ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងខ្យល់ និងរន្ទះ អាចកើតមានពី៣០ ទៅ៦០ភាគរយ

3 អាទិត្យ មុន

ស្រប​ពេល​ដំណក់ទឹកភ្លៀង ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ អាច​បន្ត​កើត​មាន​ពី​៣០ ទៅ​៦០​ភាគរយ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​ថា កម្រិត​កម្ពស់​ទឹក​នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាន និង​កំពុង​ស្រក​ជា​បន្តបន្ទាប់ ។

ប្រភព​ដដែល​បាន​ជូនដំណឹង នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៦​ថា កម្រិត​កម្ពស់​ទឹក​នៅ​ស្ថានីយ​ជល​សាស្ត្រ​នៅ​ស្ទឹង​ត្រែង ក្រចេះ កំពង់ចាម ចតុមុខ អ្នក​លឿង កោះ​ខែល ព្រែក​ក្តាម និង​កំពង់​លួង គឺ​ស្រក​ចុះ​ក្រោម​បន្ទាត់​ក្រហម​តាំង​អស់​នៅ​ថ្ងៃនេះ ហើយនឹង​បន្ត​ស្រក​ចុះ​បន្ថែម​ទៀត ។

ជាមួយនឹង​ការ​ប្រកាស​នេះ ក្តី​បារម្ភ​អំពី​ទឹកជំនន់​ទន្លេមេគង្គ ដែល​បាន​កើត​មាននៅ​ផ្នែក​ខ្លះ​នៃ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ គឺ​ត្រូវ​បាន​បន្ថយ ប៉ុន្តែ​ទោះជា​យ៉ាងណា​បាតុភូត ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​បន្ត​កើត​មាន​ពី​៣០ ទៅ​៦០​ភាគរយ ។

ប្រភព​ដដែល​បាន​អះអាង​ថា តំបន់​វាលទំនាប​អាច​មាន បាតុភូត ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ប្រហែលជា ៣០​ភាគរយ​ខ្ពង់រាប ៥០​ភាគរយ ហើយ​នៅ​តំបន់​មាត់សមុទ្រ​មាន​ដល់ ៦០​ភាគរយ ៕