នៅ​ក្មេង​ៗ​ណាស់ ម៉េច​មិន​ខំរៀន​សូត្រ បែរជា​នាំ​គ្នា​មក​ធ្វើ​ចឹ​ង​ៗ


ខេត្តសៀមរាប ៖ នេះ បើ​តាម​របស់​លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ប្រាប់ នៅ​ថ្ងៃ​ទី​២១ ខែតុលា​នេះ​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ស្រី ង៉ិ​ក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដូនទាវ ឃុំ​រលួស ខេត្តសៀមរាប ទើប​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ ករណី​គាស់​តូប​លួច​យក​ទូរស័ព្ទ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​តូប ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ។ ហេតុ​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង នា​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ស្ថិត​នៅ​ចំណុច​ផ្សារ​រលួស ក្នុងភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក​មិន ច​ន្ថា អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​១៧ ខែតុលា​នេះ មាន​ករណី​ក្រុម​ចោរលួច​គាស់​តូប​លក់​ទូរស័ព្ទ​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​នៅ​ចំណុច​ផ្សារ​រលួស ស្ថិត​នៅ​ក្នុងភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ដែល​ជន​រង​គ្រោះ​ខាងលើ រស់នៅ​ភូមិ​ដូនទាវ ខេត្តសៀមរាប បាន​ចាក់សោ​ទុកដាក់​នៅ​ក្នុង​ទូ​ស្រួលបួល​ក្នុង​តូប ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយនៅ​ទីនោះ​គ្មាន​សន្តិសុខ​យាម​ទើប​ធ្វើ​ឱ្យ​បាត់​តាម​តូប​ជា​ច្រើន​លើក ។

ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១១​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្ត​បន្ទា ក្នុង​នោះ​មាន ទី​១-​ឈ្មោះ ភឿន រិ​ទ្ធ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ខេត្តសៀមរាប​។ ទី​២- ឈ្មោះ និល ពេជ្រ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ខេត្តសៀមរាប​។ ទី​៣- ឈ្មោះ យ៉ង់ រិ​ទ្ធី អាយុ​១៥​ឆ្នាំ នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ខេត្តសៀមរាប ។ ទី​៤-​ឈ្មោះ ឡាន គឹ​ម​លាង អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ខេត្តសៀមរាប ។ ទី​៥-​ឈ្មោះ ជិ​ម សេង​លី (​ហៅ វិត​) អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដូន​នុំ ឃុំ​មាន​ជ័យ ខេត្តសៀមរាប ។ ទី​៦-​ឈ្មោះ ហៃ ឡោក (​ហៅ​ឈី​ត​) អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ខេត្តសៀមរាប​។

ទី​៧-​ឈ្មោះ ថា​ន់ រិ​ទ្ធី (​ហៅ​ហី​ង​) អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​រលួស ខេត្តសៀមរាប​។ ទី​៨-​ឈ្មោះ ឆេ​ង លី​ហួរ (​ហៅ​ស៊ឺ​) អាយុ​១៦​ឆ្នាំ នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ខេត្តសៀមរាប ។ ទី​៩- ឈ្មោះ ក​យ មួយ​កញ្ញា ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ខេត្តសៀមរាប ។ ទី​១០-​ឈ្មោះ រ៉ា ប៉ង អាយុ​១៦​ឆ្នាំ រស់នៅ​រលួស​ខាងលិច ឃុំ​រលួស ។ និង​ទី​១១-​ឈ្មោះ យ៉ង់ រិ​ទ្ធី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​បញ្ជាក់​ថា សម្ភារៈ​ដែល​ត្រូវ​ចោរលួច​គាស់​តូប​យក​បាត់បង់​រួម​មាន ទូរស័ព្ទ SAMSUNG០៥​គ្រឿង​, ទូរស័ព្ទ​OPPO០៥​គ្រឿង​, ទូរស័ព្ទ HUAWEI ០៥​គ្រឿង​, ទូរស័ព្ទ NOKIA (​អិន​ចុច​ពិល​) ៥០​គ្រឿង​, POWER BANG ៥​គ្រឿង​, កាស​ប្លូ​ធូ​១០​ខ្សែ ។ ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី ទាំង​១១​នាក់ ក្នុង​នោះ​ពួក​គេ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​តូប​លក់​ទូរស័ព្ទ​ដៃ​នៅ​ផ្សារ​រលួស​ពិតប្រាកដ​ដូច​ម្ចាស់​ប្តឹង​សមត្ថកិច្ច​ពិតមែន ។

បច្ចុប្បន្ន​ជនសង្ស័យ ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត ។​ចំណែក​សម្ភារៈ​ដែល​បាន​ដកហូត​ពី​ជនសង្ស័យ​មួយ​ចំនួន​ត្រូវ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ