ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ឆ្នើម​ស្រី​កម្ពុជា​៣​រូប​ទទួល​បាន​អាហារ​រូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​សិង្ហ​បុរី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិស្ស​ឆ្នើម​ស្រី​កម្ពុជា​ចំនួន​៣​រូប ប្រឡង​ជាប់​ទទួល​បាន​អាហា​រូប​បក​រណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី រយៈពេល​៤​ឆ្នាំ តាម​រយៈ​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុ ជា ។ ថ្លែង​ក្នុង​ពិធី​ជួបជុំ​សិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍​ទាំង​៣​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ សិស្ស​ឆ្នើម​ស្រី​កម្ពុជា​ចំនួន​៣​រូប ប្រឡង​ជាប់​ទទួល​បាន​អាហា​រូប​បក​រណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី រយៈពេល​៤​ឆ្នាំ តាម​រយៈ​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុ ជា ។ ថ្លែង​ក្នុង​ពិធី​ជួបជុំ​សិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍​ទាំង​៣​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា នៅ​ស្ថានទូត​សិង្ហ​បុរី ។

លោក Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា អាហារូបករណ៍​អាស៊ាន​ត្រូវ​បាន​ប្រគល់​ឲ្យ​បេក្ខជន​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​យ៉ាង​តឹងតែង និង​ច្បាស់លាស់ និង​ត្រូវ​បាន​វាស់​ស្ទង់​ដោយ​លទ្ធផល​នៃ​ការ​សិក្សា​របស់​បេក្ខជន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​សិក្សា​នោះ ។ ជ័យ​លា​ភី​អាហារូបករណ៍​នេះ ត្រូវ​បាន​ប្រគល់​ឲ្យ​បេក្ខជន​ដោយ​ផ្អែក​លើ​សមត្ថភាព​របស់​បេក្ខជន​ផ្ទាល់ ។ លោក​បន្ត​ថា សិង្ហ​បុរី​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បន្ត​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយនឹង​កម្ពុជា​លើ​ការ​កសាង​សមត្ថភាព ជា​ពិសេស​ការ​កសាង​ធនធានមនុស្ស និង​វិស័យ​អប់រំ ។ ហើយ​នេះ​គ្រាន់​ជា​កិច្ច​ប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​មួយ​ក្នុង​ចំណោម​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ទេ្វ​ភាគី​លើ​វិស័យ​ជា​ច្រើន​ទៀត ។

លោក​បញ្ជាក់​ថា​«​អាហារូបករណ៍​អាស៊ាន គឺ​គន្លឹះ​មួយ​សម្រាប់​ឈាន​ទៅ​រក​ឱកាស​នៃ​ភាព​ជោគជ័យ ។ ការ​សិក្សា​របស់​បេក្ខជន​នា​ពេល​អនាគត​នឹង​ពិតជា​មាន​ឧបសគ្គ​ច្រើន​ដែល​ត​ម្រូ វ​ឲ្យ​បេក្ខជន​ត្រូវ​តែ​ខិតខំ​រៀនសូត្រ ដើម្បី​ប្រកួត​ប្រ​ជ​ជែង​ជាមួយ​សិស្ស​ពូកែ​ៗ​នៅ​ក្នុង​ថ្នាក់​របស់​ពួក​គេ​ក៏​ដូច​នៅ​ក្នុង​ជំនាន់​ជាមួយ​ពួក​គេ​ផ្ទាល់ ។ បេក្ខជន​ទាំងអស់​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួនឯង​ជា​ពិសេស​មាតាបិតា ឬ​អ​ណា​ព្យាបាល​មាន​មោនភាព​ចំពោះ​ជំនឿ​ចិត្ត ការ​លះបង់ និង​ការ​ប្តេជ្ញា​ចិត្ត​ទៅ​បេក្ខជន​» ។

ចំណែក លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា ការ​ជាប់​ជ័យ​លា​ភី​អាហារូបករណ៍​អាស៊ាន ឆ្នាំ​២០២០ ទៅ​សិក្សា​នៅ​សិង្ហ​បុរី របស់​យុវតី​កម្ពុជា​ទាំង​០៣​រូប គឺជា​ការ​សិក្សា​មួយ​ឆ្លើយ​តប​នឹង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ឬ​ការ​សិក្សា​សម័យ​ទំនើប​ជឿនលឿន ។ លោក​យល់​ថា ការ​អប់រំ​បែប​ទំនើប និង​ធ្វើ​ឲ្យ​សិស្ស​កាន់តែ​ពូកែ ហើយ​នៅ​ពេល​ដែល​សិស្ស​ពូកែ មាន​ប្រជាពលរដ្ឋ​ល្អ ដែល​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីក​ចម្រើន​ផង​ដែរ ។

លោក​រំពឹង​ថា យុវតី​ទាំង​០៣​រូប​នឹង​ក្លាយជា​ទំពាំង​ដ៏​ល្អ​សម្រាប់​ជាតិ​មិន​ខាន​ឡើយ ។ លោក​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា សម័យនេះ​ជា​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ដែល​វិទ្យាសាស្ត្រ​នេះ​ឡើង​គ្រប់​បែប​យ៉ាង ហើយ​ពិសេស​ការ​បណ្តុះបណ្តាល​ក៏​ត្រូវ​មានការ​ផ្លាស់​ប្តូរ ដើម្បី​ធ្វើ​ឲ្យ​ខឿនសេដ្ឋកិច្ច​យើង​ដែរ​ទាន់​ការ​ផ្លាស់​ប្តូរ​នៃ​បច្ចេកវិទ្យា​នេះ ។ ការ​អប់រំ​ដើរតួរ​សំខាន់​ព្រោះ​ធនធានមនុស្ស​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច បើ​ធនធានមនុស្ស​យើង​ខ្សោយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យើង​ក៏​ខ្សោយ​ដែរ​» ។

ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋលេខាធិការ​ក៏​បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​គ្រួសារ សិស្ស ដែល​បាន​ប្រឡង​ជាប់​អាហារូបករណ៍​នេះ ។ លោក​បន្ត​ថា ក្រសួង​អប់រំ​ក៏​សូម​អរគុណ​ចំពោះ​ឪពុក​ម្តាយ និង​អាណាព្យាបាល​ដែល​បាន​ជួយ​ទំនុកបម្រុង​កូន​ឲ្យ​ខិតខំ​រៀនសូត្រ​បាន​ពូកែ​បែប​នេះ ។ ប្អូនស្រី ហូត ឈី​វ​ហ្កិ​ច មក​ពី​ខេត្តតាកែវ ដែល​ជាប់​អាហារូបករណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ប្អូន ស្រី​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​ចំណោម​បេក្ខជន​២៣​នាក់ ដោយ​ប្អូន​បាន​មើលឃើញ​ការ​ការ​ប្រឡង​យក​អាហារ​រូបករណ៍​នេះ​តាម​ផេ​ក​ក្រសួង​អប់រំ យុវជន និង​កីឡា រួច​ហើយ​ក៏​ទិញ​ពាក្យ​ដាក់​ប្រឡង ។

ប្អូនស្រី​ថា ការ​ប្រឡង​អាហារ​រូបករណ៍​នេះ គេ​ប្រឡង​បី​មុខ​វិជ្ជា គឺ​គណិត​វិទ្យា ភាសា​អង់គ្លេស និង​ចំណេះដឹង​ទូទៅ ពេល​ជាប់​ដំបូង​គេ​ធ្វើ​កិច្ច​សម្ភាស​បន្ទាប់​មក​រយៈពេល​ប្រមាណ​៣​ស​ប្តា​ហ៍ ទើប​គេ​ប្រាក់​ថា ប្អូនស្រី​ជាប់​បាន​អាហារ​រូបករណ៍​ទៅ​រៀន​នៅ​សិង្ហ​បុរី ។

សូម​ជម្រាប​ថា សិស្ស​ដែល​ជាប់​អាហារ​រូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​សិង្ហ​បុរី​មាន ៖ កញ្ញា ជៀប ជាលី​ន​ដា កញ្ញា ហួត ឈី​វ​ហ្កិ​ច កញ្ញា ម៉ាក់ ហេង​គង្គារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ