ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង​​​បង្ក្រាប​ជា​ច្រើន​វង់​កំពុ​ង​បំ​ផ្លាញ​​​​​មច្ឆ​​​​​ជាតិ​​​យ៉ាង​​​អ​នា​ធិប​តេយ្យ​​ ខ​ណៈ​​​​​​សមត្ថ​កិច្ច​​ជំនាញ​​​​ឃុប​ឃិត​​​​យក​​លុយ​​​មិនប​ង្ក្រាប

11 ឆ្នាំ មុន

​ខេត្ត​​កំពង់ឆ្នាំង​ ​​​៖ ម​ង​បង្ក្រាប​គឺជាឧ​បក​រណ៍​បែ​បថ្មី​មួយ​ ដែ​លច្បាប់​ជលផ​លបា​នហា​ម​ឃាត់​ ប៉ុ​ន្តែ​ម​ង​ប្រ​ភេទ​នេះ​​​កំពុង​ប្រើ​ប្រាស់​ចាប់​ត្រី​​​យ៉ាង​អនាធិប​តេយ្យ​​​​​ ​​​ពុំ​ឃើញ​មាន​សមត្ថ​​កិច្ច​ជំនាញ​ណា​មួយ​បង្ក្រា​បក្រុម​នេ​សាទ​​​​ទាំង​នេះ​ឡើ​យ។ ​​ដោយ​ក្រុម​អ្នកនេ​សាទទាំ​ងនោះ​បាន​​អះ​អាង​ប្រា​ប់ប្រជាព​លរដ្ឋ​ថា ពួក​គេ​បាន​បង់​ប្រាក់ឱ្យ​​មន្ត្រី​​ជំនាញ​ជល​ផល​​រួច​​ហើយ​ ទើប​អាច​រកបា​ន​យ៉ាងរំភើ​យ​បែ​ប​នេះ​​ ។

​​​ថ្មីៗ​នេះ​ អ្នក​យកព័ត៌​មាន​​​១ក្រុម​បានចុះយ​កព័ត៌មានតា​មដង​ទន្លេ ​ហើយ​​ប្រទះ​ឃើញកា​ណូត​វ៉ៃ​មង​បង្ក្រាប​ចំនួន​៣​គ្រឿ​ង​​​​​របស់​ប្រជា​នេសាទ​ខ្មែ​រអិុ​​​​ស្លាម​​ ​​កំ​ពុង​ធ្វើ​សកម្ម​ភាព​នៅចំ​ណុ​ចទន្លេមុ​ខភូមិ​កោះ​ឬស្សី​​ ​ក្នុង​ភូ​មិ​ប្រឡា​យមាស​​ ​ស្រុក​កំព​ង់លែង​ ​​ដោយ​ពុំ​ឃើញ​មាន​សមត្ថ​កិច្ច​ជំនាញ​ណា​មួយ​មក​បង្ក្រា​បពួ​កគេ​ឡើ​យ។​​

ប្រជា​ពលរដ្ឋ​​​នៅ​ក្នុង​ភូមិ​កោះ​ឬស្សី ​បានឱ្យ​​​អ្នកយ​កព័ត៌​មាន​យើងដឹ​ង​ថា ​​ពួក​គាត់​ធ្លាប់​ឃើញ​ អ្នក​ប្រើ​ប្រាស់​​​​​ឧប​ករណ៍ម​ង​បង្ក្រាប​ខុស​ច្បាប់​​​​នេះ​មានចំនួ​នពី១០​ទៅ១៥​ទូកម​ករកទាំ​​ងយប់​ទាំង​ថ្ងៃ ​នៅ​តាមដ​​ង​​ទន្លេក្នុង​​ភូមិ​​​កោះ​ឬស្សី ដោយ​គេបា​នប្រាប់​ថាពួកគេ​បានប​ង់លុយឱ្យ​​​​ស​មត្ថកិច្ច​រួច​ហើយ ​​ខ្លាច​អី​នឹ​ង​រក​​។ ​​ដោយ​ឡែក​នៅ​​​ចំណុច​មាត់​ស្ទឹង​សែន​ក្នុង​ភូមិ​សាស្ត្រ​ស្រុកបរិបូ​រណ៍ឃើ​ញមា​ន​កា​ណូតម​ងបង្ក្រាប​ចំនួន​៥វង់​​កំពុង​ធ្វើ​សកម្ម​ភាព ​​និង​​ចំណុ​​​​​​​​ច​ក្បាល​កោះ​ ភូមិ​​កោះ​ក្របី​ សង្កាត់​ផ្សារ​ឆ្នាំង ​ឃើញមា​នចំនួន​១វង់​ទៀត​ដែរ។​ ​​

មន្ត្រីជំ​នាញជល​ផលធ្លា​ប់ឱ្យ​​ដឹង​ថា ​​មង​បង្ក្រា​បនេះ​ជាឧបក​រណ៍នេ​សាទបែប​ថ្មីដែល​ច្បាប់​បាន​ហាម​​ឃាត់​​​ ព្រោះ​មង​បង្ក្រាប​នេះ​គេកែ​ច្នៃជា​មងជា​ប់ត្រួ​តគ្នាចំនួ​ន៣ជាន់​ ដែល​មានក្រ​ឡា​ពីតូច​​ទៅធំ​បន្ត​បន្ទាប់​​គ្នា​ ​​​ដោយ​អាចចា​ប់ត្រី​បាន​គ្រប់​ប្រភេ​ទ ។

ព័ត៌មាន​លម្អិតនឹង​មានផ្សាយជូននៅលើទំព័រកាសែត​កោះសន្តិភាព​