ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្តកណ្តាល​ថា​៖ នឹង​បើក​ការ​អង្កេត​​លើ​ប៉ូលិស​ម្នាក់​វាយ​រលូត​កូន​៤​ខែ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​ធ្វើការ​អះអាង​​ថា លោក​នឹង​បើក​ការ​ស៊ើបអង្កេត​រក​ការ​ពិត​ ក្នុងករណី​​រឿង​ក្តី​របស់​មន្ត្រី​ប៉ូលិស​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់ ត្រូវនារីជាប្រពន្ធ​បាន​ដាក់ពាក្យបណ្តឹងប្តឹង​​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា…

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​ធ្វើការ​អះអាង​​ថា លោក​នឹង​បើក​ការ​ស៊ើបអង្កេត​រក​ការ​ពិត​ ក្នុងករណី​​រឿង​ក្តី​របស់​មន្ត្រី​ប៉ូលិស​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់ ត្រូវនារីជាប្រពន្ធ​បាន​ដាក់ពាក្យបណ្តឹងប្តឹង​​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​នារី​ម្នាក់​រហូត​រលូត​កូន​) ។

មកទល់នៅថ្ងៃទី២១ តុលា នេះ មហាជន​បាននិង​កំពុង​ទន្ទឹងរង់ចាំ​មើល​​ចំណាត់ការ​របស់ថ្នាក់លើ តើ​នឹង​ចាត់ការបែបណា​ផង​ដែរ ។ ​មន្ត្រី​​​នគរបាល​ដែលរង​ការ​ចោទ ឈ្មោះ​ជិន ជឿន បម្រើ​ការ​នៅ​ស្នងការ​ខេត្ត​កណ្តាល ។ រីឯ​នារី​រង​គ្រោះ ​និង​ជាដើម​បណ្តឹង​ ឈ្មោះ​ស៊ា​ង ស្រី​ល័​ក្ខ អាយុ​២៧​ឆ្នាំ នាងបាន​ត្រូវ​បាន​រលូត​កូន​ក្នុង​ផ្ទៃ​មាន​អាយុ​៤​ខែ ហើយ​នាង​ក៏​​​ធ្វើការ​ស្នើ​សុំ​ដល់​លោកស្នងការ​នគរបាល​ខេត្តជួយ​រក​យុត្តិធម៌ និង​ចាត់​វិធាន​តាម​ផ្លូវច្បាប់ជូននាង ។

សូមរំលឹកថា នារី​រងគ្រោះ​ខាងលើ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល សុំ​ជួយ​រក​យុត្តិធម៌​ដល់​រូប​នាង​ផង លើ​ករណី​ប្តី​មិន​ទាន់​រៀប​ការ ដែល​ជា​មន្ត្រី​ប៉ូលិស​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​នាង​រហូត​រលូត​កូន​ចេញពី​ផ្ទៃ​)​។

នេះ​បេ​ី​យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ដែល​ភ្នាក់ងារ​កោះសន្តិភាព ទេ​ី​បទ​ទួល​បាន​នៅ​ថ្ងៃ​ទី​១៩ តុលា នេះ ។​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ អាយុ​២៦​ឆ្នាំ មាន​ទីល​នៅ​បច្ចុប្បន្ន​ភូមិ​សុ​កុំ​ផ្ញើ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្តឹង​ឈ្មោះ ជិន ជឿន ភេទ​ប្រុស ជា​មន្ត្រី​ប​ម្រេ​ី​ការងារ​នៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល ផ្នែក​បុគ្គលិក មាន​ទីលំនៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ពី​បទ ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ ។

​តាម​នារី​រង​គ្រោះ​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ឈ្មោះ ជិន ជឿន ដែល​ជា​ប្ដី​រស់នៅ​ដំបូលផ្ទះ​តែ​មួយ (​ដោយ​មិន​ទាន់​បាន​រៀប​ការ​) បាន​ប៉ុនប៉ង​ធ្វើឃាត និង​ហិង្សា​មាន​ស្ថាន​ទម្ងន់​មក​លេ​ី​នារី​រង​គ្រោះ បណ្តាល​ឱ្យ​រលូត​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ខ្ញុំ ដែល​កំពុង​ពរ​ពោះ​៤​ខែ​។ នារី​រង​គ្រោះ ស្នេ​ី​សុំ​លោក​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល​មេត្តា​ជួយ​រក​យុត្តិធម៌ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ