ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​បុរស​ស្ត្រី​ទ្រុស្ដសីល​ជា​ធំ​នឹង​ដល់​នូវ​សេចក្តី​វិនាស

4 ឆ្នាំ មុន

បុរស​ឬ​ស្ត្រី​ដែល​ទ្រុស្ដសីល​ក្នុង​ទី​នេះ​សំដៅយក​មនុស្ស​ណា​ដែល​មិន​មានការ​ស្មោះត្រង់ ហើយ​ចូល​ចិត្ត​ប្រព្រឹត្ត​អបាយមុខ​ដូច​ជា លេងល្បែង​ស៊ីសង​ជាដើម ។ ការ​ដែល​ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​បុគ្គល​ប្រភេទ​នេះ​ជា​អ្នកកាន់កាប់​តែងតែ​មានការ​វិនាស​អន្តរាយ​មិន​ខាន​ឡើយ ។ ដូច​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​នឹង​ពាក្យ​របស់​ទេវតា​ថា កាលបើ​ជន​ណា​តាំង​បុរស​ស្ត្រី​ជា​អ្នកលេង​ល្បែង ជា​អ្នក​ខ្ជះខ្ជាយ​ក្នុង​ឋានៈ​ជា​ធំ​គ្រប់គ្រង​ទ្រព្យសម្បត្តិ នោះ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស…

បុរស​ឬ​ស្ត្រី​ដែល​ទ្រុស្ដសីល​ក្នុង​ទី​នេះ​សំដៅយក​មនុស្ស​ណា​ដែល​មិន​មានការ​ស្មោះត្រង់ ហើយ​ចូល​ចិត្ត​ប្រព្រឹត្ត​អបាយមុខ​ដូច​ជា លេងល្បែង​ស៊ីសង​ជាដើម ។

ការ​ដែល​ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​បុគ្គល​ប្រភេទ​នេះ​ជា​អ្នកកាន់កាប់​តែងតែ​មានការ​វិនាស​អន្តរាយ​មិន​ខាន​ឡើយ ។

ដូច​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​នឹង​ពាក្យ​របស់​ទេវតា​ថា កាលបើ​ជន​ណា​តាំង​បុរស​ស្ត្រី​ជា​អ្នកលេង​ល្បែង ជា​អ្នក​ខ្ជះខ្ជាយ​ក្នុង​ឋានៈ​ជា​ធំ​គ្រប់គ្រង​ទ្រព្យសម្បត្តិ នោះ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស ។

ព្រោះថា បុរស​ស្ត្រី​ដែល​ខ្ជះខ្ជាយ​ដូច្នេះ​ប្រៀប​នឹង​កញ្ជើ​ដែល​មាន​បាត​ធ្លុះ បើទុកជា​គេ​ខំព្យាយាម​ដាក់​របស់​យ៉ាងណា ក៏​មិន​អាច​ពេញ​បាន​ឡើយ ។ មានតែមនុស្សមានសីលប៉ុណ្ណោះដែលមានចិត្តល្អបរិសុទ្ធ ។(ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ