ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា ៖ រាជរដ្ឋាភិបាល​បាន​កំពុងធ្វើការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​មួយ​ទ្វេ​ជា​ពីរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន អ្នកនាំពាក្យ​សមាជិក និង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា ព្រឹទ្ធសភា​បាន​ខិតខំ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ដែល​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ហើយ​ក៏​ស្រប​ពេល​រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើ​យ៉ាង​សកម្ម ពោល…

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន អ្នកនាំពាក្យ​សមាជិក និង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា ព្រឹទ្ធសភា​បាន​ខិតខំ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ដែល​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ហើយ​ក៏​ស្រប​ពេល​រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើ​យ៉ាង​សកម្ម ពោល គឺ​ទំលាក់​ថវិកា​មួយ​ទ្វេ​ជា​ពីរ ។

លោក ម៉​ម ប៊ុ​ន​នាង បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា​នេះ ថា តាម​ការ​សង្កេត​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​សម្រាប់​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​មួយ​ទ្វេ​ជា​ពីរ ។ ឧទាហរណ៍ ពេល​មុន​ផ្តល់​១០០​លាន ឥឡូវ​ឡើង​២០០​លាន ឬ​ពី​មុន​២០០​លាន​ដុល្លារ ឡើង​ដល់​៤០០​លាន​ដុល្លារ ។

លោក​បញ្ជាក់​ថា អី​ញ្ចឹ​ង​មួយ​ទ្វេ​ពីរ ដើម្បី​ធ្វើការ​កែទម្រង់ ស្តា និង​អភិវឌ្ឍន៍​លើក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​បណ្តា​ខេត្ត​នានា ជា​ពិសេស​ខេត្ត​នៅ​តាម​ព្រំដែន និង​ខេត្ត​ដែល​នៅ​តំបន់​ដាច់​ស្រយាល ដោយ​ផ្គត់ផ្គង់​ផ្លូវទឹក ភ្លើង​តាម​គម្រោង​ចាំបាច់ តាម​មូលដ្ឋាន​ស្នើ​ឡើង​» ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន​នេះ​នឹង​ត្រូវធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ព្រោះថា ត្រូវ​ចេញថ្លៃ​ជា​បន្តបន្ទាប់ ។ ការ​ផ្តល់​លើ​គម្រោង​នេះ​មិន​ត្រូវ​បាន​គិត​ថា មូលដ្ឋាន​នេះ​ផ្តល់​ឲ្យ​មួយ​ឬ​ពីរ​ដង​ទេ គឺ​បើ​មានការ​ស្នើ​សុំ​ពី​មូលដ្ឋាន​និង​បន្ត​ផ្តល់​សម្រាប់​ការ​អភិវឌ្ឍ​ជា​និច្ច ។

ទាក់ទិន​នឹង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​វិញ លោក ម៉​ម ប៊ុ​ន​នាង បាន​លើក​ឡើង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ ដើម្បី​ពិនិត្យ​បើក​របាយការណ៍​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣ និង​លើក​ទី​៤ នីតិកាល​ទី​៤ ព្រឹទ្ធសភា ។ លោក​បន្ត​ថា កិច្ចប្រជុំ​បាន​កំណត់​យក​របៀបវារៈ​ដាក់​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៤ ខែតុលា​ខាង​មុខ​នេះ ។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​ចង់​បញ្ជាក់​ថា ក្នុង​សម័យប្រជុំ​លើក​ទី​៣ និង​ទី​៤​នេះ សមាជិក​ព្រឹទ្ធសភា​បាន​ខិតខំ​ធ្វើការ​រៀង​ៗ​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​សម្រេច​លទ្ធផល​ផ្លែ​ជា​គុណប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​» ។ លោក​បន្ត​ថា ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ក៏​បាន​សម្រួល​នូវ​បារ​ណ៍​ក៏​បាន​ធ្វើការ​សម្រួល​នូវ​ចំណុច​មួយ​ចំនួន​ផង​ដែរ ។ លោក​ថា «​អ្វី​ដែល​ជា​របាយការណ៍​របស់​គណៈកម្មការ​នានា​តាម​សមត្ថកិច្ច​យើង​ឃើញ​ថា បាន​ធ្វើ​វិមជ្ឈកា និង​វិ​សហ​មជ្ឈការ​ក្នុង​ការ​កែទម្រង់​នៅ​តាម​មូលដ្ឋាន​មានការ​សកម្ម​ល្អ ។ ជា​ពិសេស​នោះ​រដ្ឋាភិបាល​សាធារណៈ គឺ​មាន​ច្រក​ចេញចូល​តែ​មួយ​ច្រើន​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក ម៉​ម ប៊ុ​ន​នាង ក៏​បានដឹង​ថា អ្វី​ដែល​ពិសេស​ទៀត​នោះ សមាជិក​បាន​ធ្វើការ​អនុវត្ត និង​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ ។ ករណី​ទាំងនេះ គឺជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​នៅ​តាម​មូលដ្ឋាន ។ លោក​គូសបញ្ជាក់​ថា «​នៅ​តាម​មូលដ្ឋាន​បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​យ៉ាង​ខ្លាំង ហើយ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ច្រើន​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ