ក្រសួងមហាផ្ទៃ បានចេញរបាយការណ៍បច្ចុប្បន្នភាពស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក ដោយបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋចំនួន ៣.៦១០ នាក់បន្ថែមទៀត បានសម្រេចចិត្តវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ ។
ក្រសួងមហាផ្ទៃ បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះថា ៖ មានពលរដ្ឋភៀសសឹក៣.៦១០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៣ម៉ឺននាក់ ឬស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ ។
ក្រសួងមហាផ្ទៃ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១១៨.០៣៤នាក់ ក្នុងនោះស្រី្តមាន៦២.០៤២នាក់ និងកុមារ៣៨.៦៩០នាក់ ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាគាំពារ ការពារសុវត្ថិភាព និងសម្របសម្រួលកិច្ចការងារនានា ដើម្បីធានាថាបងប្អូនដែលនៅសេសសល់ក្នុងជំរំ ទទួលបានការរស់នៅសមរម្យ និងត្រៀមលក្ខណៈវិលត្រឡប់ទៅវិញនៅពេលខាងមុខ៕
ចែករំលែកព័តមាននេះ