ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​សន្តិសុខ​ភ្លាម​រត់​ភ្លាត ចាប់​បាន​ម្នាក់​ទើប​ដឹង​ព្រោះតែ​អត់បាយ​ហូប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​សន្តិសុខ​ឯង​ជន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មួក​សុវត្ថិភាព​នៅ​លើ​ម៉ូតូ​របស់​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ហាង​កាហ្វេ​ប្រ៊ោ​ន​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ហាង​កាហ្វេ​ប្រ៊ោ​ន​ខាងក្រោយ​ធនាគារ​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​សន្តិសុខ​ឯង​ជន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មួក​សុវត្ថិភាព​នៅ​លើ​ម៉ូតូ​របស់​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ហាង​កាហ្វេ​ប្រ៊ោ​ន​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ហាង​កាហ្វេ​ប្រ៊ោ​ន​ខាងក្រោយ​ធនាគារ​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ដែល​ជា​សន្តិសុខ​យាម​នៅ​ទីតាំង​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​បុគ្គលិក​ម្នាក់​បាន​ស្រែ​កថា បាត់​មួក​សុវត្ថិភាព​ចំនួន​១ ដែល​ដាក់​នៅ​លើ​ម៉ូតូ​ឈប់​ចត​នៅ​ខាង​មុខ​ហាង​កាហ្វេ​ប្រ៊ោ​ន​ខាងលើ ខណៈ​ពេល​ដែល​បុគ្គលិក​ទាំងអស់​ដល់​ម៉ោង​ត្រូវ​សម្រាក និង​បិទទ្វារ​ហាង ។

ភ្លាម​ៗ​នោះ​បុរស​ដែល​ជា​សន្តិសុខ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​រួម​ជាមួយ​បក្សពួក​ម្នាក់​ទៀត​បាន​ដើរ​បណ្តើរគ្នា​ដោយ​មាន​កាន់​មួក​សុវត្ថិភាព​ចំនួន​១ ចេញ​មក​ពី​កន្លែង​កើតហេតុ ។ ដោយ​មានការ​សង្ស័យ បុរស​ជា​សន្តិសុខ​ក៏​បំរុង​ហៅ​ជនសង្ស័យ​សួរនាំ ខណៈ​ពេល​ដែល​ជនសង្ស័យ​ឃើញ​សន្តិសុខ​ក៏​បាន​នាំ​គ្នា​ព្យាយាម​រត់គេច​ខ្លួន ត្រូវ​បុរស​ជា​សន្តិសុខ​ខាងលើ​រត់​ដេញ​តាម​ពីក្រោយ​រហូត​ទើប​ស្ទាក់​ចាប់​ជនសង្ស័យ​ខាងលើ​បាន​ម្នាក់ និង​ដក​ហូរ​មួក​សុវត្ថិភាព​ចំនួន​១​នៅ​ត្រង់​ចំណុច​ស្តុ​ប​R6 តាម​បណ្តោយ​ផ្លូវ​R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ចំណែក​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​សុវត្ថិភាព បន្ទាប់​មក​សន្តិសុខ​ខាងលើ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សុធា អាយុ​២០​ឆ្នាំ ជា​ជនអនាថា ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​ក៏​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​ភាព​លួច​មួក​សុវត្ថិភាព​ពិតប្រាកដ​មែន គឺ​ព្រោះតែ​រូបគេ​គ្មាន​លុយ​ទិញ​បាយ​ហូប ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​មួក​សុវត្ថិភាព​ត្រឡប់​ទៅ​វិញ​ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបន្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ​នោះ​ទេ គឺ​គ្រាន់តែ​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ណែនាំ​ជនសង្ស័យ​ខាងលើ​ប៉ុណ្ណោះ ។

ដោយឡែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​យក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ រង់ចាំ​ទាក់ទង និង​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​ធ្វើការ​អប់រំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ