ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មួយ​ខ្សែ​ជាង​១០​គីឡូម៉ែត្រ​ពិបាកធ្វើ​ដំណើរ​ចាប់ផ្តើម​ធ្វើ​ឲ្យ​ពលរដ្ឋ​ញញឹម​បិទ​មាត់​មិន​ជិត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​រយៈ​សមិទ្ធផល​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ជាង​១០​គីឡូម៉ែត្រ ស្ថិត​នៅ​ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ត្រូវ​បាន​ប្រធាន​គណៈ​ពង្រឹង​ឃុំ​បាន​ធ្វើ​ហើយ ប្រជាពលរដ្ឋ​ញញឹម​បិត​មាត់​ស្ទើរ​មិន​ជិត​គ្រប់​គ្នា ។ ផ្លូវ​នេះ​ត្រូវ​លោក​កែវ រ៉េ​មី…

ខេត្តកណ្តាល ៖ តាម​រយៈ​សមិទ្ធផល​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ជាង​១០​គីឡូម៉ែត្រ ស្ថិត​នៅ​ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ត្រូវ​បាន​ប្រធាន​គណៈ​ពង្រឹង​ឃុំ​បាន​ធ្វើ​ហើយ ប្រជាពលរដ្ឋ​ញញឹម​បិត​មាត់​ស្ទើរ​មិន​ជិត​គ្រប់​គ្នា ។

ផ្លូវ​នេះ​ត្រូវ​លោក​កែវ រ៉េ​មី ប្រធាន​គណៈ​ពង្រឹង​ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង​ខេត្ត​ស្នើ​សុំ​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ទាល់​ហើយ សម្តេច​ក៏​បាន​ចេញ​សេចក្តីសម្រេច​ឲ្យ​លោក​កែវ រ៉េ​មី​ធ្វើ ។ ការ​ធ្វើ​ផ្លូវ​នេះ​ខណៈ​ដែល លោក​កែវ រ៉េ​មី បាន​ធ្វើ​ជា​គណៈ​ពង្រឹង​នៅ​ឃុំ​ព្រែក​អំបិល​ទើបតែ​បាន​ប៉ុន្មាន​ខែ ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ញញឹម​បន្ទាប់​ពី​លោក​ប្រធាន​គណៈ​ពង្រឹង​នៅ​ក្នុង​ឃុំ​ព្រែក​អំបិល​ជា​ច្រើន​មិន​បាន​ធ្វើ​អ្វី​ជា​កុំ​កំភួន​ល្អ​ដូច​ជា រូប​លោក​ទេ ពោល គឺ​ផ្លូវ​មួយ​ខ្សែ​ខាង​លើក​នេះ ដោយ​បាន​តែ​សន្យា​ថា​ធ្វើ​ពេល​នោះ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ចូលរួម​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​លោក​កាលពី​ថ្មី​ៗ​កន្លង​មកនេះ លោក កែវ រ៉េ​មី បាន​លើក​ឡើង​ថា ផ្លូវ​កំពុង​ធ្វើ​ដោយ​សន្យា​ថា ធ្វើ​ផ្លូវ​នេះ​ហើយ​ចាក់​បេតុង​កម្រាស់​២​តឹក ។ ប្រជាពលរដ្ឋ​ដែរ​រស់នៅ​ឃុំ​ភូមិ​ខាងលើ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​សប្បាយចិត្ត​ដោយ​ទទួល​បាន​ផ្លូវ​មួយ​ខ្សែ​នេះ ព្រោះថា ផ្លូវ​នេះ​មាន​សភាព​ពិបាកធ្វើ​ដំណើរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ គណៈ​ព​ង្រឹ​អាណត្តិ​មុន​ៗ​បាន​តែ​សន្យា​ថា ឆ្នាំ​នេះ ឆ្នាំ​នោះ​ធ្វើ​តែ​លទ្ធផល​មិន​ធ្វើ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​លោក កែវ រ៉េ​មី មក​ពង្រឹង ឃុំ​ព្រែក​អំបិល​នេះ គាត់​បាន​ធ្វើ​ផ្លូវ​ជូន​ពលរដ្ឋ​តែ​ម្តង ។

សូម​ជម្រាប​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បាន​គ្រឿងចក្រ​ជា​ច្រើន​បាន​កំពុង​ឈូស​ឆាយ​ធ្វើ ដោយ​បាន​ដាក់​ថ្ម​ល្អិត គៀ​កិន​បង្ហាប់ បាន​ជាង​១​គីឡូម៉ែត្រ​ហើយ ។ ការ​ដាក់​ថ្ម​នេះ​រួច​ហើយ​ទើប​ចាក់​បេតុង​ជា​ក្រោយ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បាន​មេឃុំ និយាយ​ថា មាន​ទំហំ​៨​ម៉ែត្រ​(​ទទឹង​) ។ យ៉ាងណា​ក្តី​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក​ប្រធាន​គណៈ​ពង្រឹង​ជួយ​ពន្យល់​ដល់​មេឃុំ​និង​សមាជិក​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​អ្នក​ប្រើប្រាស់​ផ្លូ វ​ត្រូវ​ចេះ​ថែរក្សា​ផ្លូវ​ពោល គឺ​កុំ​បើកបរ​លឿន​ហួសកំណត់​ដោយ​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ