ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​យ័​ត្ន​! ព្យុះ​ទី​២២ ​និង​ព្យុះ​ទី​២៣ ​ធ្វើ​ឲ្យកម្ពុជាមាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ពី​៣០% ​ដល់​៦០%

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​បញ្ជាក់​ថា​ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ចាប់ពី​៣០% ​ដល់​៦០% ​។

យោង​តាម​សេចក្តីជូនដំណឹង​ ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​២២ ឈ្មោះ អេ​តា​វ និង​ព្យុះ​ទី​២៣ ឈ្មោះ បាង​ឡា​ង​ បានឱ្យ​ដឹង​ថា​ សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​ បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​២២ ឈ្មោះ អេ​តា​វ (Etau) T2622 និង​ព្យុះ​ទី​២៣ ឈ្មោះ បាង​ឡា​ង (Bang-lang) T2623 រួម​ជាមួយនឹង​ព្យុះ​ទី​១៨ ឈ្មោះ សូ​ដេ​ល (Saudel) T2618 មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ទាំង​បី​នេះ​ទេ ។

ក្រសួង​បាន​លើក​ឡើង​ថា ​ស្ថានភាព​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៩ ខែសីហា ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៦​ នៅ​តំបន់​វាលទំនាប​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប ដណ្តប់​លើ​ផ្ទៃដី ៣០% ​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​ មាន ៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៤០% ​។

ដោយឡែក ​នៅ​តំបន់​មាត់សមុទ្រ​មាន ៖ ​ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៦០%​។ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ​ ។

យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​និង​ផ្លូវទឹក​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស​ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល​ ៕