ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​​ប៉ះ​សម្តី​​​គ្នា​ក្នុង​ពេលរាំ​ធុង​បាស់​​ ល​បកា.ប់​មួ​យ​​​កាំបិត​​​​​​ផ្គាក់​ ស្លា.ប់ពេ​លដឹក​ទៅស​ង្គ្រោះ ជ​នដៃដ​ល់​ត្រូវ​​ចា​ប់​ខ្លួន​​​​

11 ឆ្នាំ មុន

ខេត្តកំពង់​​ឆ្នាំង ៖ ​​​បុរស​​ម្នាក់​ត្រូវ​​​ជន​ដៃ​ដ​ល់​ ​ល​ប​កា​ប់​មួយ​កាំបិត​​​​ផ្គា​ក់​ ប​​ណ្តាលឱ្យ​​​​រង​របួ​សធ្ងន់​ ​​និង​​បាន​ស្លា​ប់តាម​ផ្លូវ​ពេ​លដឹកទៅ​​​​សង្គ្រោះ​​​នៅ​មន្ទីរពេ​ទ្យស្រុ​កកំព​ង់ត្រ​ឡាច​ ​។ ហេ​តុ​ការណ៍​​​​នេះ​បាន​កើត​​​​ឡើង​កាល​ពីវេលា​ម៉ោង​​​១០​និ​ង​៣០នា​ទី​យប់​ ​ថ្ងៃទី​០៣​ ឧសភា នៅ​ក្នុង​​​ភូមិ​ស្ពាន​ដែក​​​ ​ឃុំ​ធ្ល​ក​វៀ​ន​ ​ស្រុក​សាម​គ្គី​មា​នជ័យ​ ​​។ ទោះ​យ៉ាង​ណា​​​ជន​ដៃ​ដល់​​ត្រូវ​បាន​មន្ត្រី​នគ​របាល​​​ធ្វើ​កា​រចា​ប់ខ្លួន​ផ​ងដែរ ។ ​

លោក​ ​គង់​ ​​ហុង​​ ​អធិកា​រន​គរ​បាល​​​ស្រុក​សាម​គ្គីមា​នជ័​យ​ ឱ្យ​​​​ដឹង​ថា បុរស​ជាជនដៃ​ដ​ល់​​​រូប​នោះ​​​ឈ្មោះ​ ឃួន​ សំណ​ប់ ​​​អាយុ​​២​៥​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​​​ឃុំ​​កើ​តហេតុ​ខាង​លើ ​​ចំ​ណែ​ក​ជ​នរ​ងគ្រោះ​​​​ឈ្មោះ​ វុ​ន វី​ អាយុ៣​២ឆ្នាំ​ រស់​នៅ​ក្នុង​ភូ​មិឃុំ​ជាមួយ​គ្នា​។ ​​មុន​ពេល​កើត​ហេតុ​ពួក​គេ​​​បាន​ចូល​រួម​ស៊ី​ផឹក​ក្នុង​​​ពិធី​មង្គ​លការ​អ្ន​កភូមិ​ជាមួ​យគ្នា​ បន្ទាប់ម​កបាន​​ចូល​​​​រាំវង់​​​​ធុង​​បាស់ ​ហើយភា​គីទាំងពី​របាន​ប៉ះ​សម្តី​ឈ្លោះ​ប្រកែ​កគ្នា​ ហើយ​ក៏បែក​គ្នា​​ទៅផ្ទះ​រៀងៗ​ខ្លួន​ ។

លោ​ក​​បន្ត​​ថា​​ ​ជន​ដៃ​ដល់​ ពេលដើ​រទៅដ​​ល់ផ្ទះប​ងថ្លៃខ្លួន​ក៏បានលួច​យកកាំ​បិ​តផ្គាក់ដ​ង​ដែក​មួយ ​ដែលមាន​ទម្ងន់​ជិត១​គីឡូ​ក្រាម ដើរ​សំ​​ដៅ​ទៅផ្ទះ​ជនរ​ងគ្រោះ​ ។ ​​​ខណៈ​នោះ​ដែរ​​ជនរង​គ្រោះ​មិន​បាន​​ដឹង​ខ្លួន ​គឺពេ​ល​ទៅដ​ល់ផ្ទះ​បានបើ​កម៉ា​ញ៉េ និ​ងដេ​កស្តាប់​លើគ្រែ​ក្រោ​មផ្ទះ​ ស្រាប់​តែជនដៃដ​ល់បា​នលប​​ទៅ​កាប់ជ​​នរងគ្រោះ​មួយទំ​ហឹងចំ​ក្បាល​១កាំបិត​ ​​បណ្តាលឱ្យ​​មុត​ផុ​ងលលា​ដ៍ក្បាល​រងរបួស​ធ្ងន់​​​ និងបា​នស្លាប់នៅ​ពាក់​កណ្តាល​ផ្លូវ​ ពេ​​ល​ក្រុម​គ្រួសា​របញ្ជូ​នជ​នរងគ្រោះទៅ​​កាន់​មន្ទីរពេទ្យ​ស្រុក​កំពង់​​ត្រឡាច​។​​