​បេះដូង​លោត​ញាប់​មែនទេ អាច​​មក​ពី​មូលហេតុ​ទាំងនេះ


បេះដូង​ដើរ​ញាប់ ឬ​អាកា​រៈ​ញ័រ​ទ្រូង គឺជា​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​មួយ​ដែល​អាច​បណ្ដាល​​មក​ពី​កត្តា​ជា​ច្រើន​ផ្សេង​ៗ​ពី​គ្នា​។​ថា​តើ​មូលហេតុ​ទូទៅ​បំផុត​អ្វីខ្លះ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ទាំងនោះ ៖

១. ការ​ធ្វើ​លំ​ហាត់ប្រាណ ៖ ពិត​ណាស់​បេះដូង​របស់​អ្នក​នឹង​លោត​លឿន​កំឡុង​ពេល ក៏​ដូច​ជា​ក្រោយ​ពេល​ហាត់ប្រាណ​រួច​ភ្លាម​។ ក្នុង​ករណី​នេះ​កុំ​បារម្ភ​! ក៏​ព្រោះ​ចង្វាក់បេះដូង​របស់​អ្នក​នឹង​ត្រឡប់​ដូច​ប្រក្រតី​វិញ​ក្រោយ​បាន​សម្រាក​។ ទោះជា​យ៉ាងណា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺ​ល្អ​សម្រាប់​សុខភាព​បេះដូង​និង​រាង​កាយ​ទាំងមូល​។

២. ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ៖ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ចង្វាក់បេះដូង​លោត​ញាប់​នៅ​រាល់ពេល​មាន​អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស​។ នោះ​ក៏​ព្រោះតែ​លំហូរ​ឈាម​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​អ័រម៉ូន​ស្ត្រេ​ស​ដូច​ជា cortisol និង adrenaline ដែល​រំញោច​ប្រព័ន្ធ​ស​សៃ​ប្រសាទ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​កាត់​បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​របស់​អ្នក​។ វេជ្ជបណ្ឌិត​ជា​ច្រើន​និយាយ​ថា​ស្ត្រេ​ស​រ៉ាំរ៉ៃ​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។

៣. កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖ ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​មិន​បាន​ប្រហែល ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ទេ​នោះ​កុំ​ឆ្ងល់​ថា​តើ​ហេតុ​អ្វី​បានជា​បេះដូង​ហាក់ដូចជា​លោត​ញាប់​ជាង​ធម្មតា​។ កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ធ្វើ​ឱ្យ​ឈាម​ឡើង​ខាប់ ហើយ​បរិមាណ​ឈាម​ថយ​ចុះ ហើយ​បេះដូង​នឹង​ខំ​លោត​ញាប់​ខ្លាំង​ជាង​មុន​ដើម្បី​ព្យាយាម​ផ្គត់ផ្គង់​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​កាន់​សរីរាង្គ​ទាំងអស់​។

៤. ទទួលទាន​កាហ្វេ​ច្រើន​ពេក ៖ ការ​ទទួលទាន​កាហ្វេ​ខ្លាំង ឬ​ច្រើន​ពេក​អាច​បណ្ដាល​ឱ្យ​បេះដូង​លោត​ញាប់​ខុសធម្មតា​។ នោះ​ក៏​ព្រោះតែ​កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន និង​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​សុទ្ធតែ​ជា​កត្តា​នាំ​ឱ្យ​បេះដូង​លោត​ញាប់​។

៥. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ៖ ក៏​មិន​ខុស​ពី​កាហ្វេ​ដែរ គ្រឿង​ស្រវឹង​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​ធ្វើ​ឱ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក​ឆាប់រហ័ស​។ លើស​ពី​នេះ​ទៅ​ទៀត​បេះដូង​នឹង​លោត​ញាប់​ក្រោយ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ក៏​ព្រោះ​វា​ព្យាយាម​កម្ចាត់​ជាតិពុល​ក្នុង​រាង​កាយ។

៦. ជក់បារី ៖ នីកូទីន​ក្នុង​បារី គឺជា​សារធាតុ​គីមី​ដែល​មាន​លក្ខណៈសម្បត្តិ​រំញោច​នាំ​ឱ្យ​ចង្វាក់បេះដូង​លោត​ញាប់​ជាង​ធម្មតា​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ