ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អតីត​សកម្មជនCNRP​ម្នាក់ទៀត​ពី​បទ​«​រួមគំនិត​ក្បត់»

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អតីត​មេឃុំ​ជាប់​ឆ្នោត​នៅ​ក្នុង​គណ​:​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា នៅ​ភូមិ​ពោ​ធិ៍ជ្រៃ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ដែល​នេះ​ជា​ជន​ទី​៦…

ខេត្តបាត់ដំបង​ ៖ អតីត​មេឃុំ​ជាប់​ឆ្នោត​នៅ​ក្នុង​គណ​:​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា នៅ​ភូមិ​ពោ​ធិ៍ជ្រៃ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ដែល​នេះ​ជា​ជន​ទី​៦ សម្រាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ពាក់ព័ន្ធ​នឹង​អំពើ​«​រួមគំនិត​ក្បត់​» ។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា ជនសង្ស័យ​ឈ្មោះ សី​ុ​ម ឡៅ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ជន​នេះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ​គឺ​ប៉ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ​ «រួម​គំ​និត្យ​ក្បត់​» ​។

សូម​បញ្ជាក់​ថា នេះ​ជា​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទី​៦ ហើយ​នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​ត្រូវ​តុលាការខេត្ត​នេះ​ ញ​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​ក្រោម​បទចោទប្រកាន់​ «​រួមគំនិត​ក្បត់​» ​។ ដោយឡែក ​ទន្ទឹម​គ្នា​នឹង​សកម្មភាព​បង្ក​ចលាចល​របស់​ក្រុម​មនុស្ស​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្តបាត់ដំបង​នា​ពេល​នេះ គេ​ឃើញ​កងក​ម្លាំង​ប្រដាប់​អាវុធ​គ្រប់​អង្គភាព និង​គ្រប់​ស្ថាប័ន បាន​និង​កំពុង​ត្រៀមលក្ខណ​:​ជា​ស្រេច ដើម្បី​ចាត់វិធានការ​ទៅ​លើ​អតីត​ក្រុម​បក្ស​ប្រឆាំង ដែល​មាន​ផែនការ​ងើប​បះបោរ​ផ្ដូ​ល​រំលំ​រាជរដ្ឋាភិបាល ​តាម​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ​។

​យ៉ាងណា​ក៏​ដោយ ជុំវិញ​ការ​ចាប់ខ្លួន​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តបាត់ដំបង ​រហូត​ដល់​ពេល​នេះ​គឺ​មាន​ចំនួន​៦​នាក់​ហើយ ខណ​:​សកម្មជន​មួយ​ចំនួន​បាន​រត់ចោលស្រុក និង​ខ្លះ​ទៀត​កំពុង​សំងំស្ងៀម​។ ពេល​នេះ​ ជនសង្ស័យ​ឈ្មោះ​ស៊ី​ម ឡៅ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការ​ខេត្ត​ហើយ ។

អត្ថបទសរសេរ ដោយ