ផ្អើល​ម្ចាស់​ខុន​ដូ​តាម​ចាប់​… ក្រោយ​យុវ​ជន​វ័យក្មេង​ផ្លោះ​ចូល​ស​ង្ងំ​ក្នុង​បន្ទប់


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ទើបតែ​អាយុ​16​ឆ្នាំ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន ហើយ​រត់​ផ្លោះ​ចូល​ទៅ​ស​ង្ងំ​នៅ​ក្នុង​បន្ទប់​ខុន​ដូ រួច​ត្រូវ​ម្ចាស់​ខុន​ដូ និង​សន្តិសុខ​តាម​ទាន់​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​ម៉ោង​9​យប់ ថ្ងៃ​ទី​22 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​65 នៅ​ចំណុច​ក្បែរ​នឹង​សណ្ឋា​គារ​ហូ​លី​ដេ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា យុវជន​ជា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ពៅ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​​16​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ​ម្នាក់​ទើបតែ​អាយុ​16​ឆ្នាំ​បាន​បែក​ថ្នាំ រួច​ត្រូវ​ប្រជាពលរដ្ឋ​ចោទ​ថា «​លួច​យក​លុយ​គេ​» ជនសង្ស័យ​ក៏​ភ័យ​ស្លុ​ន​ស្លោ​ពេក ខ្លាច​គេ​វ៉ៃ ក៏​រត់​មក​ពី​មាត់ទន្លេ​តាំងពី​ម៉ោង​៥​ល្ងាច​ផ្លោះ​ចូល​ទៅ​ស​ង្ងំ​ក្នុង​បន្ទប់​ខុន​ដូ​ជាន់​ទី​២ រហូត​ជិត​ដល់​ម៉ោង​9​យប់​ក៏​ត្រូវ​អ្នក​មើល​ការ​ខុស​ត្រូវ និង​សន្តិសុខ​ប្រទះ​ឃើញ ក៏​រាយការណ៍​ទៅ​ឱ្យ​ម្ចាស់​ខុន​ដូ​ចាប់​ចុះ​មក​ដល់​ក្រោម រួច​ក៏​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ធ្វើការ​សួរនាំ ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ទើបតែ​ឈប់​ពី​ធ្វើការ​ជាមួយ​ហាង​ចិន ដោយ​សារ​តែ​ប្រាក់ខែ​តិច​ពេក ហើយ​រូបគេ​ទើបតែ​ចេះ​ប្រើប្រាស់​ថ្នាំ​ញៀន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ មិន​ទាន់​បាន​ធ្វើ​សកម្មភាព​លួច​អី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ណែនាំ រួច​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ