ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ ! យក​លុយ​ទៅ​ទិញ​បទ​ពិសោធន៍​ល្អ​ជាង​ទិញ​សម្ភារៈ

4 ឆ្នាំ មុន

មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​ងាក​ពី​ការ​ចាយវាយ​លើ​សម្ភារ​ប្រើប្រាស់​ទៅ​ការ​ចាយវាយ​ដើម្បី​ប្តូរ​យក​បទ​ពិសោធន៍​ផ្សេង​ៗ​ទៅ​វិញ ។ ទោះជា​វា​ជា​ការ​ចាយ​លុយ​ដូច​គ្នា តែ​ឥទ្ធិពល​ដែល​ជះ​លើ​អ្នក​កាន់​លុយ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ខ្លាំង ។ ទោះជា​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា​ច្រើន ការ​យក​លុយ​ទៅ​ប្តូរ​យក​បទ​ពិសោធន៍​ភាគច្រើន​ធ្វើ​ឲ្យ​មនុស្ស​សប្បាយចិត្ត​ជាង​សម្ភារៈ​ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ​៖ ១. អារម្មណ៍​រីករាយ​ពី​ការ​មាន​សម្ភារៈ​មិន​អាច​រក្សា​បាន​យូរ​ទេ​៖ យោង​តាម​ការ​សិក្សា​របស់​អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា​បាន​ឲ្យ​ដឹង​ថា…

មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​ងាក​ពី​ការ​ចាយវាយ​លើ​សម្ភារ​ប្រើប្រាស់​ទៅ​ការ​ចាយវាយ​ដើម្បី​ប្តូរ​យក​បទ​ពិសោធន៍​ផ្សេង​ៗ​ទៅ​វិញ ។ ទោះជា​វា​ជា​ការ​ចាយ​លុយ​ដូច​គ្នា តែ​ឥទ្ធិពល​ដែល​ជះ​លើ​អ្នក​កាន់​លុយ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ខ្លាំង ។ ទោះជា​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា​ច្រើន ការ​យក​លុយ​ទៅ​ប្តូរ​យក​បទ​ពិសោធន៍​ភាគច្រើន​ធ្វើ​ឲ្យ​មនុស្ស​សប្បាយចិត្ត​ជាង​សម្ភារៈ​ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ​៖

១. អារម្មណ៍​រីករាយ​ពី​ការ​មាន​សម្ភារៈ​មិន​អាច​រក្សា​បាន​យូរ​ទេ​៖
យោង​តាម​ការ​សិក្សា​របស់​អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា​បាន​ឲ្យ​ដឹង​ថា អារម្មណ៍​សប្បាយ​រីករាយ​បន្ទាប់​ពី​ការ​ទិញ​ផ្ទះ រថយន្ត ឬ​ទូរស័ព្ទ​ថ្មី​មិន​អាច​រក្សា​បាន​យូរ​ទេ​ព្រោះ​មិនយូរ​ប៉ុន្មាន មនុស្ស​នឹង​សុំា​នឹង​របស់​ដែល​មាន​ថ្មី ។ ផ្ទុយ​មក​វិញ បទ​ពិសោធន៍​ដែល​បាន​មក​ពី​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ថ្មី ឬ​សាកល្បង​ភោ​ជនី​ដ្ឋា​ន​ថ្មី​វិញ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​របស់​មនុស្ស ហើយ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ​បាន​យូរ​ជាង ។

២. បទ​ពិសោធន៍​ជួយ​ឲ្យ​មនុស្ស​ដឹង​ពី​គោលដៅ និង​អ្វី​ដែល​ខ្លួន​ស្រលាញ់​៖
រាល់​សកម្មភាព​ដែល​អ្នក​ធ្វើ​ជា​រៀងរាល់ថ្ងៃ​តែង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អាស្រ័យ​លើ​គោលដៅ និង​អ្វី​ដែល​អ្នក​ស្រលាញ់ មិនមែន​សម្ភារៈ​ដែល​អ្នកមាន​ទេ ។

៣. សម្ភារៈ​មិន​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​ក្នុង​សង្គម​ទេ​៖
ពេល​ដែល​អ្នក​យក​លុយ​ទៅ​ប្តូរ​យក​បទ​ពិសោធន៍ អ្នក​ទទួលយក​បទ​ពិសោធន៍​ជាមួយ​អ្នក​ដទៃ ហើយ​ពេល​ដែល​ចប់​ហើយ អ្នក​អាច​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នក​ផ្សេង​បន្ត​ទៀត​បាន ។ តែ​អ្នក​ប្រហែលជា​មិន​អាច​កាន់តែ​ស្និទ្ធ​ជាមួយ​មនុស្ស​ម្នាក់​ទៀត​បាន​ងាយ​ព្រោះតែ​អ្នកមាន​សម្ភារៈ​ទេ ។

៤. បទ​ពិសោធន៍​ជួយ​ឲ្យ​អ្នក​ស្គាល់​ពិភពលោក​ច្បាស់​ជាង​មុន​៖
បទ​ពិសោធន៍​អាច​ជួយ​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក និង បង្រៀន​អ្នក​ពី​មេរៀន​ជីវិត ។ ហើយ​ការ​ដឹង​ពី​ភាព​ខុស​គ្នា​ផ្នែក​វប្បធម៌ និង​ទស្សនៈ​អាច​ជួយ​ឲ្យ​ពង្រឹង​ដល់​ការ​គិត​របស់​អ្នក និង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ត្រេកអរ​នឹង​អ្វី​ដែល​ខ្លួន​មាន ខុស​ពី​ការ​យក​លុយ​ទៅ​ប្តូរ​សម្ភារៈ​ដែល​ភាគច្រើន​ដាក់​សម្ពាធ​ឲ្យ​អ្នក​មិន​ពេញចិត្ត​នឹង​អ្វី​ដែល​មាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ