ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើម​ខ្ទឹមស និង​ទឹកឃ្មុំ ៖ ឱសថ​ទិព្វ​ជួយ​លាង​សម្អាត​សរសៃឈា.ម និង​ការពារ​ជំងឺលើសឈា.ម

2 ថ្ងៃ មុន

នៅ​ក្នុង​ពិភព​នៃ​ឱសថ​ធម្មជាតិ គ្មាន​អ្វី​ដែល​អាច​យកឈ្នះ​ការ​រួម​បញ្ចូល​គ្នា​រវាង ខ្ទឹមស ដែល​ជា «​ស្តេច​ថ្នាំ​សម្លាប់​មេរោគ​» និង​ទឹកឃ្មុំ ដែល​ជា «​ទឹកមាស​នៃ​ជីវិត​» នោះ​ឡើយ​។ ការ​លាយ​បញ្ចូល​គ្នា​នៃ​គ្រឿងផ្សំ​ទាំង​ពីរ​នេះ…

នៅ​ក្នុង​ពិភព​នៃ​ឱសថ​ធម្មជាតិ គ្មាន​អ្វី​ដែល​អាច​យកឈ្នះ​ការ​រួម​បញ្ចូល​គ្នា​រវាង ខ្ទឹមស ដែល​ជា «​ស្តេច​ថ្នាំ​សម្លាប់​មេរោគ​» និង​ទឹកឃ្មុំ ដែល​ជា «​ទឹកមាស​នៃ​ជីវិត​» នោះ​ឡើយ​។ ការ​លាយ​បញ្ចូល​គ្នា​នៃ​គ្រឿងផ្សំ​ទាំង​ពីរ​នេះ បង្កើត​បានជា​ឱសថ​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​សុខភាព​បេះដូង និង​ប្រព័ន្ធ​របត់​ឈាម ។

១. ហេតុ​អ្វី​បានជា​វា​ជា ឱសថ​ទិព្វ សម្រាប់​សរសៃឈាម?

-​លាង​សម្អាត​ជាតិ​ខ្លាញ់​: ខ្ទឹម​សមាន​សារធាតុ Allicin ដែល​ជួយ​រំលាយ​ជាតិ​ខ្លាញ់​អាក្រក់​ដែល​តោង​តាម​ជញ្ជាំង​សរសៃឈាម ដែល​ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​។

-​ពង្រីក​សរសៃឈាម​៖ ទឹកឃ្មុំ​ជួយ​ឱ្យ​សរសៃឈាម​មាន​ភាពយឺត កាត់​បន្ថយ​ការ​ឡើង​រឹង និង​ជួយ​ឱ្យ​ឈាម​រត់​បាន​ស្រួល​ទៅ​កាន់​គ្រប់​ផ្នែក​នៃ​រាង​កាយ​។

-​គ្រប់គ្រង​សម្ពាធ​ឈាម​៖ ការ​ទទួលទាន​ជា​ប្រចាំ ជួយ​ឱ្យ​សម្ពាធ​ឈាមមាន​លំនឹង ការពារ​មិន​ឱ្យ​ឡើង​ខ្ពស់​ហួស​កម្រិត (Hypertension) ដែល​ជាស​ត្រូវ​លាក់​មុខ​នៃ​ជីវិត​។

២. អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ផ្សេង​ទៀត

ក្រៅពី​ការ​ការពារ​ជំងឺលើសឈាម ឱសថ​នេះ​នៅ​មាន​សមត្ថភាព​៖

-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​៖ កម្ចាត់​មេរោគ បាក់តេរី និង​ការពារ​ជំងឺ​ផ្តាសាយ​។

-​បណ្តេញ​ជាតិពុល (Detox): ជួយ​ឱ្យ​ថ្លើម និង​ក្រលៀន​ធ្វើការ​បាន​ល្អ ក្នុង​ការ​បណ្តេញ​កាក​សំណល់​ចេញពី​រាង​កាយ​។

-​ជំនួយការ​រំលាយ​អាហារ​៖ ជួយ​ឱ្យ​ក្រពះ​ពោះវៀន​ដំណើរការ​បាន​ល្អ និង​កាត់​បន្ថយ​ការ​ហើមពោះ​។

៣. វិធី​ធ្វើ​ឱសថ​ទិព្វ​នេះ​ដោយ​ខ្លួនឯង (​ងាយ​ៗ​នៅផ្ទះ​)

គ្រឿងផ្សំ​ដែល​ត្រូវ​មាន​៖

-​មើម​ខ្ទឹមស​ស្រស់ (​ខ្ទឹមស​ខ្មែរ​កាន់តែ​ប្រសើរ​) ១០ ទៅ ១៥ កំពឹស​។

-​ទឹកឃ្មុំ​សុទ្ធ ១ កែវ​តូច​។

-​ក្រឡ​កែវ​ស្អាត ១​។

៣. របៀប​ប្រើប្រាស់​ដើម្បី​ប្រសិទ្ធភាព​ខ្ពស់

-​កម្រិត​ប្រើ​៖ ញ៉ាំ ១ ស្លាបព្រា​បាយ​ជា​រៀង​រាល់​ព្រឹក (​ទាំង​ទឹកឃ្មុំ និង​ខ្ទឹមស​) នៅ​ពេល​ពោះ​ទទេ (​មុន​ពេល​ញ៉ាំ​អាហារ​ព្រឹក ៣០ នាទី​)​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ