ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​​​ដក​ទាន់​ពេល…

4 ឆ្នាំ មុន
  • ភ្នំពេញ

រឿង​ក្រុមហ៊ុន​ផ្តាច់មុខ​…​ប្រមូល​សំរាម​នៅ​ក្រុងភ្នំពេញ​…​ដូច​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​ថ្លែង​ថ្មី​ៗ​នេះ​…«​ហួស​ដេ​ឡេ​» ប្រើប្រាស់​ហើយ​…​ខូចគុណភាព​វា​យូរណាស់​មក​ហើយ​…ការ​ថ្នាំងថ្នាក់​ខឹង​មិន​ពេញចិត្ត​…​ក៏​វា​យូរយា​ណាស់​ដែរ​…​គិតតែ​ពី​ប្រមូល​លុយ​តាម​វិ​ក័យ​ប​ត្រ​ភ្លើង​…​អត់​មានការ​ឯកភាព ការ​យល់ព្រម​ពី​អតិថិជន​មួយ​សរសៃ​ម​មិះ​ណា​សោះ ។ ទស្សនៈ​មហាជន​ក្នុង​ក្រុងភ្នំពេញ​និយាយ​ថា​…​កាល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣…​ភ្នំពេញ​ចាញ់​បក្ស​ប្រឆាំង​…​ក​ក្តា​ធំ​បំផុត​នោះ​គឺ​តម្លៃ​សេវាកម្ម​ប្រមូល​សំរាម​…​ក្តៅក្រហាយ​ចង់​១​ពាន់​អង្សា​…​អត់​មាន​ថ្នាក់​ណា​ដោះស្រាយ​ទេ​…​បើ​ដោះស្រាយ​មាន​តែ​តម្លើង​ថ្លៃ​…​ម្ល៉ោះហើយ​មាន​តែ​មិន​បោះ​ឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ទើប​ត្រជាក់ចិត្ត ។ ទស្សនៈ​ដដែល​និយាយ​ថា​…​មេ​កាន់អំណាច​កំពូល​ចេះ «​ដកថយ​ទាន់​ពេល​»ល្អ​ណាស់​…​បើ​ទុក​ឱ្យ​មេ​កាន់​អំណាច«​ថ្នាក់​ក្រោម​ៗ»…

រឿង​ក្រុមហ៊ុន​ផ្តាច់មុខ​…​ប្រមូល​សំរាម​នៅ​ក្រុងភ្នំពេញ​…​ដូច​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​ថ្លែង​ថ្មី​ៗ​នេះ​…«​ហួស​ដេ​ឡេ​» ប្រើប្រាស់​ហើយ​…​ខូចគុណភាព​វា​យូរណាស់​មក​ហើយ​…ការ​ថ្នាំងថ្នាក់​ខឹង​មិន​ពេញចិត្ត​…​ក៏​វា​យូរយា​ណាស់​ដែរ​…​គិតតែ​ពី​ប្រមូល​លុយ​តាម​វិ​ក័យ​ប​ត្រ​ភ្លើង​…​អត់​មានការ​ឯកភាព ការ​យល់ព្រម​ពី​អតិថិជន​មួយ​សរសៃ​ម​មិះ​ណា​សោះ ។

ទស្សនៈ​មហាជន​ក្នុង​ក្រុងភ្នំពេញ​និយាយ​ថា​…​កាល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣…​ភ្នំពេញ​ចាញ់​បក្ស​ប្រឆាំង​…​ក​ក្តា​ធំ​បំផុត​នោះ​គឺ​តម្លៃ​សេវាកម្ម​ប្រមូល​សំរាម​…​ក្តៅក្រហាយ​ចង់​១​ពាន់​អង្សា​…​អត់​មាន​ថ្នាក់​ណា​ដោះស្រាយ​ទេ​…​បើ​ដោះស្រាយ​មាន​តែ​តម្លើង​ថ្លៃ​…​ម្ល៉ោះហើយ​មាន​តែ​មិន​បោះ​ឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ទើប​ត្រជាក់ចិត្ត ។

ទស្សនៈ​ដដែល​និយាយ​ថា​…​មេ​កាន់អំណាច​កំពូល​ចេះ «​ដកថយ​ទាន់​ពេល​»ល្អ​ណាស់​…​បើ​ទុក​ឱ្យ​មេ​កាន់​អំណាច«​ថ្នាក់​ក្រោម​ៗ» ដោះស្រាយ​…​មាន​តែរឿង​មួយ «​ជាន់ក​រាស្ត្រ​ថែម​» តែប៉ុណ្ណោះ​…​គឺ​យកចិត្ត​ក្រុម​ហ៊ុន «​តម្លើងថ្លៃ​ឈ្នួល​»…​ឯ​សំរាម​នៅ​តែ «​ស្អុយឈ្ងុយ​» ដដែល​…​ព្រោះ​សមត្ថភាព​ទាបពេក​…​គ្រប់​គ្រង​ធំ​មិន​អស់ហើយ​ពូកែគំរាម​អតិថិជន​យក​ប្រាក់​តាម​រយៈ​មេធា​វី​អន្តរជាតិ​ទៀត​…​រឿង​អី​មិន​ឡើងកំ​ដៅ​​១​ពាន់​អង្សា​សេ ?

មេ​បក្ស​កាន់​អំណាច​រះ​មួយ​ប្រាវ​នេះ​…​ពិតជា​ទទួល​ការ​គាំទ្រ «​មួយ​ភ្នំពេញ​» តែ​ម្តង​…​ប្រា​វ៉ូ ! សម្តេច​តេ​ជោ។

ទស្សនៈ​មហាជន​ក្នុង​រាជធានី​បញ្ចេញ​ជា​ទូទៅ​ថា​…​រឿង​សម្អាត​ទីក្រុង​ឱ្យ​មាន​ប្រសិទ្ធភាព​…​មាន​តែ «​ផ្លូវ​មួយ​» ប៉ុណ្ណោះ​…​ប្រគល់​ភារកិច្ច​ឱ្យ «​ខណ្ឌ​» ទទួល​សម្អាត​ដោយ​ខ្លួនឯង​…​ខណ្ឌ​ណា​សម្អាត​ខណ្ឌ​ហ្នឹង​…​រួច​ដាក់​ប្រឡងប្រណាំង​យក «​ស្នាដៃ​» ប្រចាំឆ្នាំ​…​តើ​ធ្វើ​បាន​ដែរ​អត់ ? ខណ្ឌ​មួយ​ៗ​មាន «​មេ​រង​» ច្រើន​ណាស់​ខ្លះ​ស្ទើរ​អត់​មាន​ភារកិច្ច​…​ម៉េច​មិន​ប្រគល់ ?

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​…​លែងលះប្រពន្ធ​មុន​ដែល «​មារយាទ​អន់​»…​ស្វែងរកប្រពន្ធ​ថ្មី​ម្តងទៀត​…​យ៉ាង​ហោច​ណាស់ក៏ «​គ្រាន់បើ​» ដែរ ទើប​សម្រេច​យក ។ បើ«​យក​ថ្មី​» នៅ​តែ «​អន់​ទៀត​»…​លែងចោល​ទៀត​ក៏​មិនយឺត​ពេល​ដែរ​…​ឱ្យ​តែ«​មារយាទ​ល្អ​»…​យូរ​ៗ​ច្រើន​ដង​ទៅ​…រឿង​អី​មិន​ប៉ះ​ល្អ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ