ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល​កាន់តែ​មានឈ្មោះល្បី និងមាន​ភ្លៀវ​ទៅ​កម្សាន្ត​កាន់តែ​ច្រើន​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បាន​និយាយ​ដោយ​មោ​ទ​ន​ថា «​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល​» នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ បាន​ទទួលភ្ញៀវ​ទេសចរ​ជាង​១​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ​ដែល​ចំនួន​ច្រើន​បែប​នេះ…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បាន​និយាយ​ដោយ​មោ​ទ​ន​ថា «​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល​» នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ បាន​ទទួលភ្ញៀវ​ទេសចរ​ជាង​១​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ​ដែល​ចំនួន​ច្រើន​បែប​នេះ មិន​ដែល​មាន​ពី​មុន​មក ។ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​លេង​កម្សាន្ត​ឲ្យ​កាន់តែ​ងាយស្រួល​ពេល​នេះ​អាជ្ញាធរ ឃុំ និង​សហគមន៍​នេសាទ​កំពុង​តែ​រៀបចំ​ជួសជុល​កែ​លម្អ និង​កសាង​ទីកន្លែង​កម្សាន្ត​ឲ្យ​បាន​ច្រើន និង​ធំ​ទូលាយ និង​ប្រសើរ​ឡើង​ជាង​មុន​។

លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​កំណើន​ទេសចរណ៍​បាន​ចេះ​តែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ជា​ពិសេស​ក្នុង​ឱកាស​ពេល​បុណ្យ​ទាន​ម្តង​ៗ​បច្ចុប្បន្ន​អាជ្ញាធរ​ឃុំ រួម​ជាមួយ​សហគមន៍​បាន និង​កំពុង​កែ​លម្អ​ជួសជុល​កសាង​ឡើង​វិញ​មាន​ដូច​ជា ការ​ធ្វើ​ផ្លូវ​រថយន្ត​សម្រាប់​ឡើង​ទៅ​លើ ដើម្បី​ជួយ​ដល់​ភ្ញៀវ​ដែល​មាន​វ័យ​ចំណាស់ និង​ជន​ពិការ​បាន​ជិះ​រថយន្ត​ឡើង​ទៅ​ខាងលើ​មិន​ពិបាក​ដើរ​ឆ្ងាយ ។

បច្ចុប្បន្ន​យើង​បាន​ធ្វើ​ខ្យូ​ស អង្គុយ​លេង​កម្សាន្ត​បាន​ចំនួន​១៨​ខ្យូ​ស ដែល​បាន​ពី​ការ​ឧ​ប​ត្ថ​ម​សប្បុរសជន​ខ្លះ សហគមន៍ និង​អាជ្ញាធរ​ឃុំ​ខ្លះ ក្នុង​នោះ​ខ្យូ​ស​ដែល​កសាង​ដោយ​សប្បុរសជន​មាន​ទំហំ​ធំ​ៗ​ដែល​មាន​តម្លៃ​ជាង​១​ពាន់​ដុល្លា​ក្នុង​ខ្យូ​ស​មួយ ។ យើង​បាន​កសាង​ស្ពានឈើ​១​ហើយ​ដែរ តែ​ពេល​នេះ​សហគមន៍​ក៏​ដូច​ជា អាជ្ញាធរ​កំពុង​តែ​កសាង​ស្ពានដែក​មួយ​កន្លែង​ទៀត​កាត់​ពីលើ​ស្ទឹង សម្រាប់​ភ្ញៀវ​ដើរ​កម្សាន្ត និង​ថត​ទិដ្ឋភាព​ទឹកស្ទឹង​តែ​ម្ដង ។

ជាង​នេះ​ទៅ​ទៀត​បាន​កសាង​រៀនហាល​ធ្វើ​អំពី​ដែក​២​កន្លែង មួយ​កន្លែង​មាន​ប្រវែង​ជាង​៣០​ម៉ែត្រ តាម​បណ្តោយ​ស្ទឹង សម្រាប់​ភ្ញៀវ​អង្គុយ​លេង​កម្សាន្ត​ផង​ដែរ ។ នៅ​តាម​ជំរាល​មាត់​ស្ទឹង​ក៏​បាន​ធ្វើ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ឱ្យ​បាន​ធំ​ទូលាយ​ជាង​មុន ព្រោះ​ជា បទ​ពិសោធន៍​កាលពី​បុណ្យ​ភ្ជុំ​កន្លង​ទៅ​នេះ​ភ្ញៀវ​សម្រុក​មក​ច្រើន​ណាស់ ធ្វើ​ឲ្យ​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក​មេឃុំ​ក្តុល​សែន​ជ័យ​បាន​បញ្ជាក់ បច្ចុប្បន្ន​ភ្ញៀវ​មក​លេង​ជា​ហូរហែរ​រាល់ថ្ងៃ​គ្រាន់តែ​មិន​ច្រើន​ដូច​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​សៅរ៍​អាទិត្យ​តែ​ប៉ុណ្ណោះ ។ ជាក់ស្តែង​នេះ (២៤ ខែតុលា ២០១៩) នេះ​មាន​ភ្ញៀវ​មិន​ក្រោម​ពី​៣០​រថយន្ត​នោះ​ទេ ។ លោក​សង្ឃឹមថា តទៅ​ថ្ងៃ​អនាគត​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល និង​ពិតជា​ល្បី​រន្ទឺ​ទូរ​ទាំង​ប្រទេស និង​មាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ឡើង​ៗ មិន​ចាញ់​តំបន់​ទេ​ចរណ៍​ដទៃ​ទៀត​ឡើយ ។

សូម​បញ្ជាក់​ថា ទឹកធ្លាក់​ស្រែ​អំពិល​មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ។ ភ្ញៀវ​ទេសចរ​ចង់ទៅ​លេង​កម្សាន្ត​ពេល​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ទៅ​តាម​ផ្លូវជាតិ​លេខ​៥ ជាង​៣០​គីឡូម៉ែត្រ ទៅ​ដល់​វត្ត​វិហារ​ល្លួង ហៅ​វត្ត​ផ្សារ ជាប់​ផ្សារ​បរិបូរ​ណ៌ មាន​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម បត់​ឆ្វេង ជាប់​របង​សាលារៀន​ធ្វើ​ដំណើរ​ជាង​២០​គីឡូម៉ែត្រ ទៅ​ដល់​ផ្សារ​ក្តុល និង​បន្តដំណើរ​កាត់​ថ្នល់​រថភ្លើង​ចម្ងាយ​៩​គីឡូម៉ែត្រ​ទៀត នឹង​ទៅ​ដល់​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល ដែល​ជា​ទឹកធ្លាក់​ធម្មជាតិ មាន​ភ្នំ និង​ព្រៃឈើ​ខ្ពស់​ៗ​គួ​ជាទី​មនោ​រម្យ​សម្រាប់​ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​គ្រប់ពេលវេលា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ