ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយក្រិនអះអាងថា…អ្វីៗដែល​លោក​បង្ហោះនេះ គឺជា​រឿង​ពិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ពាក់ព័ន្ធ​​រឿង​ដែលកំពុង​ធ្វើឱ្យ​មាន​ការភ្ញាក់​ផ្អើល​នេះ ត្រូវបាន​​នាយ​ក្រិន​បាន​អះអាង​ប្រាប់​​កោះ​សន្តិ​ភាព​​នៅថ្ងៃទី៣០ តុលា នេះ​ថា អ្វី​ដែល​លោក​បង្ហោះ​នោះ​គឺជា​រឿងពិត ប៉ុន្តែ​លោក​មិន​​​​អធិប្បាយចំពោះ​​រឿងរ៉ាវ ​ដែល​នៅ​ពីក្រោយ​នាំ​អោយ​មានដំណឹង​ការ​បែកបាក់​​នេះ​ឡើយ ​។…

រាជធានីភ្នំពេញ​ ៖ ពាក់ព័ន្ធ​​រឿង​ដែលកំពុង​ធ្វើឱ្យ​មាន​ការភ្ញាក់​ផ្អើល​នេះ ត្រូវបាន​​នាយ​ក្រិន​បាន​អះអាង​ប្រាប់​​កោះ​សន្តិ​ភាព​​នៅថ្ងៃទី៣០ តុលា នេះ​ថា អ្វី​ដែល​លោក​បង្ហោះ​នោះ​គឺជា​រឿងពិត ប៉ុន្តែ​លោក​មិន​​​​អធិប្បាយចំពោះ​​រឿងរ៉ាវ ​ដែល​នៅ​ពីក្រោយ​នាំ​អោយ​មានដំណឹង​ការ​បែកបាក់​​នេះ​ឡើយ ​។ គួរបញ្ជាក់ថា តារា​កំប្លែង​មាឌ​ល្អិត​នាយក្រិន ត្រូវ​បាន​ភរិយា​របស់​ផិតក្បត់ ដោយ​ទុក​ឱ្យ​លោក​ទទួល​រ៉ាប់រង​កូន​ទាំង​៣​នាក់​ក្នុង​បន្ទុក​ ដែលដំណឹង​ពី​ការ​បែកបាក់​គ្រួសារ​នេះ ​ត្រូវ​បាន​នាយ​ក្រិន​ទម្លាយឱ្យ​ដឹង​តាម​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក​ ​កំពុង​បង្ក​​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងពីមហាជន និងអ្នកគាំទ្រ ​។

យ៉ាងណា​ នៅ​មិន​ទាន់​ដឹង​ទេ​ថា មូលហេតុ​នៅ​ពីក្រោយ​រឿងរ៉ាវ​នៃ​ការ​បែកបាក់​គ្រួសារ​របស់​តារា​កំប្លែង​មាឌ​ល្អិត​នេះ​ ដោយសារ​អ្វី​នោះ​ឡើយ​ ។ ប៉ុន្តែ​តាម​អ្វី​ដែល​នាយក្រិនបង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូប​កូនប្រុស​ទាំង​២​នោះ ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​បែកបាក់​ក្នុង​រង្វង់​គ្រួសារ​ពី​តារា​កំប្លែង​រូប​។

នាយ​ក្រិន​បាន​ស​សេរ​បង្ហោះ​ថា «ស៊ូ​នៅ​ជាមួយ​ប៉ា ស្រ​វ៉ា អោប​បង ម៉ាក់​ផិត​ប៉ា​ម្ដង​ហើយ​ម្ដងទៀត កូន​ជូនពរ​ម៉ាក់​សុខ​ផ្លូវ​កាយ»​។ «​ខ្ញុំ​យំ​ព្រោះ​ខឹង ម្ដាយ​ខ្លួន​ជា​មនុស្ស អារម្មណ៍​ជា​សត្វ​» ។ តាម​រយៈ​សារ​ដែល​បង្ហោះ​ទាំង​អស់នេះ នាំ​ឲ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា តារា​កំប្លែង​មក​ពី​ខេត្តបាត់ដំបង​រូប​នេះ​ទំនង កំពុង​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ​។

នាយ​ក្រិនត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រពន្ធ​២ និង​មានកូន​ចំនួន​៤​នាក់ ដោយនៅ​ក្នុង​នោះ​មាន ប្រុស​២​ស្រី​២ និង​កូន​ប្រពន្ធដើម​ប្រុស ១​នាក់​ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ជាមួយ​អតីត​ប្រពន្ធដើម​នៅ​ឯ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយមក​ នាយ​ក្រិនបាន​រៀប​ការ​ជាមួយ​ភរិយា​ទី​២ ក្នុង​អំឡុង​ឆ្នាំ ២០១៣ ដែល​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ​ជាង​៦​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បានកូន​៣​នាក់ ជា​ចំណងដៃ​។ កូន​ទី​១ ជាមួយ​ភរិយា​ក្រោយ គឺជា​កូនប្រុស មាន​វ័យ​ជិត​៥​ឆ្នាំ កូន​ទី​២ ស្រី មាន​វ័យ​ជាង​២​ឆ្នាំ និង​កូន​ទី​៣ គឺជា​កូនស្រី​អាយុ​ប្រមាណ​​១​ឆ្នាំ​ហើយ​ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ