ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​ដោយ​សារ​រន្ទះ​បា.ញ់​២​ករណី​ផ្សេង​គ្នា​នៅ​ស្រុក​សំឡូត​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​​បាន​រាយ​ការណ៍​ថា បុរស​ម្នាក់​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ដោយ​សារ​រន្ទះ​បា.ញ់​២​ករណី​ផ្សេងគ្នា​ កាល​ពី​រសៀល​​ថ្ងៃ​ទី​២៩ មេសា ២០១៤ នៅ​ក្នុង​ស្រុក​សំឡូត​។

ខេត្ត​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​​បាន​រាយ​ការណ៍​ថា បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ដោយ​សារ​រន្ទះ​បាញ់​២​ករណី​ផ្សេងគ្នា​ កាល​ពី​រសៀល​​ថ្ងៃ​ទី​២៩ មេសា ២០១៤ នៅ​ក្នុង​ស្រុក​សំឡូត​។

នាយផ្នែក​សេនា​ធិការ​នៃ​អធិការ​នគរ​បាល​ស្រុក​សំឡូត​ លោក​នួន មុត បាន​ឱ្យ​ដឹង​ថា ភ្លៀងលាយ​ឡំ​ និង​រន្ទះ​ផង​បាន​បង្អុរ​ជា​ច្រើន​ម៉ោង​ក្នុង​ស្រុក​សំឡូត​ តែ​មិន​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង​បង្ក​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ឬ​ផល​ដំណាំ​ទេ​។

លោក​នួន មុត បាន​ឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះដែល​​ត្រូវ​រន្ទះ​បាញ់​ស្លាប់​​ឈ្មោះ​ទេព្យ ថារិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចម្លង​រម៉ាំង​លើ ឃុំ​អូរ​សំរិល និងអ្នក​របួស​ធ្ងន់​​ឈ្មោះ​អ៊ុំ សុផុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ព្រៃ​រំចេក ឃុំ​តា​សោញ ស្រុក​សំឡូត​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព