ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ Barcelona ម្នាក់​ក្លាយទៅជា​គ្រូបង្វឹក​នៅ​អុីតា​លី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្លឹ​ប FC Barcelona និង Paris Saint-Germain…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្លឹ​ប FC Barcelona និង Paris Saint-Germain ដែល​ជា​កីឡាករ​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី និង ប្រេ​ស៊ី​ល បាន​ក្លាយជា​គ្រូបង្វឹក​របស់​ក្លឹ​ប​ឈានមុខ​គេ​នៅ​ក្រប​ខណ្ឌ Serie A ។

កាលពី​ថ្ងៃ​អង្គារ​ក្រុម​ជើងឯក Serie A ៩ សម័យកាល Genoa បាន​ប្រកាស​តែងតាំង Thiago Motta អតីត​កីឡាករ Barca និង PSG ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹ​ប បន្ទាប់​ពី​ការ​បណ្តេញ​លោក Aurelio Andreazzoli ។

Motta បាន​បោះបង់​តួនាទី​ជា​គ្រូបង្វឹក​ក្រុម U19 របស់​ក្រុម Les Parisiens ដើម្បី​វិល​ត្រឡប់​ទៅ Genoa វិញ ដែល​គាត់​បាន​លេង​អំឡុង​យុទ្ធនាការ​ឆ្នាំ ២០០៨/០៩ ហើយនឹង​ត្រួតពិនិត្យ​ការ​ប្រកួត​ដំបូង​របស់​គាត់​ដែល​ទទួល​បន្ទុក​ប្រកួត​តទល់​នឹង​ក្រុម Brescia នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

កីឡាករ​វ័យ ៣៧ ឆ្នាំ​រូប​នេះ បាន​មក​ដល់​ចំ​ពេល​មិនសូវ​ល្អ​នៅ Genoa ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់​ធ្លាក់​ចេញពី​ការ​ប្រកួត Serie A បន្ទាប់​ពី​ទាមទារ​ត្រឹមតែ ៥​ពិន្ទុ ពី​ការ​បើក ៨ ប្រកួត​ក្របខ័ណ្ឌ Serie A របស់​ពួក​គេ​នៅ​រដូវ​កាល​នេះ​។

គ្រូបង្វឹក​ថ្មី​រូប​នេះ​រីករាយ​នឹង​អាជីព​ជា​កីឡាករ​ប្រកួត ដែល​កាលនោះ​សប្បាយ​ពេល​លេង​ឱ្យ Barcelona, Inter Milan និង PSG​។ ពេល​នេះ​ក៏​ជា​បទ​ពិសោធន៍​មួយ​ថ្មី ដែល​អាច​មានឱកាស​មក​ធ្វើ​ជា​គ្រូបង្វឹក​នៅ​អ៊ី​តា​លី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Motta បាន​កើត​នៅ Sao Bernardo do Campo ប្រទេស​ប្រេ​ស៊ី​ល និង​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ចំនួន​ពីរ សម្រាប់​ក្រុម​យក្ស​នៅ​អា​មេ​រិ​ក​ខាងត្បូង មុន​ពេល​មក​ប្រទេស​អ៊ី​តា​លី​ក្នុង​ឆ្នាំ ២០១១៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ