ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ភាព+សុភមង្គល = សុខុមាល​ភាព

11 ឆ្នាំ មុន

ប្រទេស​​កម្ពុជា​​កំពុង​​ទទួល​​បាន​នូវ​​កំណើន និង​ការ​រីក​​ចម្រើន​​យ៉ាង​ខ្លាំង​​នា​ពេល​​ថ្មី​ៗ​​នេះ​។ យើង​សម្បូរ​រុងរឿង​​ជាង យើង​រស់​នៅ​ប្រសើរ​​ជាង ហើយ​យើង​​រស់នៅ​បាន​​យូរ​ជាង​។ គ្មាន​ពេ​ល​ណា ប្រសើរ​ជាង​​នេះ​ដែល​​ត្រូវ​ចាប់​ផ្ដើម​គិត​អំពី​សុខភាព​​របស់​លោក​​អ្នក​ទេ ដោយសារ​​វា​​គឺជា​អ្វី​មួយ​ដែល​ប្រាក់​​មិន​អាច​ទិញ​បាន​។

ប្រទេស​​កម្ពុជា​​កំពុង​​ទទួល​​បាន​នូវ​​កំណើន និង​ការ​រីក​​ចម្រើន​​យ៉ាង​ខ្លាំង​​នា​ពេល​​ថ្មី​ៗ​​នេះ​។ យើង​សម្បូរ​រុងរឿង​​ជាង យើង​រស់​នៅ​ប្រសើរ​​ជាង ហើយ​យើង​​រស់នៅ​បាន​​យូរ​ជាង​។ គ្មាន​ពេ​ល​ណា ប្រសើរ​ជាង​​នេះ​ដែល​​ត្រូវ​ចាប់​ផ្ដើម​គិត​អំពី​សុខភាព​​របស់​លោក​​អ្នក​ទេ ដោយសារ​​វា​​គឺជា​អ្វី​មួយ​ដែល​ប្រាក់​​មិន​អាច​ទិញ​បាន​។

ដោយសារ​​ការ​បំពុល​​កាន់តែ​​ច្រើន​នៅ​ក្នុង​ចំណី​អាហារ​​ដែល​យើង​​ទទួល​ទាន និង​ខ្យល់​​បរិយាកាស​​ដែល​​យើង ដក​ដង្ហើម យើង​​ចាំបាច់​​ត្រូវ​តែ​ការពារ​​ខ្លួន​​យើង​ពី​ជំងឺ​មហារីក​។ ជំងឺមហា​រីក​សួត ពោះវៀនធំ ក្រពេញ​​ប្រូ​ស្ដា​ត សុដន់ និង​​មាត់ស្បូន កំពុង​កើត​​មាន​កាន់​តែ​ច្រើន​​ឡើង​ៗ​។ ប្រសិនបើ​​ត្រូវ​បាន​ពិនិត្យ​​ឃើញ​ឆាប់​រហ័ស​គ្រប់​គ្រាន់ ជំងឺ​ទាំង​នេះ​​អាច​​ព្យា​បាល​ឱ្យ​ជា​សះ​ស្បើយ​​បាន​។ ជំងឺមហារីក​ដែល​ត្រូវ​បាន​​ពិនិត្យ​ឃើញ​​យឺត​ពេល​ជា​ញឹកញាប់ មិន​អាច​​ព្យា​បាល​បាន​​ឡើយ ឬ​អាច​​ទាមទារ​ការ​ព្យាបាល​​ដោយ​​គីមី និង​ការ​វះ​កាត់​ធំ ដែល​មាន​ការ​ឈឺ​ចាប់ និង​ការ​ចំណាយ​​ខ្ពស់​។

នៅ​ពេល​យើង​​មាន​អាយុ​​កាន់តែ​​ច្រើន យើង​ក៏​ចាប់​ផ្ដើម​មាន​​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា ជំងឺ​ទឹក​នោមផ្អែម សម្ពាធ​ឈាម​​ខ្ពស់ និង​ជាតិ​​កូ​ឡេ​ស្ដេ​រ៉ូ​ល​​ខ្ពស់ ដែល​ប្រសិន​បើ​ទុក​ចោល​​មិន​ព្យា​បាល​នឹង​​បណ្ដាល​ឱ្យ​ខូច​ផ្នែក​​ផ្សេង​ទៀត​​ជា​ច្រើន​​នៃ​រាង​កាយ​​របស់​លោក​អ្នក​។ ឧទាហរណ៍ ជំងឺ​ទឹកនោម​ផ្អែម​អាច​​បណ្ដាល​​ឱ្យ​ពិការ​​ភ្នែក ខូច​តម្រង​នោម គាំង​បេះដូង ដាច់​​សរសៃ​ឈាម​ក្នុង​​ខួរក្បាល ស្ពឹក​​ដៃជើង និង​ឆ្លង​​រោគ​។

លោក​អ្នក​​អាច​ចាប់​ផ្ដើម​ថែទាំ​​សុខភាព​​របស់​លោក​​អ្នក​បាន តាម​រយៈ​​ការ​កែប្រែ​​របៀប​ដែល​លោក​​អ្នក​​រស់នៅ និង​ទទួល​ទាន​។ ឧទាហរណ៍ ហានិភ័យ​​នៃ​ការ​កើត​​ជំងឺ​បេះដូង ក៏​ដូច​ជា​ជំងឺ​​ផ្សេង​ទៀត​​ជា​ច្រើន អាច​ត្រូវ​​បាន​​កាត់​បន្ថយ​តាម​រយៈ​​ការ​ទទួល​ទាន​អាហារ​​ត្រឹមត្រូវ បន្ថែម​លើ​​ការ​ហាត់ប្រាណ​​គ្រប់គ្រាន់​។ ត្រូវ​ទទួល​ទាន​​បន្លែ ផ្លែ​ឈើ និង​ត្រី​ឱ្យ​បាន​​ច្រើន​ជាង​​មុន​។ ចៀសវាង​​សាច់​ក្រហម អាហារ​​ខ្លាញ់ និង​ចៀន បំពង​។ ត្រូវ​កាត់​​បន្ថយ​​ទម្លាប់​ជក់​បារី​​របស់​​លោក​​អ្នក​។ ជំហាន​ទាំង​នេះ ​ក៏​នឹង​ជួយ​​លោក​អ្នក​កាត់​​បន្ថយ​​ហានិភ័យ​នៃ​​ការ​កើត​​ជំងឺមហារីក​​ផង​ដែរ​។

ក្រៅពី​ការ​​រស់នៅ​ឱ្យ​មាន​​សុខភាព​ល្អ ការ​ពិនិត្យ​​សុខភាព​​ប្រចាំឆ្នាំ គឺជា​វិធី​​ល្អ​មួយ​ក្នុង​​ការ​បង្ការ និង​​ស្វែងរក​​បញ្ហា​សុខ​ភាព​ឱ្យ​ឃើញ​មុន​​ពេល​វា​កើត​ឡើង​។ មនុស្ស​​ភាគច្រើន​​នឹង​មិន​​បង្ហាញ​រោគ​​សញ្ញា​​អ្វី​​ឡើយ នៅ​ដំណាក់​កាល​ដំបូង​ៗ​​នៃ​ជំងឺ​​របស់​ពួក​គេ​។ នៅ​ពេល​​ដែល​លោក​​អ្នក​ចាប់​ផ្ដើម​មាន​​អារម្មណ៍​មិន​ស្រួ​ស​​ខ្លួន វា​ប្រហែល​ជា​ដំណាក់​កាល​​ធ្ងន់ធ្ងរ​ទៅ​​ហើយ​នៃ​​ជំងឺ​របស់​លោ​ក​អ្នក​។

ការ​ពិនិត្យ​​សុខភាព​ប្រចាំ​ឆ្នាំ ​គឺជា​ការ​​ពិនិត្យ​វេជ្ជ​សាស្ដ្រ​ពេញ​លេញ​​មួយ​ដែល​ជា​ធម្មតា​​ត្រូវការ​រយៈ​ពេល​តែ​​ពីរ​បី​ម៉ោង​​ប៉ុណ្ណោះ ដើម្បី​​ធ្វើ​វា​។ ការ​ពិនិត្យ​​សុខភាព​រួម​​មានការ​សាក​សួរ​ប្រវត្ដិ​​ជំងឺ​ពេញ​លេញ និង​ការ​ពិនិត្យ​​ដោយ​វេជ្ជ​បណ្ឌិត ដែល​មាន​ការ​បណ្ដុះបណ្ដាល​​ពេញ​លេញ បន្ទាប់​មក​​នឹង​ណែនាំ​​លោក​អ្នក​​អំពី​ការ​​ធ្វើ​តេស្ដ ដែល​នឹង​​មាន​ប្រយោជន៍​​បំផុត​​ចំពោះ​លោក​​អ្នក​។ ការ​អង្កេត តាមដាន​​អាច​រួម​បញ្ចូល​​ទាំង​ការ​ធ្វើ​តេស្ដ​ឈាម ការ​ថត​កាំរស្មីអ៊ិច ការ​ថត​​អេកូ និង​វិធី​ផ្សេង​​ទៀត ដែល​អា​ច​មាន​ការ​ចាំបាច់​។ សម្ពាធ​​ឈាម កម្ពស់ និង​ទម្ងន់​របស់​​លោក​អ្នក ក៏​នឹង​ត្រូវ​បាន​​វាស់​ផង​ដែរ ដើម្បី​ផ្ដល់​ឱ្យ​​លោក​អ្នក​​នូវ​ការ​ពិនិត្យ​ល្អិតល្អន់​។

ជាមួយនឹង​​លទ្ធផល​នៃ​​ការ​អង្កេត​​តាមដាន​​របស់​​លោក​អ្នក វេជ្ជបណ្ឌិត​​របស់​លោក​​អ្នក​នឹង​​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​​ជូន​លោក​​អ្នក​អំពី​ជំងឺ​ណា​មួយ​ដែល​​លោក​អ្នក​អាច​​មាន និង​ណែនាំ​​លោក​អ្នក​ថា​ តើ​ការ​ព្យាបាល​​អ្វីខ្លះ​អាច​​មានការ​ចាំ​បាច់​។ វេជ្ជបណ្ឌិត ក៏​នឹង​​ណែនាំ​លោក​​អ្នក​អំពី​វិធី​​ប្រសើរ​បំផុត​​ នៃ​ការ​សម្រេច​​គោលដៅ​សុខភាព​​របស់​​លោក​អ្នក​ផង​​ដែរ ដូច​ជា ទម្លាប់​​រស់នៅ និង​ដំបូន្មាន​​អំពី​របប​​អាហារ​។

សុខភាព​របស់​​លោក​អ្នក​ គឺជា​ទ្រព្យសម្បត្ដិ​ដ៏​​សំខាន់​បំផុត​​របស់​លោក​​អ្នក ហើយនឹង​​កំណត់​គុណភា​ព​នៃ​ជីវិត​ដែល​​លោក​អ្នក​រស់នៅ​។ ការ​ពិនិត្យ​​សុខភាព​​ជា​ប្រចាំ គឺជា​ការ​​វិនិយោគ​មួយ​​ទៅ​លើ​អនាគត​​ផ្ទាល់ខ្លួន​​របស់​​លោក​អ្នក​ដែល​​អនុញ្ញាត​ឱ្យ​លោក​អ្នក​​អាច​ការ​ពារ និង​លើកកម្ពស់​​សុខភាព​​របស់​លោក​​អ្នក​បាន នឹង​រួមចំណែ​ក​ធ្វើ​ឱ្យ​គុណ​ភាព​​ជីវិត​កាន់​តែ​ប្រសើរ​។

អត្ថបទ​នេះ​ត្រូវ​បាន​​សរសេរ​​ដោយ​វេជ្ជ​ Jonathan Yong
នាយក​​វេជ្ជសាស្ដ្រ​​នៃ The Wellness Suite, ​មន្ទីរ​ព្យាបាល​មួយ​នៃ Singapore Medical Group (SMG)

វេជ្ជបណ្ឌិត​របស់​យើង
វេជ្ជ​ Jonathan Yong, MB BCh BAO (NUI) LRCP & SI,សញ្ញាបត្រ​ផ្នែក​​វេជ្ជសាស្ដ្រ​​ថែ​សម្ពស្ស  (AAAM) សញ្ញា​បត្រ​ផ្នែក​​ជំងឺ​សើ​ស្បែ​ក​​អនុវត្ដន៍ (Cardiff) វេជ្ជ​ Jonathan Yong បាន​បញ្ចប់​​ការ​សិក្សា​​ដោយ​ទទួល​​បាន​សញ្ញាបត្រ​​វេជ្ជសាស្ដ្រ​ពី Royal College of Surgeons  ក្នុង​​ប្រទេស​​អៀរ​ឡង់ និង​សាកល​វិទ្យាល័យ​​ជាតិ​​អៀរ​ឡង់​។

វេជ្ជ​ Yong បាន​ចូលរួម​​ជា​ទៀត​​ទាត់​ក្នុង​​បង្រៀន សិក្ខាសាលា និង​ការ​បណ្ដុះ​បណ្ដាល​​សំខាន់​ៗ ដោយហេតុ​​នេះ​គាត់​ទទួល​បាន​​ចំណេះ​ដឹង​ថ្មី​ៗ​​អំពី​ការ​​រីក​ចម្រើន​​ទាំងឡាយ​​នៅ​ក្នុង​វិស័យ​​វេជ្ជសាស្ដ្រ ដែល​កំពុង​​មានការ​​វិវត្ដន៍​យ៉ាង​​ឆាប់រហ័ស​​នេះ​។ ដោយ​បាន​បម្រើ​​ការងារ​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ជា​​ច្រើន វេជ្ជ​ Yong មានបទ​ពិសោធន៍​ជា​ច្រើន​​ឆ្នាំ​​នៅ​ក្នុង​​ជំនាញ​​វះកាត់ វេជ្ជសាស្ដ្រ​​សង្គ្រោះ​​បន្ទាន់ និង​សណ្ដំ​។

អំពី អេស​អឹ​ម​ជី -SMG (​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group​)

អេស​អឹ​ម​ជី -(SMG) គឺជា​អ្នក​ផ្ដល់​​​ការថែទាំ​​​សុខភាព ឯកទេស​​ឯកជន​មួយ​​ដែល​មាន​​បណ្ដាញ​​គ្រួ​ពេទ្យ ឯកទេស​ចំនួន​២២ ។ ក្រុមការងារ​នេះ ​ប្ដេជ្ញា​ចិត្ដ​​បំពេញ ការ​​សន្យា​​របស់​ខ្លួន​​ក្នុង​ការ​ផ្ដល់​​ការ​ថែទាំ និង​បទ​​ពិសោធន៍ ផ្នែក​វេជ្ជសាស្ដ្រ​​ដោយ​ផ្ដោត​​លើ​អ្នក​ជំងឺ​ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ ​មាន​គ្លីនិក​​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​​ទីតាំង​យុទ្ធ​សាស្ដ្រ​​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯក​ទេស Paragon មជ្ឈមណ្ឌល​​ឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌល​​វេជ្ជសាស្ដ្រ Novena និង​មជ្ឈ​មណ្ឌល​​វេជ្ជ​សាស្ដ្រ Gleneagles  ដែល​មាន​​បណ្ដាញ​​គ្លីនិក SMGAssociates កាន់តែ​ច្រើន​​ឡើង​ៗ​។

សម្រាប់​ព័ត៌មាន​​បន្ថែម​សូម​ទំនាក់​ទំនង
បុគ្គលិក​ខ្មែរ​​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​​ទំនាក់​ទំនង​២៤​ម៉ោង ៖ +​៦៥ ៩៨៤២ ៣៥៦០
អីុិម៉េល ៖ ​vanessa.sophors@smg.sg
ទីស្នាក់​ការ អេសអឹមជី -SMG ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ 092 852 923/ 0977 668 266
អីុម៉េល ៖ enquiry@singaporemedical.sg
enquiry@medrefint.com

វែបសាយ ៖ www.singaporemedical.sg