លោក អូបាម៉ា ចាយលុយរិះណាស់ តែជួយឲ្យភរិយាយល់ដឹងពីមេរៀនសំខាន់មួយ !
ពេលដែលអ្នកស្រី មីស៊ែល អូបាម៉ា (Michelle Obama) ទៅរកលោក បារ៉ាក់ អូបាម៉ា (Barack Obama)…
ពេលដែលអ្នកស្រី មីស៊ែល អូបាម៉ា (Michelle Obama) ទៅរកលោក បារ៉ាក់ អូបាម៉ា (Barack Obama)…
ពេលដែលអ្នកស្រី មីស៊ែល អូបាម៉ា (Michelle Obama) ទៅរកលោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅសាកលវិទ្យាក័យ Harvard Law School កាលនៅវ័យក្មេង អ្នកស្រីបានផ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញលោកបើកបររថយន្ត Datsun ពណ៌លឿងដ៏ចាស់មួយគ្រឿង ។
អ្នកស្រីបានសរសេរនៅក្នុងសៀវភៅ Becoming របស់ខ្លួនថា វាជាពេលដែលអ្នកស្រីដឹងថាជីវិតជាមួយលោក បារ៉ាក់ មិនអាចគួរឲ្យធុញទ្រាន់បានឡើយ ។
អ្នកទាំងពីរបានជួបគ្នានៅឆ្នាំ ១៩៨៩ បន្ទាប់ពីលោក អូបាម៉ា ក្លាយជាមេធាវីនៅក្រុមហ៊ុន Sidley Austin ដែលជាក្រុមហ៊ុនរបស់អ្នកស្រីដែរ ។ នៅអាយុ២៨ឆ្នាំ លោក អូបាម៉ា រស់នៅយ៉ាងសន្សំសំចៃ ខណៈមានបំណុលជាប់ខ្លួនដែលមកពីថ្លៃសាកលវិទ្យាល័យរបស់លោក ។ បន្ទាប់ពីកាច់សោបញ្ឆេះយានយន្តហើយ ម៉ាស៊ីនរបស់រថយន្តខាងលើបានបញ្ចេញសំឡេងយ៉ាងលឺ ប៉ុន្តែលោក អូបាម៉ា បានធានាដល់គូស្នេហ៍ខ្លួនថា វានឹងបាត់ទៅវិញពី ១ ទៅ២នាទីទៀត ។ ក្រៅពីនេះហើយ រថយន្តរបស់លោកថែមទាំងមានរន្ធទំហំប្រមាណ១០សង់ទីម៉ែតផងដែរ ដែលអនុញ្ញាតឲ្យអ្នកស្រីមើលឃើញផ្លូវថ្នល់យ៉ាងច្បាស់ ។
បទពិសោធន៍នេះរួមជាមួយនឹងភាពជឿជាក់របស់លោកបានទាក់ទាញអ្នកស្រីយ៉ាងខ្លាំង ។ នៅអាយុ២៥ឆ្នាំ អ្នកស្រីបានជោគជ័យក្នុងវិស័យច្បាប់នេះ និងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដែលរួមមានការិយាល័យ និងជំនួយការផ្ទាល់ខ្លួនថែមទៀត ។ ប៉ុន្តែអ្នកស្រីមិនមានក្តីស្រលាញ់ខ្លាំងចំពោះការងាររបស់ខ្លួននេះឡើយ ។
ផ្ទុយមកវិញលោក អូបាម៉ា ប្រៀបដូចជាច្បាស់លាស់យ៉ាងខ្លាំងនឹងផ្លូវដើររបស់លោក ។ លើសពីនេះទៅទៀតលោកមិនដែលនិយាយពីការទិញសម្ភារនានាទេ សូម្បីតែស្បែកជើង ។ លោកចំណាយមួយចំណែកធំនៃលុយដែលលោកមានលើសៀវភៅទៅវិញដែលលោកតែងតែអានរហូតដល់យប់ជ្រៅ ។
អ្នកស្រីបានបន្តទៀតថា អ្នកស្រីធ្លាប់គិតថាលោកមិនអាចរកប្រាក់ចំណូលបានច្រើនពិតមែន ប៉ុន្តែការរស់នៅជាមួយលោកប្រៀបដូចជាជីវិតដ៏គួរឲ្យចាប់អារម្មណ៍ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ