ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អគារ The Peak ប្រកាស​តែងតាំង​អ្នកម៉ៅការ​ថ្មី​ក្នុង​ការ​ស្ថាបនា​គម្រោង​អភិវឌ្ឍន៍​ចំរុះ​សណ្ឋា​គារ Peak

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oxley Gem (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (“Oxley Gem”) ដែល​ជា​អ្នក​អភិវឌ្ឍន៍​នៃ​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​ចំរុះ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oxley Gem (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (“Oxley Gem”) ដែល​ជា​អ្នក​អភិវឌ្ឍន៍​នៃ​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​ចំរុះ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​សម្តេច​ហ៊ុន​សែន សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​សេចក្តី​សោមនស្ស​សូម​ប្រកាស​ជូនដំណឹង​ថា ក្រុមហ៊ុន​អ្នកម៉ៅការ​ថ្មី​ដ៏​ធំ​មួយ​ត្រូវ​បាន​តែងតាំង​ដើម្បី​កាន់កាប់​សំណង់​ និង​បន្ត​ដំណើរការ​សាង​សង់​សំណង់​ដែល​មាន​ស្រាប់​។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន អភិវឌ្ឍន៍​គម្រោង The Peak បានអោយ​ដឹង​ថា ដោយហេតុ​ថា ក្រុមហ៊ុន​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ដៃគូ​យុទ្ធសាស្ត្រ និង ជា​វិនិយោគិន​នៃ​គម្រោង​អភិវឌ្ឍន៍ The Peak នេះ ។ ក្រុមហ៊ុន Oxley Gem បាន​ចេញ​លិខិត​បញ្ចប់​កិច្ចសន្យា​ម៉ៅ​ការ​សាងសង់​ជាមួយ​ក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ រួច​ហើយ ក្នុង​បំណង​អនុញ្ញាត​ឱ្យ​អ្នកម៉ៅការ​ដ៏​សំខាន់​ដែល​មាន​សមត្ថភាព និង​មាន​ហិរញ្ញវត្ថុ​អាច​បន្ត​ការ​ស្ថាបនា​គម្រោង​នេះ​ដោយ​រលូន ដោយ​មិន​មានការ​បញ្ឈប់​ការងារ​សាងសង់​ឡើយ ។

នេះ​គឺជា​ការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​របស់ ក្រុមហ៊ុន Oxley Gem ដែល​បាន​សំរេច​អនុវត្ត​បន្ទាប់​ពី​ការ​ខិតខំ​រួម​គ្នា​ក្នុង​ការ​ជួយ​ក្រុមហ៊ុន SINO ប៉ុន្តែ​ក្រុមហ៊ុន SINO មិន​បាន​បង្ហាញ​លទ្ធ​ផល​ប្រតិកម្ម​តប​មក​វិញ​គួរ​ឱ្យ​កត់សម្គាល់​ទេ ។ ក្នុង​ករណី​ដែល​យើង​សម្រេច​ធ្វើ​ដូច្នេះ ក្រុមហ៊ុន Oxley Gem អាច​ធានា​បាន​ថា គ្មាន​ការ​ពន្យារពេល​ហួសហេតុ​ពេក​ណាមួយ ត្រូវ​កើតឡើង​ខុស​ពី​ផែនការ​នៃ​ការ​បញ្ចប់​ការ​សាងសង់​គម្រោង​នេះ និង​ការ​ប្រគល់​ជូន​ដល់​អតិថិជន ជូន​ដល់​ដៃគូ និង​វិនិយោគិន​ដែល​មាន​កិត្យានុភាព​របស់​យើង ​ផ្ទុយ​ពី​កាលបរិច្ឆេទ​ដែល​បាន​ចុះ​ក្នុង​កិច្ចព្រម​ព្រៀង​​ឡើយ​។

តាម​សេចក្តី​ប្រកាស​ដែល​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ណូ​ដើម្បី​ធានា​ថា ​បុគ្គលិក ​និង​អ្នកម៉ៅការ​រង​ទាំងអស់​ទទួល​បាន​ប្រាក់ខែ​ត្រឹមត្រូវ​សម្រាប់​ការងារ​ដែល​​បាន​ធ្វើ ។ ក្រុមហ៊ុន Oxley Gem នៅ​តែ​ស្ថិត​ជា​អាទិភាព​ខ្ពស់​បំផុត​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​ភាគី​រង​គ្រោះ​ពី​ផល​ប៉ះពាល់​នានា​បើ​មាន​ជា​អាទិ៍​។ ជាមួយ​គ្នា​នេះ ​ក្រុមហ៊ុន Oxley Gem ក៏​បាន​ទទួល​ការ​បញ្ជាក់​ថា ពី​អ្នកម៉ៅការ​សំខាន់​ថ្មី​របស់​ខ្លួនថា​នឹង​ត្រូវ​មក​ជួប​ជា​មួយ​ភាគី​រង​គ្រោះ​ទាំងអស់ ដើម្បី​ពិនិត្យ​មើល​វិសាលភាព​ការងារ​របស់​ពួក​គេ និង​ចរចា​កិច្ច​សន្យា​ការ​ងារ​ថ្មី​ជាមួយ​ពួក​គេ​ក្នុង​កម្រិត​ល្អ​បំផុត ។

ក្នុង​នាម​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍ The Peak សូម​បញ្ជាក់​ថា​ គម្រោង​នេះ​នឹង​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ការងារ ដោយសារ​ការ​បញ្ចប់​ក្រុមហ៊ុន SINO និង​ការ​ជំនួស​ដោយ​អ្នកម៉ៅការ​ថ្មី​ឡើយ ។ ហេតុការណ៍​ទាំងអស់ វា​នៅ​តែ​ជា​បេសកកម្ម​ដ៏​ខ្ពស់​បំផុត​របស់​ក្រុមហ៊ុន ក្នុង​ការ​ផ្តល់​ជូន​គម្រោង ប្រកបដោយ​គុណភាព និង​ស្រប​តាម​ស្តង់ដា​ខ្ពស់​បំផុត ក្នុង​ការ​រក្សា ​និង​ទទួល​បានការ​ពេញចិត្ត ដូច​ក្តី​រំពឹង​ទុក​របស់​លោក​អ្នក​ដដែល ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ