គន្លឹះ​ងាយ​ៗ​ដើម្បី​រក្សា​ភាព​រឹង​របស់​លិង្គ​កាន់តែ​យូរអង្វែង (18+)


ការ​អនុវត្តន៍​រឿង​លើ​គ្រែង​កំពុង​តែ​ក្លាយទៅជា​រឿង​មួយ​ពេញ​និយម​បំផុត​ណាស់​ហើយ​នា​សម័យ​បច្ចុប្បន្ន​នេះ​។ ​ប៉ុន្តែ​វា​ក៏​មានរឿង​គួរ​ឲ្យ​ខ្លាច​ជា​ច្រើន​អាច​នឹង​កើត​មាន​ជាមួយ​គ្នា​នេះ​ដែរ ព្រោះតែ​មាន​កត្តា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ឡើង​រឹង​របស់​លិង្គ​តែ​ម្តង​។

បញ្ហា​លិង្គ​មិន​អាច​ឡើង​រឹង​បាន​ភាគច្រើន​បង្ក​ឡើង​ដោយសារ​តែ​ជំងឺ ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម​។ អ្វី​ដែល​តិចតួច​នោះ​គឺ​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​រំខាន​ដល់​សុខភាព​ផ្លូវភេទ​របស់​បុរស​។

ដូច្នេះ​ដើម្បី​រក្សា​ភាព​រឹង​របស់​លិង្គ​កាន់តែ​យូរអង្វែង​ទៅ​មុខ​ទៀត បុរស​ៗ​គ្រប់​រូប​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

១-ឈប់​ជក់បារី
២- បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​អារម្មណ៍ តាម​រយៈ​ការ​តាំងសមាធិ ឬ​ហាត់ប្រាណ​ទៀងទាត់
៣- ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ដៃគូ
៤- កុំ​ជ្រើសរើស​យក​ការ​វះកាត់​ដើម្បី​ជា​វិធី​ពន្យា​កំណើត (​គ្រាវ​)
៥- ត្រូវធ្វើ​ខ្លួន​ឲ្យ​សកម្ម និង​ហាត់ប្រាណ​ដើម្បី​ទទួល​បាន​រាង​កាយ​យ៉ាង​សមសួន
៦- ពេល​ចង់​ស្ងាប ត្រូវ​តែ​ស្ងាប ព្រោះ​វា​ជា​សញ្ញា​បញ្ជាក់​ថា មាន​សម្រើប​ផ្លូវភេទ​ជាប់
៧- គេង​ឲ្យ​បាន​គ្រប់គ្រាន់
៨- មាន​ទម្លាប់​ញ៉ាំ​កាហ្វេ​មួយ​ពែង​នៅ​ពេល​ព្រឹក ឬ​ពេល​ណា​ក៏​បាន​ដើម្បី​បង្កើន​កម្លាំង​រាង​កាយ
ពិនិត្យ​មើល​ថ្នាំ​ដែល​អ្នក​ប្រើប្រាស់​ថា​តើ​វា​ប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ​ឬ​អត់​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ