ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ពួក​ជួញ​គ្រឿងញៀ.ន​យ៉ាង​សកម្ម​បំផុត

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ក្រុម​​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់​គ្នា ថែម​ទាំង​ដកហូត​បាន​នូវ​ថ្នាំ​ញៀន​ជាង​២០០​ក្រាម រួម​ទាំង​វត្ថុ​តាង​ដទៃ​ទៀត កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ វិច្ឆិកា នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ…

​ខេត្តបាត់ដំបង ​៖ ក្រុម​​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់​គ្នា ថែម​ទាំង​ដកហូត​បាន​នូវ​ថ្នាំ​ញៀន​ជាង​២០០​ក្រាម រួម​ទាំង​វត្ថុ​តាង​ដទៃ​ទៀត កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ វិច្ឆិកា នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ​។

អធិ​ការដ្ឋាន​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​​២​នាក់ ១-​ឈ្មោះ​កុយ ហេង​លី ហៅ ហេង អាយុ​២៨​ឆ្នាំ រស់នៅ​កន្លែង​កេ​ី​ត​ហេតុ​ខាង​លេ​ី (​ម្ចាស់​ថ្នាំ​ញៀន​) និង២-​ឈ្មោះ​កេ​ន អក្ខរា ហៅ មក​រា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង (​បក្សពួក​)​ ។

លោក​អធិ​ការ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង និង​បាន​ដកហូត​វត្ថុ​តាង​ជា​ច្រើន ដូច​ជា​គ្រឿង​​ញៀន សម្ភារ​វិច​ខ្ចប់ និង​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។

បើ​តាម​មន្ត្រី​ជំនាញ​ដែល​ចុះ​ប្រតិបត្តិការ​នេះបាន​និយាយ​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ធ្វ​ការ​ឆែកឆេរ​លំនៅ​ឋាន​ជនសង្ស័យ​ទាំង​២​នាក់​ភ្លាម​ៗ ហើយ​បាន​ប្រទះ​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន និង​វត្ថុ​តាង​ពាក់ព័ន្ធ​បន្ថែម​មួយ​ចំនួន​ទៀត​។

ពាក់ព័ន្ធ​នឹង​វត្ថុ​តាង​ដែល​សមត្ថកិច្ច​បាន​ដកហូត បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ដកហូត​វត្ថុ​តាង​រូ​ម​មាន​ កាំភ្លើងដែកកេះ១, ម៉ូតូ​ម៉ាក Honda dream ពណ៌​ទឹកមាស គ្មាន​ស្លាក​លេខ ស៊េរី​ឆ្នាំ​២០១៩ ​១​គ្រឿង​, រថយន្ត​ម៉ាក Kia morning ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ បាត់ដំបង 2B 4000 ​១​គ្រឿង​, កូនជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំ​ញៀន​លក់​១, ថង់​ប្លា​ស្ទិ​ក​សំរាប់​រំលែក​ច្រកថ្នាំ​ញៀន​លក់ និង ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹ​កកក​) ចំនួន​០៧​ថង់ មាន​ទម្ងន់ ២២០,៥៩​ក្រាម​។

នៅ​ចំពោះ​វត្ថុ​តាង​ដ៏​សម្បើ​ុំ​ម​នេះ បើ​តាម​មន្ត្រី​ជំនាញ​ដែល​បាន​ប្រាប់​ថា ជន​ទាំង​២​នាក់​បាន​សារភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង​ទាំងនោះ​ថា ជា​របស់​ខ្លួន​ហើយ​។ លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជន​ទាំង​២​នាក់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិ​ហើយ​៕

អត្ថបទសរសេរ ដោយ