ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​បំរាម​គោចរ​បាតុកម្ម​បន្ត… ​អ្នក​ស្លា.ប់​​ឡើង​២៣៩​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ពលរដ្ឋ​អី​រ៉ា​ក់​កាលពី​យប់​ថ្ងៃ​ទី​២៨​តុលា បាន​ផ្គើន​បម្រាម​គោចរ​ពេល​យប់ ដែល​បាន​ដាក់​នៅ​ក្រុង​បា​ដា​ដ​បន្ទាប់​ពី​ពួក​និស្សិត​និង​បណ្ដា​សិស្សសាលា​លើកគ្នា​ហែ​ក្បួន តាម​វិ​ថី​នានា​នៃ​រដ្ឋធានី​និង​នៅ​តាម​ទីក្រុង​ជា​ច្រើន​ទៀត​នា​ភាគ​ខាងត្បូង​ប្រទេស ដើម្បី​ទាមទារ​រំលាយ​របប​បច្ចុប្បន្ន​។ យោង​តាម​ប្រភព​ផ្លូវការ​ថា​ខណៈ​ការ​ប្រកាស​ពី​បម្រាម​គោចរ​នាំ​ឲ្យ​មានការ​សង្ស័យ​ចំពោះ​ការ​បំបែក​បាតុកម្ម​នា​ពេល​យប់ ក្នុង​ទីលាន​តារៀរ​កណ្ដាល​ក្រុង​បា​ដា​ដ ពួក​អ្នក​តវ៉ា​ច្រើន​រយ​នាក់​នៅ​តែ​ក្រាញ​មិន​ចាកចេញ​ក្រោយ​បាតុកម្ម​ពេល​ថៃ្ង​ដែល​នា​ឱកាស​នោះ…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ពលរដ្ឋ​អី​រ៉ា​ក់​កាលពី​យប់​ថ្ងៃ​ទី​២៨​តុលា បាន​ផ្គើន​បម្រាម​គោចរ​ពេល​យប់ ដែល​បាន​ដាក់​នៅ​ក្រុង​បា​ដា​ដ​បន្ទាប់​ពី​ពួក​និស្សិត​និង​បណ្ដា​សិស្សសាលា​លើកគ្នា​ហែ​ក្បួន តាម​វិ​ថី​នានា​នៃ​រដ្ឋធានី​និង​នៅ​តាម​ទីក្រុង​ជា​ច្រើន​ទៀត​នា​ភាគ​ខាងត្បូង​ប្រទេស ដើម្បី​ទាមទារ​រំលាយ​របប​បច្ចុប្បន្ន​។

យោង​តាម​ប្រភព​ផ្លូវការ​ថា​ខណៈ​ការ​ប្រកាស​ពី​បម្រាម​គោចរ​នាំ​ឲ្យ​មានការ​សង្ស័យ​ចំពោះ​ការ​បំបែក​បាតុកម្ម​នា​ពេល​យប់ ក្នុង​ទីលាន​តារៀរ​កណ្ដាល​ក្រុង​បា​ដា​ដ ពួក​អ្នក​តវ៉ា​ច្រើន​រយ​នាក់​នៅ​តែ​ក្រាញ​មិន​ចាកចេញ​ក្រោយ​បាតុកម្ម​ពេល​ថៃ្ង​ដែល​នា​ឱកាស​នោះ បាតុករ​៥​នាក់​បាន​ត្រូវ​ស្លាប់​នៅ​ទីនោះ​។ សរុប​ចាប់តាំងពី​ដើមខែ​តុលា​នៃ​ចលនា​តវ៉ា​ពុំ​ធ្លាប់​មាន​ពី​មុន​មក មនុស្ស​២៣៩​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​និង​ជាង​៨០០០​នាក់​រង​របួស​។

កងទ័ព​ដែល​បាន​ធ្វើការ​គំរាមកំហែង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត បណ្ដា​មន្ត្រី​និង​និស្សិត​ដែល​មិន​ទៅ​រៀន​ឬ​ទៅ​ធ្វើការ បាន​ដាក់​បំរាម​គោចរ​នា​ពេល​យប់​ពី​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ដល់​ម៉ោង​៦​ព្រឹក សម្រាប់​មនុស្ស​និង​រថយន្ត​ក្នុង​ទីក្រុង​បា​ដា​ដ​។

ប៉ុន្តែ​នា​ពេល​យប់​ពួក​បាតុករ​បាន​ផ្គើន​ដោយ​នាំ​គ្នា​ចុច​ស៊ី​ផ្លេ​និង​ចាក់​ភ្លេង​តាម​ប្រដាប់​បំពង​សំឡេង​យ៉ាង​កងរំពង ខណៈ​ការ​តវ៉ា​នា​ថ្ងៃ​ទី​២៨​តុលា​ពួក​និស្សិត​និង​សិស្សសាលា​លើកគ្នា​យ៉ាងច្រើន​មក​ចូលរួម ក្នុង​ចលនា​ដែល​ទាមទារ​ការងារ​សម្រាប់​ពួក​យុវជន​ដែល​មាន​ដល់​ទៅ​៦០%​នៃ​ប្រជាជន និង​ឲ្យ​បណ្ដា​សេវាកម្ម​សាធារណៈ​ដំណើរការ ក្នុង​រដ្ឋ​មួយ​ដែល​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ​។

ក្នុង​ខេត្ត​ជា​ច្រើន​នា​ភាគ​ខាងត្បូង​ប្រទេស​បណ្ដា​មន្ត្រី សហជីព និស្សិត​និង​សិស្សសាលា បាន​លើកគ្នា​ដើរ​ហែ​ក្បួន​និង​ចាប់ផ្ដើម​អង្គុយ​តវ៉ា​ខណៈ​សហជីព​គ្រូបង្រៀន​ប្រកាស​រយៈពេល​៤​ថ្ងៃ​នៃ​កូដកម្ម​ទូទៅ ហើយ​ពួក​មេធាវី​ក៏​ប្រកាស​ពី​កូដកម្ម​១​ស​ប្ដា​ហ៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ