ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​ដោយ​សុខ​និង​ទុក្ខ


ការ​ជួប​ប្រទះ​សុខ ឬ​ក៏​ទុក្ខ​វា​ជា​រឿង​ធម្មតា​របស់​មនុស្ស​យើង​ទៅ​ហើយ គឺ​យើង​មិន​អាច​ដឹង​អំពី​ដំណើរ​នៃ​ជីវិត​ដែល​កំពុង​តែ​ប្រឈម​មុខ​ជាមួយនឹង​បញ្ហា​ផ្សេង​ៗ​នោះ​ឡើយ ព្រោះថា ជីវិត​យើង​រស់នៅ​ប្រចាំ​ថ្ងៃនេះ​រមែង​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដែល​មិន​អាច​ពណ៌នា​បាន ។

ក្នុង​ឆាកជីវិត​របស់​មនុស្ស​យើង មិន​អាច​នឹង​មើលឃើញ​បាន​ទេ ថា​តើ​វា​នឹង​ទៅ​ជា​យ៉ាងណា​នោះ តែ​ប្រសិន បើ​បានដឹង​វិញ​គ្រាន់តែ​បានដឹង​ត្រឹម​ថា​មនុស្ស​ណា​ដែល​ខំប្រឹង​ធ្វើការ ឬ​ខំប្រឹង​រៀនសូត្រ ព្យាយាម​ធ្វើ​អ្វី​ៗ គ្រប់​បែប​យ៉ាង​ទាំងអស់ និង​ដើម្បី​ជា​ប្រយោជន៍​ខ្លួន​តែ​ប៉ុណ្ណោះ​។

ដូច​អ្នក​វិទ្យាសាស្ត្រ​គេ​ព្យាករ​នូវ​ហេតុការណ៍​វិញ បាន​ត្រឹមតែ​ហ៊ាន​ពោល​ថា មានការ​រញ្ជួយ​ដី ទឹកជំនន់ មាន​ផ្ទុះ​ភ្នំភ្លើង ឬ​ក៏​ខ្យល់ព្យុះ​ជាដើម ប៉ុន្តែ​មិន​អាច​ហ៊ាន​ធានា​ថា​ការ​ពោល​នោះ​ត្រឹមត្រូវ​ទាំងអស់​បាន​ឡើយ ។

តាម​ធម្មតា​ការ​កើតឡើង​របស់​ក្នុង​លោក​រមែង​មានការ​តាំងនៅ និង​វិនាស​ទៅ​វិញ​ជា​ធម្មតា បើ​បានដឹង​ដូច្នេះ​ហើយ​តើ​អ្នក​ណា​ឡើយ​នឹង​ដឹង​នូវ​ដំណើរ​ជីវិត​បាន​នោះ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ