ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ប្រកាស​ជំហរ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​បញ្ជាក់​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក រដ្ឋាភិបាល​អា​មេ​រិ​ក​ប្រកាស​ជំហរ​ថា មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ តាម​ការ​បញ្ជាក់​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក រដ្ឋាភិបាល​អា​មេ​រិ​ក​ប្រកាស​ជំហរ​ថា មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៥ តុលា​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ថ្មី​ប្រចាំ​កម្ពុជា ដែល​បាន​បញ្ជាក់​ពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា និង​មិន​គាំទ្រ​ការ​ផ្លាស់​ប្តូរ​របប ឬ​រដ្ឋាភិបាល​តាម​រយៈ​ការ​ប្រើ​អំពើ​ហិង្សា ឬ​សកម្មភាព​ផ្សេង​ណាមួយ​ក្រៅពី​តាម​បែប​ប្រជាធិបតេយ្យ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក​មិនមែន​ចាប់ផ្តើម​ពី​ចំណុចសូន្យ​នោះ​ទេ គឺជា​ការ​បន្ត​នូវ​ទំនាក់ទំនង​ល្អ​ដែល​ធ្លាប់​មាន​ពី​មុន​មក ។ ក្នុង​បរិបទ​ថ្មី​ដែល​មាន​លោក W.Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវធ្វើ​សកម្មភាព​ឲ្យ​បាន​ព្រម​ៗ​គ្នា ក្នុង​ការ​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​មាន​ជា​អាទិ៍ ការ​សហការ​រៀបចំ​ទិវា​បុណ្យខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត កម្ពុជា​-​អា​មេ​រិ​ក រៀបចំ​ជា​ការ សម្តែង​សិល្បៈ កីឡា ការ​ជួបជុំ​អតីត​និស្សិត​ធ្លាប់​រៀន​នៅ​អា​មេ​រិ​ក បេសកកម្ម រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​បាត់​ខ្លួន​នៅ​កម្ពុជា និង​កម្មវិធី​ភី​សុខ​ប (Peace Corps) ដែល​ជា​ការងារ​លើកកម្ពស់​មិត្តភាព សន្តិភាព​អន្តរជាតិ តាម​រយៈ​សេវាកម្ម​អ្នក​ស្ម័គ្រចិត្ត​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ