ក្រុងប៉ោយប៉ែត ៖ ជារៀងរាល់ថ្ងៃចាប់តាំងពីដើមឆ្នាំ២០១៤កន្លងមកនេះ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតនាំគ្នាសម្រុកមកធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មីនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតក្នុង១ថ្ងៃៗមានចំនួនរាប់រយនាក់។
លោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤មក សមត្ថកិច្ចនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ គឺចាប់ពីអាយុ១៥ឆ្នាំឡើងទៅ រួមទាំងប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណចាស់ដែលហួសកំណត់នៃការប្រើប្រាស់នោះ គឺតម្រូវឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មីយកទៅប្រើប្រាស់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ