ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ផលិត​នំ​ពី​អង្ករ​…​ដាក់​ចូល​ម៉ាស៊ីន​ភ្លាម​បាន​ហូប​ភ្លែត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាប់​យក​នូវ​មុខរបរ​ដើរ​សុ​ី​ឈ្នួល​ផលិត​នំ​ម៉ា​សុ​ី​នចេញពី​អង្ករខ្សាយ ធ្វើ​ជា​មុខរបរ​អាជីព​សម្រាប់​រក​ប្រាក់​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ ដែល​រហូត​ពេល​នេះ គឺ​នៅ​តែ​មានការ​កាក់កប​ដដែល ។ ជាង​នេះ​ទៀត​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាប់​យក​នូវ​មុខរបរ​ដើរ​សុ​ី​ឈ្នួល​ផលិត​នំ​ម៉ា​សុ​ី​នចេញពី​អង្ករខ្សាយ ធ្វើ​ជា​មុខរបរ​អាជីព​សម្រាប់​រក​ប្រាក់​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ ដែល​រហូត​ពេល​នេះ គឺ​នៅ​តែ​មានការ​កាក់កប​ដដែល ។ ជាង​នេះ​ទៀត​ មុខរបរ​មួយ​នេះ​មិន​ត្រឹមតែ​មាន​ភាព​សុច្ចរិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ពិតជា​ប្លែក​ពី​គេ ហើយ​ទាល់តែ​អ្នក​ដែល​រស់នៅ​ទី​ជនបទ​ស្រុក​ស្រែ​ចំការ​ ឬ​ជាយ​រាជធានី​ភ្នំពេញ​ទើបបាន​ដឹង​និង​ស្គាល់ ។

នំ​ដែល​ផលិត​ចេញពី​ម៉ា​សុ​ី​ន​នោះ​មាន​លក្ខណៈ​សាមញ្ញ​បំផុត ហើយ​ធ្វើ​ភ្លាម​បរិភោគ​បាន​ភ្លាម​ៗ​មិន​ចាំបាច់​ចំណាយពេល​យូរ​ក្នុង​ការ​កិន​ចេញ​ជា​ម្សៅ​រួច​យក​ទៅ​ចម្អិន ទើប​ក្លាយទៅជា​នំ​នោះ​ទេ ។ របៀប​ធ្វើ​នំ​ដ៏​ពេញ​និយម​តាម​ជនបទ​នេះ គឺ​គ្រាន់តែ​ចាក់​អង្ក​រលាយ​ជាមួយ​ស្ករ​បន្តិចបន្តួច​ចូល​ទៅ​ក្នុង​ម៉ា​សុ​ី​ន​ហើយ​កិន​ប៉ុណ្ណោះ នឹង​ក្លាយទៅជា​នំ​អាច​បរិភោគ​បាន​ភ្លាម ព្រមទាំង​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់​គ្មាន​ជាតិ​គីមី អត់​ប្រើ​មេ​ឬ​ម្សៅ​ផ្អាប់​នោះ​ឡើយ ។

ក្រៅពី​នេះ​អ្នកមាន​លុយ​បន្តិចបន្តួច​ក៏​អាច​ធ្វើ​នំ​នេះ​បាន​ហូប​និង​គេ​ដែរ ព្រោះ​ការ​ផលិត​នំ​ចំណាយ​តែ​អង្ករ​១​ឬ​២​កំប៉ុង​និង​ប្រាក់​ឈ្នួល​តិច​បំផុត​ដែរ ។ ចំពោះ​អ្នក​ដែល​បរិភោគ​នំ​នេះ​មាន​ទាំងចាស់ទាំងក្មេង​ជុំ​គ្នា​ហូប​ឱ្យ​រហង់ ។ ថ្វី​ដ្បិតតែ​សព្វថ្ងៃ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ មាន​នំ​ប្លែក​ៗ​ជា​ច្រើន ដូច​ជា​នំ​ប៉ាវ នំ​បុ័ង ភី​ហ្សា នំ​បុ័ង​ដាក់​សាច់ រួម​ជាមួយ​នំ​ស្រួយ​ច្រើន​មុខ​ដ៏​ទៃ​ៗ​ទៀត​ព្រមទាំង​ទឹក​ភេសជ្ជៈ​និង​ផ្លែ​ឈើ​គ្រប់​ប្រភេទ​ជាដើម​ដែល​មានការ​ដាក់​លក់ ឬ​មាន​អ្នក​ដឹក​តាម​រថយន្ត​និង​រ៉ឺ​ម៉ក​ម៉ូតូ​ដើរ​លក់​គ្រប់​ភូមិ​ស្រុក នៅ​ទី​ជនបទ​យ៉ាង​សម្បូរ​បែប ខុស​ពី​អតីតកាល​២០​ឬ​៣០​ទៅ​៤០​ឆ្នាំ​មុន​ក្ដី តែ​នំ​ម៉ា​សុ​ី​ន​នេះ​នៅ​តែ​មាន​អ្នក​បរិភោគ​ដដែល​មិន​ជិនណាយ​ឡើយ ទើប​ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​នេះ​កាក់កប​បន្ត​ត្រកូល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

មិនតែប៉ុណ្ណោះ​បុរស​ដែល​រក​សុ​ី​មុខរបរ​មួយ​នេះ​មិន​ចាំបាច់​ចំណាយ​ដើមទុន​ច្រើន​ឡើយ ប៉ុន្តែ​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ច្រើន​បង្គួរ​ហើយ​អ្វី​ដែល​ជា​ការ​កត់សម្គាល់ គាត់​មិន​ចាំបាច់​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ កម្មករ​លី​សែង ឬ​ក៏​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ជា​ពលករ​នៅ​ក្រៅប្រទេស នោះ​ទេ ។ចំណែក​ដើមទុន​ដែល​គាត់​ត្រូវ​ចំណាយ​វិញ​នោះ​ក៏​មិនមែន​ជា​ការ​ប្រឈម​សម្រាប់​គាត់​ដែរ គាត់​គ្រាន់តែ​ចំណាយ​ទៅ​លើ​ប្រេងសាំង​ចាក់​ម៉ូតូ​សម្រាប់​អូស​រ៉ឺ​ម៉ក​ដឹក​ម៉ា​សុ​ី​ន​ផលិត​នំ​ដើរ​តាម​ភូមិ​ស្រុក​នានា​ក្នុង​១​ថ្ងៃ​១​លី​ត្រ​ឬ​២​លី​ត្រ បន្ទាប់​មក​ចំណាយ​ប្រេង​ម៉ា​ហ្សូ​៊​ត​បន្តិចបន្តួច​សម្រាប់​ចាក់ បញ្ឆេះ​ផលិត​នំ​មួយ​ភ្លែត​ៗ ព្រមទាំង​ស្ករស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​គឺ​ចំណាយ​ថ្លៃដើម​តិចតួច ។

រីឯ​ការ​ផលិត​នំ​នេះ​ទៀត​សោត​គឺ​ប្រើ​បាន​តែ​អង្ករខ្សាយ​ទេ មិន​អាច​ប្រើ​អង្ករដំណើប​មក​ផលិត​បាន​ឡើយ ព្រោះ​អង្ករដំណើប​វា​ស្អិត​ជាប់​ម៉ា​សុ​ី​ន​ផលិត​មិនកើត​ទេ ហើយ​ចំពោះ​អ្នក​ភូមិ​ដែល​ចង់បាន​នំ​ហូប​គឺ​ត្រូវ​ចំណាយ​អង្ករ​ខ្លួនឯង ព្រមទាំង​ថ្លៃ​ឈ្នួល​ក្នុង​ការ​ផលិត​ប៉ុណ្ណោះ ។ ស្ថិត​នៅ​ក្នុង​ភាព​មមាញឹក​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​បញ្ជា​ម៉ា​សុ​ី​ន​ផលិត​នំ​ជូន​អតិថិជន​ដែល​កុម្ម៉ង់​ឲ្យ​ធ្វើ​នោះ បុរស​ម្នាក់​បាន​ឆ្លៀតពេល​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា ខ្ញុំ​ឈ្មោះ ឡុ​ង អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ។

គាត់​រៀបរាប់​ថា សព្វ​ថ្ងៃនេះ​គ្រួសារ​របស់ខ្ញុំ​រស់នៅ​ក្នុងភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល ។ ខ្ញុំ​បាន​ចាប់​យកមុខ​របរ​ដើរ​សុ​ី​ឈ្នួល​ផលិត​នំ​អង្ករខ្សាយ​តាម​ភូមិ​នេះ​ធ្វើ​ជា​អាជីព​តែ​ម្ដង ដែល​មាន​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ គឺ​តាំងពី​ខ្ញុំ​នៅ​តូច​ម្ល៉េះ ដោយ​កាល​ណោះ​លោកឪពុក​របស់ខ្ញុំ​គឺជា​អ្នក​ប្រកប​របរ​នេះ ហើយ​ខ្ញុំ​បាន​ដើរ​តាម​ឪពុក​របស់ខ្ញុំ​គ្រប់​ទិស​ទី ។ ប៉ុន្តែ​ឥឡូវ​លោកឪពុក​របស់ខ្ញុំ​មាន​វ័យ​ជាង​៦០​ឆ្នាំទៅ​ហើយ គាត់​ខ្សោយកម្លាំង​និង​ឈប់​សម្រាក​នៅផ្ទះ ទើប​ខ្ញុំ​ចាប់​យកមុខ​របរ​អាជីព​មួយ​នេះ​បន្តវេន​ពី​លោក​ឪពុក ក្នុង​ការ​រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​របស់ខ្ញុំ​ទាំងមូល ។

លោក ឡុ​ង បាន​បន្ត​ថា មុខរបរ​នេះ​មិន​មានការ​លំបាក​អ្វី​នោះ​ទេ តែ​ហត់​ក្នុង​ការ​បើកបរ​រ៉ឺ​ម៉ក​ដឹក​ម៉ា​សុ​ី​ន​បន្តិច ហើយ​ក៏​មិន​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​នោះ​ដែរ ។ លោក​ថា ចំពោះ​អ្នក​ដែល​ចង់បាន​នំ​ហូប គឺ​យក​អង្ករ​មក​ឲ្យ​ខ្ញុំ​ផលិត​នំ​ហើយ​ខ្ញុំ​ជា​អ្នក​ចំណាយ​តែ​ស្ករស​បន្តិចបន្តួច​ដាក់​លាយ​ចូល​អង្ករ ដើម្បី​ឲ្យ​នំ​មាន​រស់ជាតិ​ផ្អែម​ឡ​ម​ៗ​តែ​ប៉ុណ្ណោះ ព្រោះ​នំ​នេះ​មិន​អាច​ដាក់​ស្ករ​ច្រើន​បាន​ទេ ។ លោក​ថា កាលណា​ដាក់​ស្ករ​ច្រើន​ពេក​វា​និង​ធ្វើ​ឲ្យ​នំ​ខ្លោច​ហូប​មិនកើត​ឡើយ ។

ចំណែក​អង្ករ​ដែល​យក​មក​ធ្វើ​នំ​នោះ​គឺជា​អង្ករខ្សាយ ហើយ​ក្នុង​ការ​ផលិត​មិន​ចាំបាច់​កិន​អង្ករ​ឲ្យ​ក្លាយទៅជា​ម្សៅ​ឬ​ដាក់​មេ​និង​ប្រើ​ម្សៅ​ផ្អាប់​អ្វី​នោះ​ទេ សូ​ម្បី​តែ​ទឹក​ក៏​មិន​ប្រើ​ផង ។ លោក​រៀបរាប់​ទៀត​ថា គឺ​គ្រាន់តែ​យក​អង្ករខ្សាយ​មក​លាយ​ជាមួយ​ស្ករ​ទៅ​តាម​ចំនួន​អង្ករ​តិច​ឬ​ច្រើន​រួច​ចាក់​ចូល​ទៅ​ក្នុង​តៅ​ម៉ា​សុ​ី​ន​ទៅ​ជា​ការ​ស្រេច​និង​ចេញ​ជា​នំ​សរសៃ​វែង​ៗ​មក​អាច​បរិភោគ​បាន​ភ្លាម​ហើយ​ព្រមទាំង​ឈ្ងុយ​ឆ្ងាញ់​ទៀត​ផង​ញ៉ាំ​ទៅ​ជក់មាត់​ណាស់ ។

ណែក​អង្ករ​ដែល​យក​មក​ធ្វើ​នំ​នោះ​គឺជា​អង្ករខ្សាយ ហើយ​ក្នុង​ការ​ផលិត​មិន​ចាំបាច់​កិន​អង្ករ​ឲ្យ​ក្លាយទៅជា​ម្សៅ​ឬ​ដាក់​មេ​និង​ប្រើ​ម្សៅ​ផ្អាប់​អ្វី​នោះ​ទេ សូ​ម្បី​តែ​ទឹក​ក៏​មិន​ប្រើ​ផង ។ លោក​រៀបរាប់​ទៀត​ថា គឺ​គ្រាន់តែ​យក​អង្ករខ្សាយ​មក​លាយ​ជាមួយ​ស្ករ​ទៅ​តាម​ចំនួន​អង្ករ​តិច​ឬ​ច្រើន​រួច​ចាក់​ចូល​ទៅ​ក្នុង​តៅ​ម៉ា​សុ​ី​ន​ទៅ​ជា​ការ​ស្រេច​និង​ចេញ​ជា​នំ​សរសៃ​វែង​ៗ​មក​អាច​បរិភោគ​បាន​ភ្លាម​ហើយ​ព្រមទាំង​ឈ្ងុយ​ឆ្ងាញ់​ទៀត​ផង​ញ៉ាំ​ទៅ​ជក់មាត់​ណាស់ ។

លោក​ថា ដោយឡែក​ថ្លៃ​ឈ្នួល​ក្នុង​ការ​ផលិត​វិញ​ក្នុង​អង្ករ​១​កំប៉ុង​ថ្លៃ​១​ពាន់​រៀល ហើយ​អ្នក​ភូមិ​ខ្លះ​ធ្វើ ចាប់ពី​២​កំប៉ុង​រហូត​ដល់​១០​កំប៉ុង​អង្ករ​ក៏​មាន​ដែរ គឺ​ទៅ​តាម​អ្នក​ដែល​មាន​សមាជិកគ្រួសារ​តិច​ឬ​ច្រើន ។ អ្នក​ធ្វើ​នំ​ដ៏​ជំនាញ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ខ្ញុំ​បាន​ចាក​ចេញពីផ្ទះ​ទៅ​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​ក្នុង​វត្ត​ស្រះស្រង់ ស្ថិត​ក្នុងភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​អូស​កន្ទុយ​រ៉ឺ​ម៉ក ដឹក​ម៉ា​សុ​ី​ន​ផលិត​នំ​ចេញពី​ក្នុង​វត្ត ដើរ​តាម​ភូមិ​ស្រុក​នានា​នៅ​វេលា​ព្រឹក ។

លុះ​ល្ងាច​ឡើង​ទើប​ត្រឡប់​ចូល​ទៅ​ដេក​វត្ត​វិញ​គឺ​ធ្វើ​បែប​នេះ​រាល់ថ្ងៃ ហើយ​រយៈពេល​៥​ថ្ងៃ​ឬ​១​អាទិត្យ​ទើប​ទៅ​លេង​ផ្ទះ​ម្ដង ហើយ​ខ្ញុំ​អា​ចរក​កម្រៃ​បាន​ក្នុង​១​ថ្ងៃជា​មធ្យម​ចំនួន​៤​ម៉ឺន​បើ​ច្រើន​៨​ម៉ឺន​រៀល​ដែរ ។ គាត់​ថា​និយាយ​រួម​មាន​ថ្ងៃ​ខ្លះ​បាន​ច្រើន និង​ថ្ងៃ​ខ្លះ​បាន​តិច​ទៅ​តាម​ការ​ដែល​អ្នក​ភូមិ​ជួល​ឲ្យ​ផលិត​តិច​ឬ​ច្រើន​ដែរ ។ លោក​ថា រឿង​អត់​សោះតែ​ម្ដងនោះ​គឺ​មិន​ដែល​ទេ ឲ្យ​តែ​ចេញ​ដើរ​រក​តាម​ភូមិ​គឺ​បាន​ហើយ អាស្រ័យ​លើ​ការ​ព្យាយាម ។

លោក ឡុ​ង ក៏​បាន​អះអាង​ពី​អារម្មណ៍​របស់​ខ្លួនឯង​ថា ថ្វី​ដ្បិតតែ​មានការ​ហត់នឿយ​ខ្លះ​ៗ​ក្នុង​ការ​បើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ម៉ា​សុ​ី​ដើរ​គ្រប់​ច្រកល្ហក​ទៅរ​កភូមិ​ទៅ​តាម​ផ្លូវ​ខ្លះ​ស្រួល និង​ផ្លូវ​លំបាក​ក៏​ដោយ ខ្ញុំ​នៅ​តែ​រីករាយ​និង​គិត​ថា​គឺជា​រឿង​ធម្មតា ព្រោះ​មុខរបរ​អ្វី​ក៏​មិន​ស្រួល​ឥត​ខ្ចោះ​ដែរ ។ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​មុខរបរ​ដែល​ខ្ញុំ​កំពុង​ចាប់​យក​នេះ​ខ្លាំង​ណាស់ ព្រមទាំង​ពេញចិត្ត​ទៀត​ផង​ព្រោះ​វា​គឺជា​មុខរបរ​មួយ ដែល​តម​ក​ពី​ឪពុក​របស់ខ្ញុំ​និង​អាច​ចិញ្ចឹម​ខ្ញុំ​និង​គ្រួសារ​ទាំងមូល ប្រកបដោយ​សុច្ចរិត​ភាព​បំផុត ។

ដោយឡែក​អ្នក​ភូមិ​បាន​និយាយ​ថា ពួក​គាត់​ចូល​ចិត្ត​បរិភោគ​នំ​នេះ​និង​ហូប​រាប់​ឆ្នាំ​មក​ហើយ ព្រោះ​វា​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់ គ្មាន​ជាតិ​គីមី​ចំណាយ​តិច​ហូប​បាន​យូរថ្ងៃ ហើយ​វា​ជា​នំ​ដែល​ផលិត​និង​ច្នៃប្រឌិត​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិត​ៗ ផលិត​ភ្លាម​បាន​ហូប​ភ្លាម ។ ម្យ៉ាងទៀត​ទោះជា​សព្វ​ថ្ងៃនេះ​មាន​ចំណីចំណុក​សម្បូរ​បែប​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​បរិភោគ​នំ​ម៉ា​សុ​ី​ន​នេះ​ដដែល ហើយ​តែងតែ​គាំទ្រ​ជា​និច្ច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ