ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​បែប​ធម្មជាតិ​ងាយ​ៗ​ជួយ​ដោះ​ស្រាយ​បញ្ហា​ត្របកភ្នែក​ធ្លាក់​

4 ឆ្នាំ មុន

ត្របកភ្នែក​យារ​ធ្លាក់​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​! វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បណ្ដាល​ជា​ជំងឺ​ភ្នែក​និង​បញ្ហា​ពិបាក​មើលឃើញ​ផង​ដែរ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​ភ្នែក​ផ្សេង​ៗ​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​ត្របកភ្នែក​យារ​ធ្លាក់​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​បែប​ធម្មជាតិ​ងាយ​ៗ​ដែល​អ្នក​គួរ​ព្យាយាម​អនុវត្ត ៖ ១. កញ្ចប់​តែ Chamomile…

ត្របកភ្នែក​យារ​ធ្លាក់​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​! វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បណ្ដាល​ជា​ជំងឺ​ភ្នែក​និង​បញ្ហា​ពិបាក​មើលឃើញ​ផង​ដែរ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​ភ្នែក​ផ្សេង​ៗ​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​ត្របកភ្នែក​យារ​ធ្លាក់​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​បែប​ធម្មជាតិ​ងាយ​ៗ​ដែល​អ្នក​គួរ​ព្យាយាម​អនុវត្ត ៖

១. កញ្ចប់​តែ Chamomile ៖ តែ Chamomile មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ព្យាបាល​បញ្ហា​ត្របកភ្នែក​យារ​ធ្លាក់​បាន​យ៉ាង​ប្រសើរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ Chamomile ២ កញ្ចប់​តូច​ៗ រួច​ស្រង​យក​កញ្ចប់​តែ​ចេញ​ទុក​ឱ្យ​ចុះ​ត្រជាក់​សឹម​ដាក់​ស្អំ​លើ​ត្របកភ្នែក​ទាំង​សងខាង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​ជា​ការ​ស្រេច​។

២. ផ្នែក​ពណ៌​ស​នៃ​ស៊ុត ៖ ភ្នែក​ពណ៌​ស​នៃ​ស៊ុតមាន​ប្រសិទ្ធភាព​ធ្វើ​ឱ្យ​ស្បែក​តឹង​ណែន​ឆាប់រហ័ស​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាង​សម្អាត​ត្របកភ្នែក​ឱ្យ​ស្អាត និង​ជូត​ស្ងួត​ជា​មុន​សិន សឹម​លាប​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ចំនួន​សម​ល្មម​លើ​ត្របកភ្នែក ហើយ​ទុក​ចោល​រហូត​ដល់​ស្ងួត​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។

៣. ទឹកកក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ស្អំ​ដុំ​ទឹកកក​លើ​ត្របកភ្នែក​សម្រាប់​រយៈពេល ១០ នាទី សឹម​យក​ចេញ ហើយ​ប្រើប្រាស់​កន្សែង​ស្អាត​ជូត​ផ្ដិត​ៗ​ដល់​ស្ងួត​ជា​ការ​ស្រេច​។

៤. ទទួលទាន​ទំពាំងបាយជូរ ៖ ទំពាំងបាយជូរ​មាន​ផ្ទុក​សមាសធាតុ​ដែល​ទប់ស្កាត់ ឬ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​របស់​កោសិកា​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​ផ្លែ​ឈើ​នេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ប្រសិនបើ​អ្នក​ចង់​រក្សា​បាន​សម្រស់​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​។

៥. ត្រសក់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បិត​បន្ទះ​ត្រសក់​លើ​ត្របកភ្នែក​ទាំង​សងខាង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​យក​ចេញ​ជា​ការ​ស្រេច​។

៦. លំ​ហាត់ប្រាណ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បិទ​ភ្នែក​រួច​ដាក់​ម្រាម​ចង្អុលដៃ​កាត់​គ្នា​លើ​ត្របកភ្នែក​ទាំង​សងខាង​។ លើ​កែងដៃ​ឡើង​រាប់​ដល់ ៥ ហើយ​ពេល​រាប់​ម្ដង​ៗ​ចូរ​ធ្វើការ​សង្កត់​ថ្នម​ៗ​បន្តិច​លើ​ត្របកភ្នែក​។ នៅ​ពេល​អ្នក​រាប់​ដល់ ៥ ព្យាយាម​បើកភ្នែក​ដោយ​មិន​ទាន់​ដក​ម្រាមដៃ​ដែល​សង្កត់​ចេញ​។ អនុវត្ត​សារ​ឡើង​វិញ​ឱ្យ​បាន ១០ ដង​។

៧. គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ប្រសិនបើ​គេង​មិន​គ្រប់ អ្នក​នឹង​មាន​អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស ហើយ​ភ្នែក​ប្រាកដជា​នឿយហត់​បង្កើន​បញ្ហា​យារ​ធ្លាក់​មិន​ខាន​។ ដើម្បី​ចៀស​ផុត​បញ្ហា​នេះ​ចូរ​ព្យាយាម​គេង​ឱ្យ​បាន​គ្រប់គ្រាន់​រាល់​យប់​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ