ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ម៉ាស្សា លុះ​ចេញ​មក​វិញ​ចោទ​នារី​ម្នាក់​ផ្អើល​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្នុង​មិត្តភក្តិ​៣​នាក់​បាន​ចូល​ទៅ​ម៉ាស្សា​កោស​ជប់ ស្រាប់តែ​ចេញ​មក​វិញ​ចោទ​នារី​ម៉ាស្សា​ថា បន្លំ​ដូរ​លុយ ដុល្លារ​សែន​អស់​ចំនួន​២០០​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​២១ ខែ​តុលា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្នុង​មិត្តភក្តិ​៣​នាក់​បាន​ចូល​ទៅ​ម៉ាស្សា​កោស​ជប់ ស្រាប់តែ​ចេញ​មក​វិញ​ចោទ​នារី​ម៉ាស្សា​ថា បន្លំ​ដូរ​លុយ ដុល្លារ​សែន​អស់​ចំនួន​២០០​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៩ នៅផ្ទះ​យីហោ «៧៧៧៧​ម៉ាស្សា​កោស​ជប់​» ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ត្រូវ​គេ​បន្លំ​ដូរ​លុយ​ខាងលើ មានឈ្មោះ សេក សោម អាយុ​៣៧​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ ចំណែក​មិត្តភក្តិ​២​នាក់​ទៀត​មិន​បានឱ្យ​ដឹង​ឈ្មោះ​នោះ​ទេ ។ ដោយឡែក​នារី​ម៉ាស្សា​ដែល​ត្រូវ​គេ​ចោទ​ថា បន្លំ​ដូរ​របស់​គេ​នោះ សុំ​មិន​បញ្ចេញ​ឈ្មោះ ។

តាម​សម្ដី​ខាង​បុរស​ដែល​ត្រូវ​គេ​ដូច​លុយ​ក្លែងក្លាយ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់​សុទ្ធតែ​ប្រុស​ៗ ដោយ​មាន​លុយ​៥០០​ដុល្លារ​សុទ្ធតែ​ក្រដាស​១០០​ដុល្លារ និង​លុយ​ខ្មែរ​មួយ​ចំនួន បាន​នាំ​គ្នា​ចូល​ទៅ​ម៉ាស្សា​កោស​ជប់​នៅ​ហាង​ខាងលើ ដោយ​ចូល​ក្នុង​២​នាក់ និង​នៅ​ក្រៅ​ម្នាក់ ។ ពេល​នោះ​រូប​គាត់​ត្រូវ​បាន​នារី​ម្នាក់​ឱ្យ​រូប​គាត់​ដោះ​ខោអាវ​ចេញ និង​ឱ្យ​ដេក​ផ្កាប់មុខ​ដើម្បី​ជប់​ខ្យល់ លុះ​ពេល​គាត់​កំពុង​តែ​ផ្កាប់មុខ នារី​ជា​ដៃ​គូររូប​នោះ​បាន​ស្រែកហៅ​នារី​ម្នាក់​ទៀត​ឱ្យ​យក​កែវ​ជប់​មក​បន្ថែម​។

បុរស​ខាងលើ​បន្ត​ថា នៅ​ពេល​ដែល​នារី​ម្នាក់​ទៀត​នោះ​ចូល​មក រូប​គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ លុះ​មួយសន្ទុះ​រូប​គាត់​មានការ​សង្ស័យ​ក៏​ទាញ​ខោ រួច​ឆែក​មើល​កាបូប​លុយ ស្រាប់តែ​ឃើញ​លុយ​សែន​ចំនួន​២០៩​ដុល្លារ​មក​នៅ​ក្នុង​កាបូប​របស់​គាត់ ទើប​រូប​គាត់​ដឹង​ថា មាន​គេ​លួច​ដូរ​លុយ​របស់​គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន និង​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​តែ​ម្ដង ។

ដោយឡែក​នារី​ជា​ដៃគូ​របស់​គាត់​បាន បដិសេធ និង​ហ៊ាន​ស្បថ​ថា មិន​បាន​លួច​ដូរ​លុយ របស់​ភ្ញៀវ​នោះ​ទេ ហើយ​ហាង​ខាងលើ​នេះ ទើបតែ​បើក​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​មាន​បញ្ហា​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មានការ​ប្រកែក​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ភាគី​ទាំង​សង​ខាង​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​ធ្វើការ​សាកសួរ និង​សម្របសម្រួល​នៅ​ប៉ុស្តិ៍​នគរបាល បឹង​សាឡា​ង ដោយ​ខាង​បុរស​សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​កុំឱ្យ​ទីតាំង​ខាងលើ ធ្វើ​របៀប​នេះ​ជា​បន្ត​ទៀត ។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ