ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​អតីត​ឧកញ៉ា ហេង សិ​ទ្ធី មាន​​៤​សំណុំរឿង ដាក់​ពន្ធនាគារ​កំណត់​១៣​ឆ្នាំ​កន្លះ មិន​សុខចិត្ត​បើកផ្លូវ​ប្តឹង​ឧទ្ធរណ៍

5 ម៉ោង មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ភេទ​ប្រុស…

រាជា​ធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ចំនួន​៤​សំណុំរឿង តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​១៣ និង​៦​ខែ មិន​សុខចិត្ត​បើកផ្លូវ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណ​ង់​ច្បាប់ ។​

សាលក្រម​ទី​១ លើ​សំណុំរឿង​.​បទ​ហឹ​ង្សា​ដោយ​ចេតនា ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ។ សាលក្រម​ទី​២ លើ​សំណុំរឿង​.​បទ​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​មានការ​រើស​អើង ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​៦​ខែ ។ សាលក្រម​ទី​៣ លើ​សំណុំរឿង​.​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សង្គម ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ។ សាលក្រម​ទី​៤ លើ​សំណុំរឿង​.​បទ កំរាម​កំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស ដាក់​ពន្ធនាគារ​កំណត់​៨ ឆ្នាំ ។ ដូច្នោះ​ ទោស​សរុប​ទាំង​៤​សំណុំរឿង ជនជាប់​ចោទ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​ចំនួន​១៣​ឆ្នាំ​កន្លះ ដែល​បច្ចុប្បន្ន​ជនជាប់ចោទ​អតីត​ឧកញ៉ា ហេង សិ​ទ្ធី កំពុង​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​(​ម​៣)​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ។

សូម​ជម្រាប​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ បាន​សម្រេច​​លើក​ពេល​ប្រកាស​សាលក្រម អ​តី​ត​ឧកញ៉ា ហេង សិ​ទ្ធី ពាក់​ព័ន្ធ​សំណុំរឿង​ការ​ចោទប្រកាន់​ពី​បទ​.ហិង្សា​ដោយ​ចេតនា និង​គំរាមកំហែង​ហែកកេរ្តិ៍ និង​២​សំណុំរឿង​ទៀត​ទៅ​ថ្ងៃក្រោយ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥  សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីតៈ​ឧកញ៉ា ហេង សិ​ទ្ធី មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ជា​សា​ធារ ណៈ ពាក់​ពន្ធ​បទល្មើស​ចំនួន​២ ៖

១.​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥០៦៩ ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥ ជាប់ចោទ​ពី​បទ​.​ហិង្សា​ដោយ​ចេតនា និង​២.​សំណុំ រឿង​ព្រហ្មទណ្ឌ​លេខ ៧៦៣៧ ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ពី​បទ​.​គំរាមកំហែង​ហែកកេរ្តិ៍ ដែល​ទាំង​ពី​សំណុំរឿង​នេះ​គឺ​មាន​លោក ញឹ​ម ពិសាល ជា​ប្រធាន​ប្រឹក្សា​ជំនុំ​ជំនះ និង​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ ចំពោះ​មុខ​ជន​ត្រូវ​ចោទ និង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ភាគី​ទាំង​សងខាង ។ សវនាការ​បាន​សាកសួរ​ដេញដោល​ស្រប​តាម​នីតិវិធី រហូត​ដល់ទី​បញ្ចប់ ទើប​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​លើក​ពេល​ប្រកាស​សា  ល​ក្រម​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ។

 សូម​ជម្រាប​ទៀត​ថា អង្គហេតុ​សំណុំរឿង​ទី​១ ការ​ចោទប្រកាន់​ពី​បទ​.​ហិង្សា​ដោយ​ចេតនា ជន​ត្រូវ​ចោទ​ឈ្មោះ ហេង សិ​ទ្ធី បាន​ប្រ ព្រឹ​ត្តបទ​ល្មើស​យក​វត្ថុ​រឹង (​ម្ជុល​ធ្វើតេស្ត​ទឹកនោម​) ចាក់​ទៅ​លើ​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​គ្នា បណ្តាល​ឲ្យ​មាន​របួស​ស្នាម ។ ប៉ុន្តែ​ចម្លើយ​ជន​ត្រូវ​ចោទ​នៅ​ចំពោះ​មុខ​តុលាការ បាន​ផ្ទុយ​មក​វិញ​ថា ជា​ការ​ប្រលែង​គ្នា​លេង មិនមែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​ទេ ។ តែ​ទោះជា​ចម្លើយ​ដោះ​បន្ទុក​របស់​ជនសង្ស័យ​យ៉ាងណា​ក្តី ការ​សម្រេចសេចក្តី​និង​កា​រវិ​ច្ឆ័​យ​ទោស ទោស វា​អាស្រ័យ​ទៅ​ការ​លើ​ភស្តុ​តាង សាក្សី អង្គហេតុ និង​អង្គច្បាប់ របស់​តុលាការ​ជា​អ្នក​សម្រេច ។

សំណុំរឿង​ទី​២.​ហាក់ដូច​មិន​ចម្លែក​ទេ ជាប់ចោទ​ពី​បទ​.​គំរាម​កំ ហែង​ហែកកេរ្តិ៍ អង្គហេតុ​ដែល​ផ្តើម​ចេញពី​ការងារ​ក្រុមហ៊ុន​រកស៊ី​ជាមួយ​គ្នា លុះ​ពេល​បែកបាក់​គ្នា​តែងតែ មាន​បញ្ហា​រកាំរ​កុះ​ប្រើ​ពាក្យ​សំដី​ធ្ងន់​ស្រាល​ទៅ​វិញ​ទៅ​មក​ជា​មិន​ខាន ។ បទល្មើស​នេះ​ក៏​ត្រូវ​បាន​រង់ចាំ​ការ​កាត់ក្តី​ពី​តុលាការ​ដែរ ។

 គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ លោកស្រី យី សុខ​វួ​ច ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ដាក់​ពន្ធនាគារ​ម​១ ព្រៃ​ស ជា​បណ្តោះអាសន្ន ។ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​លោកស្រី​ចៅក្រម​ស៊ើបសួរ​បាន​បញ្ជាក់​ថា បានឃើញ​សំណុំរឿង​ស៊ើបសួរ​លេខ ៥៥៥៩ ចុះ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០ ២៤ ដែល​ទាក់ទង​នឹង​ឈ្មោះ ហេង សិ​ទ្ធី ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៦ ឆ្នាំ​១៩៨៩ មុខរបរ ពាណិជ្ជករ ទីលំនៅ​មុន​ពេល​ឃាត់ ខ្លួន​នៅផ្ទះ​លេខ​៦២LM ផ្លូវ​លេខ​២០៥ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង កេងកង រាជធានី​ភ្នំពេញ ប្រពន្ធ (​លែងលះ​) មានកូន​៤ នាក់ ។ ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ ពិនិត្យ ពី​បទ​.​គំរាម​កំ ហែង​ហែកកេរ្តិ៍​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្តិ​នៅ​ប្រទេស​កម្ពុជា ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧២ និង​មាត្រា ៣៧៤ នៃ​ក្រម​ព្រហ្ម ទណ្ឌ ។

អតីត​ឧកញ៉ា ហេង សិ​ទ្ធី ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ជាតិ​នៃ​ប្រទេស​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​រុ​ស្សី បាន​នាំ​ខ្លួន​ពី​ប្រទេស​រុ​ស្សី​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​នាំ​យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ម​១​ព្រៃ​ស ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​នោះ ។ ប៉ុន្តែ​ក្រោយមក​ដោយ​មានរឿង​រ៉ាវ ជាមួយ​ជនជាប់ចោទ​នៅ​ក្នុ​ពន្ធនាគារ​ដូច​គ្នា ជន​ត្រូវ​ចោទ​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ត្រូវ​បាន​ផ្ទេរ​ទៅ​ពន្ធ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ