ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន ! ចាប់ពី​ថ្ងៃ​២៥ ដល់​៣១ តុលា​បណ្តា​ខេត្ត​មួយ​ចំនួន​នឹង​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​៣១​តុលា នៅ​តាម​តំបន់​មួយ​ចំនួន​នឹង​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​៣១​តុលា នៅ​តាម​តំបន់​មួយ​ចំនួន​នឹង​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែតុលា​នេះ​) ថា តាម​រយៈ​នៃ​ការ​តាមដាន​នូវ​លក្ខណៈ​អាកាសធាតុ​ជា​ប្រចាំ​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ថា ជ្រលង​នៃ​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន​ប៉ាន​នឹង​កំពុង​គ្របដណ្តប់​មក​លើ​កម្ពុជា ។

ក្រសួង​បន្ត​ថា លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ទី​១- ចាប់ពី​ថ្ងៃ​ទី​២៨-៣១ ខែតុលា ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ​បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និង​ខេត្តមណ្ឌលគិរី នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​ខ្សោយ​ទៅ​តិច ។ ទី​២-​ចាប់ពី​ថ្ងៃ​ទី​២៥-៣១ ខែតុលា មាន​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយ​រៀង រាជធានី​ភ្នំពេញ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​មធ្យម ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​ទៅ​កើត​មាន​ជា​ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគី​ខាងក្រោម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ