ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​បើក​កិច្ចប្រជុំ​ពិនិត្យ​សំណើសុំ​លើកលែង​ទណ្ឌិត​ជាង​៥០០​នាក់​សម្រាប់​ថ្ងៃ​អុំទូក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រសួងយុត្តិធម៌​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​សំណើសុំ​លើកលែង​ទណ្ឌិត​ចំនួន​៥១២​នាក់ សម្រាប់​ពិធីបុណ្យ​អុំទូក​។ យោង​តាម​មន្ត្រី​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រសួងយុត្តិធម៌​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​សំណើសុំ​លើកលែង​ទណ្ឌិត​ចំនួន​៥១២​នាក់ សម្រាប់​ពិធីបុណ្យ​អុំទូក​។ យោង​តាម​មន្ត្រី​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែតុលា​នេះ នា​ទីស្តីការ​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ដើម្បី​ពិនិត្យ​បញ្ជី​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​(​តាំងតុ​) ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១០-១១ និង​១២ ខែ​វិ​ចិ្ឆ​កា​ខាង​មុខ​នេះ ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​ពិនិត្យ​លើ​បញ្ជី​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ពី​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន​២៣ និង​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ដោយ​មាន​ទណ្ឌិត​សរុប ៥១២​នាក់ (​ស្រី​៥៨​នាក់​) ។

លោក សុច សុ​ផា​ន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ការ​លើកលែងទោស​នេះ គឺ​ផ្តោត​សំខាន់​លើ​ទណ្ឌិត​ណា​ដែល​បាន​កែប្រែ​ខ្លួន​បាន​ល្អ​តាម​បណ្តា​រាជធានី​ខេត្ត​ក្រុង ដែល​គាត់​ជា​គម្រូ​នៅ​ក្នុង​ពន្ធនាគារ ហើយ​បាន​អនុវត្ត​ស្រប​តាម​បទដ្ឋាន​នៅ​ក្នុង​ពន្ធនាគារ​ដែល​ធ្វើ​ឱ្យ​ខាង​ពន្ធនាគារ​ស្នើ​សុំ​បន្ធូរ បន្ថយទោស និង​លើកលែងទោស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ