ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេស៊ី​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​រួច​រាល់​​​ធ្វើ​ម្ចាស់​ផ្ទះ​កីឡាអា​ស៊ី​ហ្គេមឆ្នាំ 2019

11 ឆ្នាំ មុន

មន្ត្រី​កីឡា​​ជាន់​ខ្ពស់​របស់​ឥណ្ឌូ​ណេស៊ី​បាន​បញ្ជាក់​ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា ប្រ​ទេស​របស់​ខ្លួននឹង​​ប្រ​កាស​ជា​ផ្លូវ​ការ​​ពី​ការ​ត្រៀម​ខ្លួន​រួច​រាល់​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការ​ណ៍​កីឡា​អា​ស៊ី​ហ្គេម​លើក​ទី​១៨​នា​ ឆ្នាំ​២០១៩​ ក្នុង​អំ​ឡុង​ដំ​ណើ​រ​ទស្សនកិច្ច​របស់​ក្រុម​ប្រឹក្សា​អូ​ឡាំ​ពិក​អា​ស៊ី​ (OCA) នា​ថ្ងៃ​ទី​៥​ ឧសភា ខាង​មុខ​ ។

លោក Roy Suryu រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​បាន​ថ្លែង​ថា៖ «ក្រុម​ប្រឹក្សា​អូ​ឡាំពិក​អា​ស៊ី​នឹង​មក​ទស្សនកិច្ច​ប្រ​ទេស​ឥណ្ឌូ​ណេស៊ី​នៅ​ថ្ងៃ​ទី​៥​ ឧសភា​ ដើម្បី​ស្វែង​យល់​ថា​តើ​យើង​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ ។ យើង​នឹង​បង្ហាញ​ពី​ការរៀប​ចំ​ខ្លួន​រួច​រាល់​ក្នុង​ការធ្វើ​ម្ចាស់​ផ្ទះ​កីឡា​នេះ» ។ លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា ឥណ្ឌូ​ណេស៊ី​បាន​ទទួល​នូវ​ការ​ផ្តល់​ជូន​ពី​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ OCA​ក្រោយ​ពី​ប្រ​ទេស​វៀត​ណាម​ដែល​ជាអ្នក​ជាប់​ជម្រើស​ប្រកាស​បោះ​បង់​ចោល​ឱកាស​ដោយ​មូល​ហេតុ​សេដ្ឋកិច្ច ។

កាល​ពី​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិ​កា​ ឆ្នាំ ២០១២ ទី​ក្រុង​ហា​ណូយ​របស់​ប្រ​ទេស​វៀត​ណាម​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ អំ​ឡុង​ការ​បោះ​ឆ្នោត​រៀប​ចំ​ដោយ OCA​ ។ ​ក្រុង​ហា​ណូយ​ទទួល​បាន​សំឡេង​ឆ្នោត​សរុប​ ២៩​សន្លឹក​ឈ្នះ​ទី​ក្រុង Surabaya របស់​ឥណ្ឌូ​ណេស៊ី។​តាម​លោក Suryu ទី​ក្រុង​ចំ​នួន​២ដែល​ឥណ្ឌូ​ណេស៊ី​គ្រោងនឹង​ជ្រើស​រើស​ឱ្យ​រៀប​ចំ​ការ​ប្រ​កួត​គឺ​ទី​ក្រុង​បាន់​ឌុង​ ស្ថិត​ក្នុង​កោះ​ជ្វា​ខាង​លិច​ និង​ទី​ក្រុង​ប៉ា​ឡេម​បាង​ ស្ថិត​លើ​កោះ​សូ​ម៉ា​ត្រា​ខាង​ត្បូង ។ រដ្ឋ​មន្ត្រី​រូប​នេះ​បាន​បន្ត​ថា បាន់​ឌុងនិង​ប៉ា​ឡេម​បាង​ ជា​ទី​ក្រុង​សក្តា​នុ​ពល​ផ្នែក​កី​ឡា​ដោយ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​ ។

សូមបញ្ជាក់​ថា ព្រឹត្តិ​ការ​ណ៍​កីឡា​អាស៊ី​ហ្គេម​ត្រូវបាន​រៀប​ចំ​ធ្វើ​រៀង​រាល់​៤​ឆ្នាំ​ម្តង ។ ដោយ​ឡែក​ ការ​ប្រ​កួត​លើក​ទី​១៨​គ្រោង​រៀប​ចំ​នៅ​ខែ​វិច្ឆិ​កា​នា​ ឆ្នាំ ២០១៩​ ។ ព្រឹត្តិ​ការ​ណ៍​ដែល​មាន​៣៥​ប្រ​ភេទ​កីឡា​នេះ​សង្ឃឹម​នឹង​មាន​ការ​ចូល​រួម​ពី​អត្ត​ពលិក​ចំ​នួន​១ម៉ឺន​២ពាន់​នាក់​មក​ពី​៤៥​ប្រ​ទេស​ ៕