ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម្ល៉េះ​! ព្រោះរឿងបែបនេះ វាយ​ប្រពន្ធ​ហើយ ដុត​ម៉ូតូ​កម្ទេច​ចោល​ទៀត

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុកស្រែ​អំបិល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​បាន​វាយ​ប្រពន្ធ និង​ដុត​ម៉ូតូ​មួយ​គ្រឿង​កម្ទេច​ចោល ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ផ្តើម​ចេញពី​រឿង​ប្រច័ណ្ឌ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២…

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុកស្រែ​អំបិល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​បាន​វាយ​ប្រពន្ធ និង​ដុត​ម៉ូតូ​មួយ​គ្រឿង​កម្ទេច​ចោល ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ផ្តើម​ចេញពី​រឿង​ប្រច័ណ្ឌ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា នៅ​ភូមិ​ជ្រោយ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ រ៉េ​ត កង អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះ​ប្រពន្ធ​ឈ្មោះ កើត ម៉េ​វ អាយុ​២៩​ឆ្នាំ ។ គ្រួសារ​នេះ​រស់​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​ប្រមឹក​ផឹក​ស្រវឹង​រាល់ថ្ងៃ ហើយ​តែងតែ​រករឿង​ប្រពន្ធ​ដោយសារ​តែ​ការ​ប្រច័ណ្ឌ ។ ជាក់ស្តែង​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ពេល​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង និង​បាន​ជេរ​ប្រមាថ ព្រមទាំង​វាយ​ប្រពន្ធ បណ្តាល​ឲ្យ​រង​របួស និង​ធ្វើ​ឲ្យ​ខូច​សម្ភារៈ​ក្នុងផ្ទះ រួច​ដុត​កម្ទេច​ម៉ូតូ​មួយ​គ្រឿង​ចោល​ទៀត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ចុះ​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ