ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ហ៊ី​យ៉ាន់​ដាយ​ដឹក​ធុង​ទឹកក​ក​បោះ​ពួយ​បុក​ហុង​ដា​ឌ្រីម​របួស​ធ្ងន់​ស្ត្រី​២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​២នាក់​បាន​រង​របួស​ជើង​ធ្ងន់​ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​ បន្ទាប់​ពី​ត្រូវ​រថ​យន្ត​ដឹក​ធុង​ទឹកកកបើក​បុក និង​កិន​ កាល​ពី​វេលា​ម៉ោង​២ និង​០៥​នាទី​រសៀល ថ្ងៃ​ទី១១ ឧសភា ២០១៤ នៅ​តាម​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​មិន​ត្រូវ​បាន​​គេស្គាល់​អត្ត​សញ្ញាណ​​ទេ​ ។ ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថ​យន្ត​ដឹក​ធុង​ទឹកកក​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ​៣C៣៣៦៣ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ ចំណែក​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​១O៤៤៩៨ ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ។ ខណៈ​ម៉ូតូ​ស្ត្រី​រង​គ្រោះ​កំពុង​ជិះ​ឡើង​មក​លើ​ថ្នល់​ គាប់​ជួន​រថ​យន្ត​ដឹក​ធុង​ទឹកកក​​​បើក​មក​ដល់​ដែរចាប់​ហ្វ្រាំង​មិន​ទាន់​​បានជ្រុល​ទៅ​បុក និង​​កិនស្ត្រី​រង​គ្រោះ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​របួស​ធ្ងន់​តែម្តង​។

ក្រោយ​កើត​ហេតុ​អ្នក​បើក​រថ​យន្ត​​​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​៕