ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ក៏​ដោយ​ក្នុង​លោក​នេះ​រក​ទុកចិត្ត​មិន​បាន​ទេ

4 ឆ្នាំ មុន

ផ្លូវ​ដែល​ល្អ​ក៏​គឺ​កុំ​ប្រមាទ កុំ​ទុកចិត្ត​អ្វី​ៗ​ឲ្យ​ជ្រុល​ហួស ត្រូវ​ចេះ​រក្សាខ្លួន ទុកចិត្ត​ខ្លួនឯង​ឱ្យ​ប្រាកដ ព្រោះថា​សម្បត្តិ​នៅ​ក្នុង​លោក​នេះ​មិន​មានសម្បត្តិ​ណា​ដែល​ធ្វើ​ឲ្យ​យើង​ទុកចិត្ត​ទាំងស្រុង​បាន​ឡើយ​សុទ្ធតែ​ប្រែប្រួល​ទាំងអស់ រក​សង្ឃឹម​មិន​បាន​ទេ ។ មែនទែន​ទៅ កុំ​ថា​ឡើយ​របស់​ក្រៅ​ខ្លួន​ដូរ​ផ្លាស់ ផ្លាស់​ប្តូរ​ជា​និច្ច​នោះ…

ផ្លូវ​ដែល​ល្អ​ក៏​គឺ​កុំ​ប្រមាទ កុំ​ទុកចិត្ត​អ្វី​ៗ​ឲ្យ​ជ្រុល​ហួស ត្រូវ​ចេះ​រក្សាខ្លួន ទុកចិត្ត​ខ្លួនឯង​ឱ្យ​ប្រាកដ ព្រោះថា​សម្បត្តិ​នៅ​ក្នុង​លោក​នេះ​មិន​មានសម្បត្តិ​ណា​ដែល​ធ្វើ​ឲ្យ​យើង​ទុកចិត្ត​ទាំងស្រុង​បាន​ឡើយ​សុទ្ធតែ​ប្រែប្រួល​ទាំងអស់ រក​សង្ឃឹម​មិន​បាន​ទេ ។

មែនទែន​ទៅ កុំ​ថា​ឡើយ​របស់​ក្រៅ​ខ្លួន​ដូរ​ផ្លាស់ ផ្លាស់​ប្តូរ​ជា​និច្ច​នោះ សូ​ម្បី​តែ​ចិត្ត​របស់​យើង​ក៏​យើង​គ្រប់គ្រង​មិន​បាន​ដែរ ប្រសិនបើ​បណ្តោយ​ឲ្យ​អារម្មណ៍​អូស​ទាញ អារម្មណ៍​នឹង​បន្សាត់​ចិត្ត​របស់​យើង​ឲ្យ​ហូរ​ទៅ​តាម​ខ្សែ​តណ្ហា​ជាក់​ជា​មិន​ខាន ។

បើ​និយាយ​ឱ្យ​មែនទែន​ទៅ​មាន​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​ធ្លាប់​ស្រឡាញ់ គោរព​រាប់អាន​យើង តែ​ពេល​នេះ​គេ​បែរជា​ខឹង​ក្រោធ​នឹង​យើង ស្អប់​យើង ឈប់​គោរព​រាប់អាន​យើង ។ ត្រង់នេះ​ហើយ​ដែល​អ្នកប្រាជ្ញ​លោក​ពោល​ថា អ្វី​ក៏​ដោយនៅ​ក្នុង​លោក​នេះ​រក​ឋិតថេរ រក​សង្ឃឹម​មិន​បាន​ទេ គឺ​រមែង​មានការ​ប្រែប្រួល ផ្លាស់​ប្តូរ​ទៅ​ជា​ធម្មតា ។

ដូច្នេះ​តើ​ឲ្យ​យើង​សង្ឃឹម​ទៅ​លើ​របស់​អ្វី ? ផ្លូវ​ដែល​ល្អ​ក៏​គឺ​កុំ​ប្រមាទ កុំ​ទុកចិត្ត​អ្វី​ៗ​ឲ្យ​ជ្រុល​ហួសពេក​ត្រូវ​ចេះ​រក្សាខ្លួន ទុកចិត្ត​ខ្លួន​ដោយ​ខ្លួនឯង​ទើប​ជីវិត​កក់ក្តៅ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ