រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់អំពីការចាត់វិធានការណ៍ចំពោះសកម្មភាពប៉ុនប៉ងបំផ្លាញជាតិ គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។
សម្តេច ស ខេងបានសរសេរលើបណ្តាញសង្គម កាលពីថ្ងៃទី២៦ តុលាយ៉ាងដូច្នេះថា ថ្មីៗនេះមានការរិះគន់ពីមជ្ឈដ្ឋានខ្លះ ចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួមក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយជ្រកក្រោមគម្រោងផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ របស់អតីតថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះថា ជាទង្វើរំលោភសិទ្ធិមនុស្ស ។
សម្តេចបញ្ជាក់ថា៖« ក្នុងនាមជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីម្តងទៀតថា ការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ» ។
សម្តេចបញ្ជាក់បន្ថែមថា៖«បងប្អូនជនរួមជាតិយើងបានជ្រាបស្រាប់ហើយថា ការប្រកាសជាសាធារណៈ និងជាបន្តបន្ទាប់របស់ទណ្ឌិត សម រង្ស៊ី អំពីគំរោងផែនការដែលគេហៅថា ការវិលមកកម្ពុជាវិញ នាថ្ងៃ៩ វិច្ឆិកានេះ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀតឲ្យកងទ័ពជាតិផ្ដាច់ខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោផ្តួលរំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យនោះ គឺពិតជាពុំមែនជាសកម្មភាពដែលត្រូវប្រតិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ » ព័ត៌មានពិស្តារមានផ្សាយនៅកាសែតកោះសន្តិភាព ៕ កែសម្រួលដោយ ៖ សុឃាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាអ្នកទទួលផលចោរកម្មទិញម៉ូតូពីក្រុមចោរប្លន់កាំបិតបុ័ងតោត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសហការជាមួយ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់គ្រាន់តែខឹងរឿងបងប្អូនស្តីបន្ទោសមិនឱ្យប្រើគ្រឿងញៀន ស្រាប់តែខឹងចិត្តដុតផ្ទះខ្លួនឯងឆេះហុយខ្មួលខ្មាញ់ បង្កអោយមានការភ្ញាក់ផ្អើល...
ប្រទេសឥណ្ឌា ៖ មនុស្សយ៉ាងតិច៤៣នាក់បានត្រូវបាត់បង់ជីវិត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងញូវដែល្លីរដ្ឋធានីឥណ្ឌា ដោយសារភ្លើងឆេះរោងចក្រផលិតកាតាបមួយ ដែល...
បុគ្គលមានចិត្តជាឥស្សរៈ មានន័យថាជាចិត្តនឹងមិនរេទៅតាមហេតុការណ៍ដែលបានកើតឡើង នេះហើយជាគុណភាពជីវិតសម្រាប់ការរស់នៅក្នុងសង្គម ។អ្នកបួសដែលដល់នូវចិត្តជា...
មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាន់ទី១ នៅទីលានបាញ់ស៊ីបរបស់បញ្ជាការដ្ឋានជាតិ...
ក្រុងហុងកុង ៖ មនុស្សជាច្រើនពាន់នាក់កាលពីថ្ងៃទី៨ធ្នូ បានលើកគ្នាដើរហែក្បួនបាតុកម្មស្និទ្ធប្រជាធិបតេយ្យនៅក្រុងហុងកុង ដើម្បីកំណត់ពីខួបកម្រប់៦ខែនៃការតវ៉ា...
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្តីម្នាក់បើកហ្គាសអុចបារី បណ្តាលឲ្យឆាបឆេះផ្ទះខ្លួនឯងអស់មួយខ្នងហ្មត់មួយប៉ប្រិចភ្នែក បង្កឱ្យមានការភ្ញាក់ផ្អើល...
សប្បាយគឺលោកសំដៅដល់ការពេញចិត្តក្នុងការធ្វើ ឬការពេញចិត្តចំពោះការដែលនឹងឲ្យសម្រេចតាមគោលបំណងដូចជាការរស់នៅ ការបំពេញការងារ ឬការបំពេញតាមផ្លូវចិត្តបានដល់...
ប្រទេសអូស្ត្រាលី ៖ ពពកផ្សែងពុលដោយសារភ្លើងឆេះព្រៃ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ បានហុយទៅដល់រដ្ឋធានីអូស្ត្រាលីក្រុងកង់បេរ៉ា ។ភាគខាងកើតអូស្ត្រាលីជួបប្រទះ...
ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករមានមុខរបរឆ្អើរត្រី ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ធ្នូ បានផ្តល់កិច្ចសម្ភាសន៍ថា...
នៅក្នុងគម្ពីរអភិធម្មត្រង់ចំណុចមួយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងបង្ហាញអំពីវិធីសម្រាប់រំលត់ភ្លើងទាំង៣គឺ៖១-ភ្លើងគឺរាគៈ ទ្រង់ត្រាស់បង្គាប់ឲ្យរំលត់ដោយអសុភ...
រាជធានីភ្នំពេញ ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ សម្រេចធ្វើការឃុំខ្លួនជនសង្ស័យ៦នាក់ ដាក់ពន្ធនាគារជា...
រាជធានីភ្នំពេញ ៖ ទស្សនិកជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញតារាកំប្លែងជើងចាស់នាយ ក្រឹម និងភរិយា ស្រីលាភ បានចេញសម្តែងភ្លេងការ និងកាត់សក់...
ខេត្តមណ្ឌលគិរី ៖ ទំនប់ទឹកចាស់តាំងពីជំនាន់៥០ផ្លាយឆ្នាំមុន និងត្រូវស្ថាបនាជាថ្មីស្តុកទឹកបានជាង២លានម៉ែត្រគូបដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋក្នុងការ...
ខេត្តពោធិ៍សាត់ ៖ ចាត់ទុកការលះបង់ និងការខិតខំប្រឹងប្រែងនេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់ប្អូនៗនិងក្មួយៗជំនាន់ក្រោយ ដែលជាអ្នកបន្តវេនរៀនសូត្រតាម ។...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចស្រុកស្វាយទាប ខេត្តស្វាយរៀង បានទទួល...
អាការៈវិលមុខអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា គឺមិនមែនដោយសារតែជំងឺនោះឡើយជួនកាលទម្លាប់មួយចំនួនក៏បង្កបញ្ហានេះផងដែរ។ថាតើមូលហេតុអ្វីខ្លះអាច...
ខេត្តកំពត ៖ ឆ្នេរព្រែកកំពតបច្ចុប្បន្ននេះ ត្រូវបានរដ្ឋបាលខេត្តរៀបចំបូមខ្សាច់ទប់ខឿនថ្មនៅមុខឆ្នេរសាលាខេត្តកំពត ដើម្បីទប់ស្កាត់ហានិភ័យការបាក់ច្រាំង បាក់ខឿន...
ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់សិប្បកម្មផលិតសេរ៉ាម៉ិចក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី០៩ ធ្នូ បានឱ្យកោះសន្តិភាពដឹងថា បច្ចុប្បន្នមុខរបរ...
ខេត្តកំពង់ចាម ៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន៣៦ហិកតា នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម កំពុងតែជួបបញ្ហាកង្វះខាតទឹកត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តបានដឹកនាំ...