បងប្អូនទំនាស់សម្តីគ្នា ​ទាញពូថៅកាប់​ដេក​ស្តូក​


ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គ្រាន់តែ​ឈ្លោះ​គ្នា​បងប្អូន​ប្រុស​បាន​ទាញ​ពូថៅ​កាប់គ្នា​គ្មាន​ប្រណី​ដៃ ដែលហេតុ​ការណ៍នេះ បង្កការភ្ញាក់​ផ្អើលកាលពី​​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២២​ តុលា ស្ថិត​នៅ​ចំណុច​ភូមិ​និម្មិត ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ​ ។ ខណៈមិនដឹង​ពី​មូលហេតុនៃជម្លោះនោះទេ ព្រោះ​​ជនដៃដល់បានគេចខ្លួនបាត់ ។

សេចក្តីរាយការណ៍បន្តថា ​ជន​បង្ក​ឈ្មោះ ប៉ែន សុខ​ជាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បានកាប់បងប្រុសឈ្មោះ ឈ្មោះ ប៉ែន ចាន់ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ជា​ច្រើន​ពូថៅ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ធ្ងរ ។ ប្រភពបន្តថា ករណី​នេះ ត្រូវបានដឹងជំហានដំបូង បណ្តាលមកពីមាន​ទំនាស់​ពាក្យ​សម្ដី​និង​គ្នា ​​ក្រោយជនសង្ស័យ​​ធ្វើ​សកម្មភាព​​​កាប់​ទៅ​លើ​​​បង​ប្រុសហើយ ក៏​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន សមត្ថកិច្ចបាននិង​កំពុង​​ចាប់ជនដៃដល់ ដើម្បីកាត់ទោសតាមច្បាប់​ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ