ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​ អំពាវនាវ​ដល់​រុ​ស្ស៊ី ដកទ័ព​ចេញ

4 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី ៖ អគ្គលេខាធិការ​អូតង់​លោក​JENS STOLTENBERG​កាលពី​ថ្ងៃ​ទី​៣០​តុលា បាន​ស្នើ​ដល់​រុ​ស្ស៊ី ​ឲ្យ​ដក​កងទ័ព​របស់​ខ្លួ​ន​ចេញពី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​ការ​ដក​ថយ​នៃ​កង​ទាហាន​អ៊ុយ​ក្រែ​ន​និង​កងកម្លាំង​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី ចេញពី​ផ្នែក​គន្លឹះ​មួយ​នៅ​តាម​ខ្សែបន្ទាត់​រណសិរ្ស​។ លោក​JENS STOLTENBERG​ដែល​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ទីក្រុង​អូ​ដេ​សា…

ប្រទេស​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី ៖ អគ្គលេខាធិការ​អូតង់​លោក​JENS STOLTENBERG​កាលពី​ថ្ងៃ​ទី​៣០​តុលា បាន​ស្នើ​ដល់​រុ​ស្ស៊ី ​ឲ្យ​ដក​កងទ័ព​របស់​ខ្លួ​ន​ចេញពី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​ការ​ដក​ថយ​នៃ​កង​ទាហាន​អ៊ុយ​ក្រែ​ន​និង​កងកម្លាំង​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី ចេញពី​ផ្នែក​គន្លឹះ​មួយ​នៅ​តាម​ខ្សែបន្ទាត់​រណសិរ្ស​។

លោក​JENS STOLTENBERG​ដែល​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ទីក្រុង​អូ​ដេ​សា ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​ថ្លែង​ថា អូតង់​និយាយ​យ៉ាង​ច្បាស់​ថា​រុ​ស្ស៊ីត្រូវ​មានការ​ទទួលខុស​ត្រូវជា​ពិសេស ក្នុង​ការ​អនុវត្ត​បណ្ដា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​មីន​ស្ក៍​និង​ថា ខ្លួន​ត្រូវ​ដក​រាល់​កងទ័ព​ចេញពី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​នៅ​ទីនោះ​មនុស្ស​ប្រមាណ​ជា​១៣.០០០​នាក់​ស្លាប់​តាំងពី​ចាប់ផ្ដើម​ការ​ប្រយុទ្ធ​គ្នា​កាលពី​៥​ឆ្នាំ​មុន​មក​។

ក្រុង​មូ​ស្គូ​បាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​រាល់​ការ​ចូលរួម​នៃ​កង​យោធា​ខ្លួន​ក្នុង​ជម្លោះ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែ​ន ទោះជា​មានការ​កត់សម្គាល់​ឃើញ​របស់​សារព័ត៌មាន​ជា​ច្រើន​ក្ដី​។ ក្រោម​ការ​ជម្រុញ​របស់​ប្រធានាធិបតី​ថ្មី​អ៊ុយ​ក្រែ​ន លោក​VOLODYMYR ZELENSKY ដែល​ចង់​ស្ដារ​សន្តិភាព​ឡើង​វិញ ក្រុង​កៀវ​និង​ពួក​បំបែក​ខ្លួន​និយម​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៩​តុលា​ដក​កង​ទាហាន​របស់​ពួក​គេ ចេញពី​តំបន់​គន្លឹះ​តូច​មួយ​នៃ​ខ្សែ​រណសិរ្ស ជា​លក្ខខណ្ឌ​ជា​មុន​សម្រាប់​កិច្ចប្រជុំ​កំពូល​សន្តិភាព​មួយ​ជាមួយ​ក្រុង​មូ​ស្គូ​។ ប្រតិបត្តិការ​នេះ​នាំ​ឲ្យ​មានការ​បារម្ភ​នៅ​អ៊ុយ​ក្រែ​ន​ពី​ការ​ចុះចាញ់​មួយ​ប្រឈម​មុខ​នឹង​ក្រុង​មូ​ស្គូ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ