​ពិសេស​ដើម្បី​ចិញ្ចឹម​កូនស្រី​ទាំង​2​នាក់​ដែល​នៅ​តូច​ៗ​ឲ្យ​មាន​អនាគត​នឹង​គេ​។

គ្រួសារ​ជន​ពិការ​ទាំង​៣​នាក់​បន្ត​ថា អ្វី​ដែល​កាន់តែ​ខ្លោចចិត្ត​អាណិត​ថែម​ទៀត​នោះ បុរស​ពិការ​ភ្នែក​ខាងលើ បាន​ក្លាយជា​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ប្រពន្ធ និង​មិត្តភក្តិ​ស្រី ព្រមទាំង​កូន​ទៅ​ណា​មក​ណា​ទៀត​ផង​។ ហើយ​ជន​ពិការ​ទាំង​3​នាក់​ខាងលើ បាន​សុំ​ពា​វនា​វ​យ៉ាង​ទទូច​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ដល់​ពួក​គេ​ផង ជា​ពិសេស​អ្នកស្រុក សូម​មេត្តា​យោគយល់​ពេល​ពួក​គេ​ដាក់​ទីតាំង​លក់​សម្លេង ដើម្បី​ចិញ្ចឹមជីវិត ព្រោះ​គ្មាន​ប្រាក់ខែ​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ