ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ដំរី​ស​ Real M បំបាក់​ Bayern 4-0 មាន​កៅ​អី​1​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​

11 ឆ្នាំ មុន

ទី​បំផុត​យុទ្ធ​សាស្ត្រ​លេង​ការ​ពារ​ និង​វាយ​បក​ដោយ​ល្បឿន​លឿន​ៗ​របស់​ លោក​ Carlo Ancelotti បាន​ជួយ​ឱ្យ​ក្រុម​ស្តេច​ដំរី​ស​ Real M យក​ឈ្នះ​ Bayern ដោយ​លទ្ធ​ផល​៤-០ សរុប​ទាំង​ពីរ​ជើង​គឺ​៥-០ ។ ជ័យ​ជម្នះ​នេះ​បាន​ជួយ​ឱ្យ​ក្រុម​ Real M រក​បាន​កៅ​អី​១​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ទី​១​ គិត​ចាប់​ពី​ឆ្នាំ​២០០៥ ។

នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ​ Bayern បាន​ដាក់​សម្ពាធ​ក្រុម​ Real M លើ​ទី​លាន​ប្រកួត៦៩​ភាគ​រយ​ជាមួយ​នឹង​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ច្រើន​តែ​គ្មាន​សំណាង​ ។ នៅ​ក្នុង​តង់​ទី​១​​ ទោះ​បី​ក្រុម​ Bayern វាយ​បក​ខ្លាំង​ៗ​ទៅ​លើ​គូ​ប្រកួត​យ៉ាង​ណា​ក៏​ដោយ​ ទី​បំផុត​អ្នក​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​មុន​គឺ​ក្លិប​ Real M ទៅ​វិញ​ទេ ។ កីឡា​ករ​ Ramos តែត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​នាំ​សំណាង​ឱ្យ​ក្លិប​នៅ​នាទី​១៦​បន្ទាប់​ពី​កីឡា​ករ​ Modric ទាត់​បាល់​ចេញ​ពី​ជ្រុង​ ។

៤​នាទី​ក្រោយ​មក​ កីឡា​ករ​ Ramos ដដែល​តែ​ត​បាល​់​បញ្ចូល​ទី​បាន​១​គ្រាប់​​បន្ថែម​ទៀត ។ ការ​នាំ​មុខ​២-០​បែប​នេះ​ធ្វើ​ឱ្យ​ក្លិប​ Bayern កាន់​តែ​ក្តៅ​ចុង​ច្រមុះ​ ហើយ​ប្រើ​យុទ្ធ​សាស្ត្រ​សម្រុក​ជ្រុល​ហួស​ហេតុ​ ធ្វើ​ឱ្យ​ខ្សែ​ការ​ពារ​ខាង​ក្រោម​មាន​ភាព​ចន្លោះ​ប្រហោង​ ។ ឆ្លៀត​ឱកាស​នោះ​កីឡា​ករ​រ៉ូ​ណាល់​ដូ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត​នៅ​ក្នុង​តង់​ទី​៣៤​ ហើយ​បាន​រក្សា​លទ្ធ​ផល​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​តង់​ទី​  ១ ។

ចូល​មក​ដល់​តង់​ទី​២​ទោះ​បី​ក្រុម​ Bayem ខំ​ប្រឹង​សម្រុក​ក៏​គ្មាន​ឱកាស​​ទម្លុះ​ខ្សែ​ការ​ពារ​ដ៏​រឹង​មាំ​របស់​ Real M បាន​ទេ ទី​បំផុត​នៅ​នាទី​៩០​កីឡា​ករ​រូ៉​ណាល់​ដូ​ ស៊ុត​បាល់​បាន​១​គ្រាប់​បន្ថែម​ទៀត​មុន​នឹង​បញ្ចប់​ការ​ប្រកួត​ផ្លូវ​ការ​ ។ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ Real M កក់​បាន​កៅ​អី​១​ឡើង​ទៅ​ ប្រកួត​នៅ​វគ្គ​ផ្តាច់​​ព្រ័ត្រ​ អាច​ជួប​ជាមួយ​ Atletico ឬ Chelsea នៅ​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១៤ នៅ​ទី​ក្រុង​ Lisbon ប្រទេស​ព័រ​ទុយ​ហ្គាល់​ ៕